Monday, December 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងអាវុធហត្ថ វាយខ្នោះជនសង្ស័យ២នាក់ ករណីចូលទៅគាស់ផ្ទះឈ្មោះមី អា

ភ្នំពេញ ÷ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះល្បាតតាមភូមិសាស្រ្ត ក៏ឃើញជនសង្ស័យ២នាក់ កំពុងធ្វើសកម្មភាពគាស់ផ្ទះមី អា ក៏ឃាត់វាយខ្នោះយកទៅខណ្ឌដើម្បីសួរនាំបន្ត។

ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ បានកើតឡើងនៅវេលាម៉ោង ៩ និង១៥នាទីយប់ថ្ងៃចន្ទ័ទី៣ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ ចំណុចជិតសាលាសាមគ្គី ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យ ទី១ ឈ្មោះពៅឃួច ភេទប្រុស អាយុ ២៥ ឆ្នាំមុខរបរមិនពិតប្រាកដ ។ ជនសង្ស័យទី២ ឈ្មោះ អ៊ុកចាន់ ចេនដា ភេទប្រុសអាយុ៣៥ ឆ្នាំ មុខរបរមិនពិតប្រាកដ។

ប្រភពព័ត៌មានពីសន្តិសុខម្នាក់ សុំមិនបញ្ចេញឈ្មោះនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុខាងលើ គាត់បានឃើញជនសង្ស័យ២នាក់ បានដើរអើតលើមរួចឡើងផ្លោះរបង ចូលទៅខាងលើផ្ទះ ឈ្មោះមី អា រួចបានធ្វើសកម្មភាពគាស់ទ្វារដំបូលខាងលើ គោលបំណងចុះទៅក្រោមយកសម្ភារមួយចំនួន ស្រាប់សន្តិសុខគាត់បានឃើញខាងកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ កំពុងតែដើរល្បាតតាមភូមិសាស្រ្ត និងតាមដងផ្លូវ២៧១ គាត់ក៏បានរត់ទៅប្រាប់ខាងអាវុធហត្ថថា មានជនសង្ស័យ២នាក់ កំពុងតែគាស់ផ្ទះឈ្មោះមីអា នៅខាងលើ ខណៈភ្លាមនោះដែរ ខាងកម្លាំងអាវុធហត្ថក៏បានចូលទៅខាងក្នុង រួចឃាត់ជនសង្ស័យទាំង២នាក់ ហើយវាយខ្នោះយកតែម្តងទៅ។

បន្ទាប់ពីកម្លាំងអាវុធហត្ថឃាត់ជនសង្ស័យទាំង២នាក់ រួចបានយកទៅដាក់លើរថយន្ត យកទៅខណ្ឌទួលគោក ដើម្បីធ្វើការសួរនាំបន្ត និងចាត់ការទៅតាមនីតិវិធីផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ៖ សា មេត

×