Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារីម្នាក់ដាក់ថ្នាំពុល ក្នុងសាច់អាំងសង្កាក់ ផ្ញើទៅដើម្បីសម្លាប់អតីតមិត្តប្រុស ជាលទ្ធផល បែរស្លាប់កូនប្រុសអ្នកដឹកជញ្ជូន ព្រោះតែ…

នារីជនជាតិឥណ្ឌូនេស៊ីម្នាក់ បានប៉ុនប៉ងសម្លាប់អតីតមិត្តប្រុសរបស់ខ្លួន តាមរយៈផ្ញើសាច់ក្រនួច (សាច់អាំងសង្កាក់) ដាក់ថ្នាំពុល ទៅគាត់។ ទោះយ៉ាងណា ទង្វើនេះបែរជាបណ្តាលឲ្យក្មេងប្រុសអាយុ ៨ ឆ្នាំ ម្នាក់ ស្លាប់ ទាំងមិនដឹងរឿងហេតុអ្វីសោះ។

យោងតាម Astro Awani ហេតុការណ៍នេះបានកើតឡើងនៅក្នុង Bantul, Yogyakarta កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ នៅពេលដែលនារីរូបនោះ បានឲ្យអ្នកដឹកជញ្ជូនឈ្មោះ Bandiman ផ្ញើអាហារមួយចំនួន ទៅឲ្យអតីតមិត្តប្រុសរបស់នាង។

ទោះយ៉ាងណា ប្រពន្ធរបស់អតីតមិត្តប្រុស បានបដិសេធទទួលយកការដឹកជញ្ជូននោះទេ ព្រោះនាងមិនបានដឹងថា អ្នកណាជាអ្នកផ្ញើនោះទេ។ ផ្ទុយទៅវិញ នាងបានប្រគល់សាច់អាំងសង្កាក់ទៅឲ្យ Bandiman ហើយបានប្រាប់គាត់ឲ្យយកវាទៅផ្ទះវិញទៅ។

នៅថ្ងៃដដែលនោះ កូនប្រុសអ្នករបស់ Bandiman បានបរិភោគសាច់អាំងនោះ ដែលដាក់ជាតិពុលប៉ូតាស្យូមស៊ីយ៉ាត។ ជាលទ្ធផល ក្មេងនោះបានក្អួត និងដួលសន្លប់ មុនពេលត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ប៉ុន្តែ ភ្លាមៗនោះ ត្រូវបានគេប្រកាសថាស្លាប់។ ប្រពន្ធរបស់ Bandiman ក៏បានហូបសាច់អាំងនោះអស់ខ្លះដែរ ប៉ុន្តែ ផលប៉ះពាល់មិនអាក្រក់នោះទេ។

ប៉ូលីសបានបើកការស៊ើបអង្កេត និងគ្រប់គ្រងដើម្បីកំណត់អត្តសញ្ញាណអ្នកដឹកជញ្ជូនម្ហូប ហើយបានចាប់ខ្លួនស្ត្រីនោះនៅថ្ងៃទី៣០ ខែមេសា។

នៅចំពោះមុខសមត្ថកិច្ច នារីរូបនោះបានសារភាពប្រាប់ថា នាងបានធ្វើបែបនេះ គឺដើម្បីសងសឹកទៅនឹងអតីតមិត្តប្រុស ដែលបានបោះបង់នាចោល ទៅរៀបការជាមួយស្រ្តីថ្មី។

នាយកផ្នែកស៊ើបអង្កេតទូទៅនៃឧក្រិដ្ឋកម្មប៉ូលីស លោក Burkan Rudi Satria បាននិយាយថា “ជនសង្ស័យបានទិញសាច់មាន់អាំង និងដាក់ពុលចូល មុនពេលស្នើឱ្យ Bandiman ដឹកជញ្ជូនអាហារនេះ ទៅផ្ទះរបស់អតីតមិត្តប្រុសរបស់នាង នៅ Bantul ក្នុង Yogyakarta”។

លោកបានបន្ថែមទៀតថា ស្ត្រីរូបនេះកំពុងប្រឈមនឹងទោសប្រហារជីវិត ប្រសិនបើត្រូវបានផ្តន្ទាទោស។

ទន្ទឹមនឹងនេះដែរ អ្នកចែកចាយឈ្មោះ Bandiman បាននិយាយថា គាត់ពិតជាមានការសោកស្តាយខ្លាំងណាស់ ចំពោះអ្វីដែលបានកើតឡើងមកលើកូនប្រុសរបស់គាត់ ហើយបានស្តីបន្ទោសខ្លួនឯង ដែលមិនគួរនាំយករឿងដ៏អកុសលនេះចូលផ្ទះសោះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×