Thursday, November 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលក្រុងដូនកែវ ផ្តល់គ្រែដេកចំនួន១០០គ្រែ ចែកទៅមណ្ឌលចត្តាឡីស័ក ក្នុងក្រុង ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ ដែលត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក

តាកែវ ៖ នៅថ្ងៃទី ៣ ខែឧសភា ឆ្នាំ២០២១នេះ លោក កង អាណាន់ អភិបាលក្រុងដូនកែវ បាននាំយកគ្រែសម្រាប់អ្នកធ្វើចត្តាឡីស័កសម្រាកចំនួន ១០០គ្រែ ចែកទៅតាមមណ្ឌលចត្តាឡីស័កចំនួន ៣ក្នុងក្រុងដូនកែវ ដោយក្នុងមួយមណ្ឌលទទួលបានគ្រែដេកចំនួន ៣០គ្រែ និងផ្តល់គ្រែដេកចំនួន ១០ ទៅមន្ទីរពេទ្យបង្អែកខេត្តតាកែវផងដែរ ។

លោក កង អាណាន់ អភិបាលក្រុងដូនកែវ បានឲ្យដឹងថា គ្រែដេកទាំងនេះ គឺដើម្បីជួយសម្រួលក្នុងការស្នាក់នៅ របស់បងប្អូនប្រជាពលរដ្ឋ ដែលត្រូវបានធ្វើចត្តាឡីស័ក នៅតាមណ្ឌលក្នុងក្រុងដូនកែវ ។
លោកអភិបាលក្រុងដូនកែវ បន្តថា គ្រែដេកចំនួន១០០នេះ គឺបានមកពីការឧបត្ថម្ភរបស់សប្បុរសជននានា បងប្អូន និងមិត្តភក្តិ ក្រោមការគៀរគរពីរូបលោក ។
ឆ្លៀតក្នុងឱកាសនោះ លោក កង អណាន់ ក៏បានធ្វើការអំពាវនាវបន្តទៀត ទៅកាន់ពុកម៉ែបងប្អូន ប្រជាពលរដ្ឋទាំងអស់ ត្រូវប្រកាន់ភ្ជាប់ ក៏ដូចជាការចូលរួមអនុវត្តន៍ឲ្យបានទាំងអស់គ្នា នូវគោលការណ៍ណែនាំ របស់ក្រសួងសុខាភិបាល ជាពិសេសប្រសាសន៍ណែនាំ ដ៏ខ្ពស់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន «៣ការពារ ៣កុំ»៕រក្សាសិទ្ធិដោយ៖ តាកែវ

×