Monday, December 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពីបទ​ក្លែងបន្លំ​ជា​នគរបាលជាតិ ដឹក​ជន​ជាតិចិន​ម្នាក់​ឆ្លងកាត់​តំបន់​បិទ​ខ្ទប់​ដោយ​ចេតនា​(​តំបន់​ក្រហម​)

​ខេត្ត​ព្រះសីហនុ ៖ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ឲ្យ​ដឹងថា សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពីបទ​ក្លែងបន្លំ​ជា​នគរបាលជាតិ ដឹក​ជន​ជាតិចិន​ម្នាក់​ឆ្លងកាត់​តំបន់​បិទ​ខ្ទប់​ដោយ​ចេតនា​(​តំបន់​ក្រហម​) និង​មិន​គោរព​តាម​វិធានការ​សុខាភិបាល ។

​របាយការណ៍​បញ្ជាក់ថា នៅវេលា​ម៉ោង​១៦ និង​០០​នាទី ថ្ងៃទី​០៣ ខែឧសភា ឆ្នាំ​២០២១ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​បានទទួល​ជនសង្ស័យ​ចំនួន​០២​នាក់​(​ជនជាតិ​ចិន​០១​នាក់ ជនជាតិខ្មែរ​០១​នាក់​) និង​រថយន្ដ​០១​គ្រឿង ពី​មន្ដ្រី​គោលដៅ​ត្រួតពិនិត្យ​ភ្នំ​K៩៦ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ដ​ព្រះសីហនុ ។ ជនសង្ស័យ​ឈ្មោះ លូ គឹម​ហ្វា​ត ភេទ​ប្រុស ជនជាតិខ្មែរ អាយុ ២៧​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៤៥E3 ផ្លូវ​១១១ ភូមិ​១៧ សង្កាត់​អូរ​ឬ​ស្សី​១ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ មានមុខរ​បរជា​អ្នកបកប្រែ​ភាសា នៅ​សណ្ឋាគារ​ម្ដុំ​ណាន​ហៃ ភូមិ​១ សង្កាត់​លេខ​៣ ជិះ​រថយន្ដ​ម៉ាក​Toyota Camry ព៌​ណស ពាក់​ស្លា​កលេ​ខៈ​ភ្នំពេញ​2AH-2263 ដឹក​ជន​ជាតិចិន​ម្នាក់​ឈ្មោះ CHEN XUBO ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ជនជាតិ​ចិន ពី​ម្ដុំ​សណ្ឋាគារ​ណាន​ហៃ ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ចេញពី​គោលដៅ​ហាមឃាត់ ហើយ​ត្រូវ​សមត្ថកិច្ច​ប្រចាំការ​គោលដៅ​ត្រួតពិនិត្យ​K៩៦​ឃាត់ខ្លួន ។

ករណីនេះ​ឈ្មោះ លូ គឹម​ហ្វា​ត ប្រាប់​សមត្ថកិច្ច​ថា​៖​ចំពោះ​អាវ​នគរបាល​ដែល​ពាក់​នៅលើ​កៅអី​ឡាន​ខាងមុខ ជា​របស់​បងថ្លៃ បម្រើ​ការងារ​នាយកដ្ឋាន​នគរបាល​ព្រំដែន​គោក នៃ​ក្រសួងមហាផ្ទៃ ។ ឯ​មួក​ថ្នាក់ឧត្ដម​សេនីយ៍ ដែល​ទុក​នៅលើ​តាប​ឡូ​រថយន្ដ​ខាងមុខ មិ​ត្ដ​ភ​ក្រ័​ខ្លួន ជា​មន្ដ្រីនគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ជា​អ្នក​យកមក​ដាក់ ។​
​សម្ភារៈ​ទាំងនេះ បងថ្លៃ និង​មិ​ត្ដ​ភ​ក្រ័​ខ្លួន​បាន​ភ្លេច ក្នុង​រថយន្ដ​របស់ខ្លួន ។

សម្ភារៈ​វត្ថុតាង​ដែល​ចាប់​ដកហូត​បានរួម​មាន​៖
-​អាវ​នគរបាល​ថ្នាក់​វរសេនីយ៍ត្រី ០១ ។​
-​មួក​នគរបាល​ថ្នាក់ឧត្ដម​សេនីយ៍ ០១ ។​
-​រថយន្ដ​០១​គ្រឿង​ម៉ាក​Camry ព៌​ណស ពាក់​ផ្លាក​លេ​ខៈ​ភ្នំពេញ​2AH-2263 ។​

ករណីនេះ​កំពុង​ដំណើ​នីតិវិធី នៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ ៕​

រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×