Monday, December 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទះឃើញគ្រាប់ជិត ២០កេះ កប់នៅក្នុងដី ជាតំបន់អតីតសមរភូមិក្តៅ ប្រគល់ជូនអាជ្ញាធរ

បាត់ដំបង ៖ អាជ្ញាធរខេត្តបាត់ដំបង បានបញ្ជាក់នៅថ្ងៃទី៤ខែឧសភាឆ្នាំ២០២១ថា ការប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌនៅមានអានុភាព ឬមិនទាន់ត្រូវបានក្រុមជាង បានប្រទះឃើញចំនួនជិត ២០កេស ដែលត្រូវបានកប់នៅក្នុងដីក្នុងបរិវេណវត្តគាស់ក្រឡ ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ជាតំបន់អតីតសមរភូមិប្រយុទ្ធខ្លាំង។

លោកវរសេនីយ៍ឯក ប៉ាង ហៀង អធិការនគរបាលស្រុកគាស់ក្រឡ បានថ្លែងប្រាប់សារព័ត៌មានឲ្យដឹងថា÷ នៅថ្ងៃទី ០៣ ខែឧសភា ឆ្នាំ ២០២១ កន្លងមកនេះ ខណ:ក្រុមជាងបានជីកដីធ្វើបន្ទប់ទឹក នៅក្នុងវត្តគាស់ក្រឡ បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនកេះ កប់នៅក្នុងដី ឋិតនៅក្នុងភូមិមុខវត្យ ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

គ្រាប់ជាច្រើនកេសដែលប្រជាពលរដ្ឋជីកដី ឃើញនេះសរុបចំនួន ១៨ កេះគ្រាប់ ស្មើនឹង ៤៥០០គ្រាប់ជា ប្រភេទគ្រាប់ PKF (ប៉េកាអ៊ែស) ផលិតនៅសហរដ្ឋអាមេរិក។

លោកវរសេនីយ៍ឯក ប៉ាង ហៀង បន្តថា÷ គ្រាប់យុទ្ធភ័ណ្ឌដែលមិនផ្ទុះខាងលើនេះ បានកប់នៅក្នុងដីក្នុងវត្ត ដែលជាអតីតតំបន់ប្រយុទ្ធក្តៅជាច្រើនជំនាន់ ដោយនៅសេសលស់តាំងពីសម័យសង្គ្រាមមក វានៅមានប្រសិទ្ធអាចបង្កការគ្រោះថ្នាក់ ដល់មនុស្សបាន។
ក្រោយការប្រទះឃើញភ្លាមៗ ព្រះសង្ឃក៏បាននិមន្តទំនាក់ទំនង ទៅកាន់មន្ត្រីអង្គភាពកំចាត់មីនស៊ីម៉ាក់ ហើយមន្ត្រីជំនាញ បានមករំដោះយកចេញដោយសុវត្ថិភាពហើយ៕ រក្សាសិទ្ធិដោយ៖CEN

×