Monday, December 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនសង្ស័យម្នាក់ លបលូនចូលតាមប្រហោងក្តាជញ្ជាំងផ្ទះ របស់នារីម្នាក់ ឡើងទៅលើពូកបម្រុងចាប់រំលោភ

កំពង់ឆ្នាំង ៖ សមកិច្ចនគរបាលបានឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីបានទៅលបលូន ចូលតាមប្រហោងក្តាជញ្ជាំងផ្ទះ របស់នារីម្នាក់ ឡើងទៅលើពូកបម្រុងចាប់រំលោភ តែជនរងគ្រោះដឹងខ្លួនរួចក៏ខ្លាច ជនសង្ស័យចាប់រំលោភខ្លួនក៏យកកាំបិតចិតបន្លែ កាប់បណ្តាលឲ្យរងរបួសស្រាល និងបានស្រែកឲ្យបងប្អូនជួយ។

នៅថ្ងៃអាទិត្យ ទី០២ ខែ ឧសភា ឆ្នាំ២០២១នៅចំណុចផ្ទះជនរងគ្រោះឈ្មោះ ឆឹង ហួយភេទស្រីអាយុ៣៨ឆ្នាំ នៅភូមិក្រាំងបេង ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មានករណីប៉ុនប៉ង រំលោភសេពសន្ថវៈ បង្ករឡើងដោយជនសង្ស័យឈ្មោះ អ៊ុន វុទ្ធី ភេទប្រុស អាយុ៣៨ឆ្នាំមុខរបរកសិករ មានទីលំនៅបច្ចុប្បន្ន ភូមិក្រាំងបេង ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំងបានទៅលបលូនចូលតាមប្រហោងក្តាជញ្ជាំងផ្ទះ (ផ្ទះទៀម)របស់ឈ្មោះ ឆឹង ហួយ ភេទស្រីអាយុ៣៨ឆ្នាំ នៅភូមិ ឃុំជាមួយគ្នា ក៏ឡើងទៅលើពូកបម្រុង និងចាប់រំលោភតែជនរងគ្រោះដឹងខ្លួន រួចក៏ខ្លាចជនសង្ស័យចាប់រំលោភខ្លួនក៍យកកាំបិតចិតបន្លែ កាប់បណ្តាលឲ្យរងរបួសស្រាល និងបានស្រែកឲ្យបងប្អូនជួយលុះព្រឹកឡើងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ជនរងគ្រោះក៏មកប្តឹងសមកិច្ចនគរបាល។

ចំណែកជនសង្ស័យត្រូវបានកម្លាំងសមកិច្ច បានឃាត់ខ្លួនក៏សាងសំណុំរឿង បញ្ជូនទៅស្នងការនគរបាលខេត្តកំពង់ឆ្នាំងតាមនីតិវិធី៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×