ខេត្តសៀមរាប ៖ អង្គភាពការពារកុមារ (CPU)នៅថ្ងៃទី៣ខែឧសភាឆ្នាំ២០២១ បានឲ្យដឹងថា ករណីប៉ុនប៉ងសម្លាប់ទៅលើឪពុក និងលើនពីរនាក់នៅខេត្តសៀមរាប។ ហឹង្សាក្នុងគ្រួសារ, កូវីដ ហើយម្តាយដែលប៉ុនប៉ងសម្លាប់គ្រួសារខ្លួនឯង។
កាលពីថ្ងៃទី៣០ ខែមេសា នៅក្នុងភូមិដាច់ស្រយ៉ាលមួយនៅក្នុងស្រុកស្វាយលើ ខេត្តសៀមរាប វេលាម៉ោង៩ព្រឹក នារីអាយុ២៦ឆ្នាំម្នាក់បានចាក់សាំងទៅលើប្តីរបស់ខ្លួនដែលពេលនោះកំពុងតែគេងលក់ជាមួយកូនពីរនាក់ អាយុ៣ និង៤ឆ្នាំ រួចដុតបញ្ឆេះផ្ទះឈើចោល។

ជនរងគ្រោះដែលមានអាយុ២៨ឆ្នាំបានសង្គ្រោះកូនៗ ហើយក៏បានគេចផុតពីការស្លាប់ ប៉ុន្តែបានរងរបួសរលាកយ៉ាងធ្ងន់ធ្ងរជាច្រើន។ អ្នកភូមិក៏បានជួយបញ្ជូនជនរងគ្រោះទាំង៣នាក់ទៅព្យាបាលនៅមណ្ឌលសុខភាព។ ផ្ទះរបស់គេត្រូវបានរងការខូចខាតទាំងស្រុង។
កម្លាំងសមត្ថកិច្ចបានទទួលព័ត៌មានអំពីហេតុការណ៍នេះនៅថ្ងៃទី១ ខែឧសភា និងបានចុះទៅធ្វើការត្រួតពិនិត្យកន្លែងកើតហេតុ។ ពេលដែលក្រុមការងារបានឃើញទម្ងន់នៃបទល្មើសក៏បានរាយការណ៍ជូនអធិការដ្ឋាននគរបាលស្រុក និងបន្តព័ត៌មានជូនអង្គភាពការពារកុមារ (CPU)។
ជនរងគ្រោះទាំង៣នាក់បានរងរបួសរលាកនៅលើដងខ្លួន ហើយក៏ត្រូវបានបញ្ជូនទៅទទួលការព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ បច្ចុប្បន្នកាល កុមាររងគ្រោះទាំង២នាក់មានស្ថានភាពនឹងនរ ហើយអង្គភាពការពារកុមារ (CPU) កំពុងផ្តល់ជំនួយ និងការគាំទ្រនានាដើម្បីមើលថែរក្សាសុខុមាលភាពរបស់ពួកគេ។
ជនរងគ្រោះដែលជាឪពុកគឺកំពុងនៅក្នុងស្ថានភាពធ្ងន់ធ្ងរនៅឡើយ ហើយបន្តទទួលការព្យាបាលនៅមន្ទីរពេទ្យ។ ជនល្មើសដែលជានារីអាយុ២៦ឆ្នាំនោះត្រូវបានកងកម្លាំងនគរបាលខេត្តសៀមរាបធ្វើការឃាត់ខ្លួន។
ការស៊ើបអង្កេតបឋមបានបង្ហើបថាមុនពេលកើតហេតុគឺមានជម្លោះក្នុងគ្រួសារបានកើតឡើង។
ការស៊ើបអង្កេតកំពុងតែបន្ត។
នេះគឺជាគ្រួសារដែលមានកូនក្មេង៥នាក់ ហើយត្រូវបានបាត់បង់អ្វីៗទាំងអស់។ ពួកគាត់គ្មានសាច់ញាតិដើម្បីអាចពឹងពាក់រកជំនួយបាន ដូច្នេះប្រសិនបើមហាជនចង់ផ្តល់ជំនួយបន្ថែម សូមធ្វើការទាក់ទងមកអង្គភាពការពារកុមារ (CPU) ដោយផ្ញើរសារមកទំព័រ Facebook យើង។ យើងសូមអរគុណយ៉ាងខ្លាំងចំពោះរាល់ការបរិច្ចាគ៕
រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

