Monday, December 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចស្រុកស្វាយចេក បានឃាត់រថយន្តតួរីស១គ្រឿង ដឹកពលករបម្រុងឆ្លងដែន ទៅថៃខុសច្បាប់ចំនួន១២នាក់

បន្ទាយមានជ័យ ៖ ការចាប់ឃាត់មនុស្សចំនួន១២នាក់ និងរថយន្តដឹកអ្នកដំណើរ បានធ្វើឡើងដោយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយចេក ពេលចេញល្បាតឃាត់រថយន្តតួរីស១គ្រឿង ដឹកពលករបម្រុងនាំឆ្លងដែនចំនួន១២នាក់ នៅវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ តាមផ្លូវក្បេរព្រំដែនចន្លោះ ភូមិដំណាក់កកោះនិងភូមិរបើកស្វាយ ស្រុកស្វាយចេក។

លោកវរសេនីយ៍ឯក ជា ឈ្លូញ អធិការនគរបាលស្រុកស្វាយចេក បានប្រាប់ថា សមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់រថយន្ត និងពលករចំនួន១២នាក់មាន ៖ ១.ឈ្មោះ ស្រឿង សារ៉េត ភេទប្រុសអាយុ៣៧ឆ្នាំ (ជាម្ចាស់រថយន្តដឹកពលករ) រស់នៅភូមិបន្ទាយឆ្មារត្បូង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក។ ២.ឈ្មោះ ឡោម រិត ភេទប្រុស អាយុ៥៥ឆ្នាំ ។ ៣.ឈ្មោះ រី ចាន់ ភេទប្រុសអាយុ៤០ឆ្នាំ។ ៤.ឈ្មោះ ស្មុត ណាង ភេទស្រីអាយុ៣៩ឆ្នាំ ។ ៥.ឈ្មោះ ស្មុត ស៊ូ ភេទប្រុសអាយុ១ខួប ។ ៦.ឈ្មោះ អាន វិត ភេទស្រីអាយុ៣២ឆ្នាំ ។ ៧.ឈ្មោះ ស្មុត ទន់ ភេទស្រីអាយុ៣៣ឆ្នាំ ។ ៨.ឈ្មោះ តៃ តាវ៉ាន់ ភេទប្រុសអាយុ២ខួប ។ ៩.ឈ្មោះ ភ្លឿង ប៉ក ភេទប្រុសអាយុ២៥ឆ្នាំ ។ ១០.ឈ្មោះ ឃួន ចន្នី ភេទស្រីអាយុ១៨ឆ្នាំ ។ ១១.ឈ្មោះ ហ៊ូ ចន្នី ភេទស្រីអាយុ១៨ឆ្នាំ និង១២.ឈ្មោះ លឿម ផល្លា ភេទស្រីអាយុ១១ឆ្នាំដែលរស់នៅខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ។

លោកបានបញ្ជាក់ថា៖ នៅពេលដែលឃាត់ខ្លួនពលករ គឺកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយចេក បានចេញល្បាតតាមផ្លូវ ក្នុងភូមិឈរជើងគោលដៅតេជោភ្នំឆ័ត្រ បានសហការជាមួយកម្លាំងនគរបាលវរការពារព្រំដែនគោក បានឃាត់រថយន្ត១គ្រឿង ធុនស្តារីចពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ២០០៨ ពាក់ផ្លាកលេខភ្នំពេញ2BB.9491 ដែលដឹកពលករចំនួន១១នាក់ មានស្រី៧នាក់ កុមា៣នាក់ បម្រុងនៅឆ្លងដែនទៅប្រទេសថៃ ដោយខុសច្បាប់ ហើយឃាត់បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្វាយចេក។

លោកអធិការបន្តថា ក្រោយឃាត់ម្ចាស់ឡាន និងពលករប្រុស.ស្រីចំនួន១១នាក់ បានធ្វើការសាកសួរតាមសំដី គឺពួកគាត់ត្រូវបានទៅរកការងារធ្វើ នៅប្រទេសថៃ តាមរយៈមេខ្យល់ ដែលសន្យាជូនដល់កន្លែងធ្វើការ ម្នាក់យកតម្លៃ៥.០០០បាត និងកូនក្មេងអត់យកទេ។

សមត្ថកិច្ចឃាត់ខ្លួនពលករចំនួន១១នាក់ ត្រូវបានបញ្ជូនទៅមណ្ឌលធ្វើចត្តាឡីស័ក និងម្ចាស់រថយន្តជាមេខ្យល់ ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមច្បាប់៕ រក្សាសិទ្ធិដោយ៖CEN

×