ភ្នំពេញ ៖ ផែនការអភិវឌ្ឍជាតិត្រូវបានដាក់បញ្ចូល បញ្ហាសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិ ។ហើយអង្គការរ៉ាក់ជាសមាជិកមួយរបស់ប្រតិភូកម្ពុជាទៅ(ICPD25)និងបានចូលរួមក្នុងដំណើរការពិគ្រោះយោបល់ថ្នាក់ជាតិ ដែលនាំទៅដល់ការអភិវឌ្ឍន៍នៃការប្តេជ្ញាចិត្តរបស់កម្ពុជាសម្រាប់គោលដៅ២០៣០នៃសុខភាពបន្តពូជ សុខភាពផ្លូវភេទនិងសិទ្ធិ។
តាមការសិក្សាចំពោះបញ្ហាសុខភាពផ្លូវភេទ សុខភាពបន្តពូជនិងសិទ្ធិ បង្ហាញថាអង្គការរ៉ាក់បាននិងកំពុងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការកំណត់រកភាពខ្វះចន្លោះក្នុងគោលនយោបាយផ្សេងៗដែលពាក់ព័ន្ធនឹងសុខភាពផ្លូវភេទ សុខភាពបន្តពូជនិងសិទ្ធិ និងធ្វើការជាមួយសង្គមស៊ីវិលក្នុងការផ្តល់សំណូមពរនិ ងតាមដានការអនុវត្តគោលនយោបាយទាំងនោះដោយផ្តោតលើគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ហើយអង្គការរ៉ាក់ កំពុងធ្វើការជាមួយស្រ្តីបង្គោលឃុំដើម្បីអប់រំទាក់ទងនឹងការរំលូត។

ប្រទេសកម្ពុជាជាហត្ថលេខីនៃគោលដៅអភិវឌ្ឍន៍ដោយចីរភាពនិងសន្និសីទអន្តរជាតិស្តីពីប្រជាជននិងការភិវឌ្ឍន៍។ដូច្នេះការចូលរួមពិនិត្យគោលនយោបាយ ដែលពាន់ព័ន្ធមានសារៈសំខាន់ដើម្បីផ្តល់ជាសំណូមពរ កែលម្អ និងធានា សុខភាពបន្តពូជ សុខភាពផ្លូវភេទ និងសិទ្ធិ ស្ថិតក្នុងចំណុចអាទិភាពរបស់រាជរដ្ឋាភិបាល។
យោងតាមឯកសារដែលសារព័ត៌មានទទួលបានបញ្ជាក់ថាមូលហេតុស្រ្តីបានស្លាប់ ពិការ ដោយសាររំលូតមិនមានសុវត្ថិភាពគឺស្រ្តីមិនអាចរកបាននូវសេវារំលូតប្រកបដោយសុវត្ថិភាព(តម្លៃ ចម្ងាយផ្លូវ ភាពឯកជន..)។ស្ត្រីមិនដឹងពីសេវាថែទាំងរំលូតស្របតាមច្បាប់ដែលមានសុវត្ថិភាពនិងស្រ្តីដែលចង់ប្រើការពន្យាកំណើតតែមិនអាចរកឬទទួលសេវាបាន។

ទោះបីយ៉ាងណានៅក្នុងសង្គមកម្ពុជានៅមានការរើសអើងទាក់ទងទៅនឹងរឿងសុខភាពផ្លូវភេទ សុខភាពបន្តពូជនិងសិទ្ធិ ។ការនិយាយនិងការទទួលបានព័ត៌មានត្រឹមត្រូវជាពិសេសក្នុងចំណោមយុវវ័យនៅមានកម្រិតនៅឡើយដែលជាកត្តារាំងស្ទះក្នុងការអនុវត្តសិទ្ធិផ្លូវភេទប្រកបដោយសារទទួលខុសត្រូវ ការសម្រេចត្រឹមត្រូវនិងការទទួលបានសេវាសុខភាពផ្លូវភេទ សុខភាពបន្តពូជនិងសិទ្ធិ ដើម្បីទទួលបានសុខភាពល្អ។
ទន្ទឹមនឹងនេះដែរអង្គការរ៉ាក់បានបង្កើនសកម្មភាពអ្នកស័្មគ្រចិត្តនិងដៃគូ ទាក់ទងនឹងបញ្ហាសុខភាពផ្លូវភេទ សុខភាពបន្តពូជនិងសិទ្ធិ។ក្នុងនោះក៍បានបង្កើនបរិយាកាសសម្រាប់ការពិភាក្សាដោយសេរីនិងមានការទទួលខុសត្រូវពីបញ្ហាសុខភាពផ្លូវភេទ សុខភាពបន្តពូជនិងសិទ្ធិ។

ក្នុងឆ្នាំ២០០៧ច្បាប់ស្តីពីការរំលូតត្រូវបានបង្កើតឡើង,តាមមាត្រា៨នៃច្បាប់នេះបានចែងថាការរំលូត អាចធ្វើទៅបាន ចំពោះតែគភ៌ណាដែលមានអាយុតិចជាង១២សប្តាហ៍។លើសពី១២សប្តាហ៍នៃអាយុគភ៌ ការរំលូតអាចអនុញ្ញាតបាន លុះតែពេលធ្វើរោគវិនិច្ឆ័យឃើញថា៖ គភ៌នោះមានភវនីយភាពមិនលូតលាស់ដូច ប្រក្រតីឬបង្កគ្រោះថ្នាក់ដល់ ជីវិតម្តាយ កូនដែលនឹងកើត មកអាចជំងឺធ្ងន់ធ្ងរព្យាបាលពុំជា ។ក្នុងករណីដែលត្រូវគេរំលោភបណ្តាឲ្យមានគភ៌ ការរំលូតអាចប្រព្រឹត្តទៅបានដោយមានគិតពីលក្ខខ័ណ្ឌដូចចែងខាងលើ តែត្រូវមានការស្នើសុំពីសាមីខ្លួន បើស្រ្តីនោះមានអាយុ១៨ឆ្នាំឡើងទៅឬការស្នើសុំពីឪពុកម្តាយឬអាណាព្យាបាលនិងសាមីខ្លួន បើស្រ្តីមានគភ៌នោះមានអាយុតិចជាង១៨ឆ្នាំ។ការសម្រេចនៃបញ្ហានេះត្រូវមានការឯកភាពក្រុមគ្រួសារ២ឬ៣រូបរួមទាំងសាមីខ្លួនផង៕រក្សាសិទ្ធិដោយ៖CEN








