Monday, December 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិចិន៦នាក់ ត្រូវតាក់សុីដឹកមកផ្លុងចោល ត្រូវសមត្ថកិច្ចបង្ក្រាប នៅស្រុកស្វាយទាប

ខេត្តស្វាយរៀង ៖ មានជនជាតិចិនចំនួន៦នាក់ ត្រូវបានម្ចាស់រថយន្តតាក់ស៊ី ដឹកមកទម្លាក់ចោល នៅចំណុចខាងកើតវិទ្យាល័យហ៊ុនសែនប្រសូតិ នៅវេលាម៉ោង៨និង៤០នាទីយប់ថ្ងៃទី៣ឧសភា២០២១ ស្ថិតក្នុងភូមិប្រសូតិ២ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ដោយអ្នករត់តាក់ស៊ី ឃើញកម្លាំងសមត្ថកិច្ចនគរបាលស្រុកស្វាយទាប ដាក់ត្រួតពិនិត្យតាមដងផ្លូវជាតិលេខ១ ក៏ដាក់ជនជាតិចិន៦នាក់ ឲ្យចុះដើរវាង ប៉ុស្តិ៍សមត្ថកិច្ច វាងភូមិទៅតាមវាលស្រែក្រោយផ្ទះអ្នកស្រុក ខណៈនោះប្រជាពលរដ្ឋបានឃើញ ក៏ប្តឹងសមត្ថកិច្ច ថាមានជនជាតិចិន៦នាក់ ដើរមកពីផ្លូវជាតិលេខ១ តាមវាលស្រែ ឆ្ពោះទៅស្រុកកំពង់រោទ៌ ។

ប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា: ក្រោយទទួលបានព័ត៌មានខាងលើនេះភ្លាម សមត្ថកិច្ចក៏បានតាមប្រម៉ាញ់ ស្ទាក់នៅផ្លូវជាតិលេខ៣១៤D ស្ថិតក្នុងភូមិប្រសូតិ០១ ឃុំកណ្លៀងរាយ ស្រុកស្វាយទាប ក៏ត្រូវសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុកស្វាយទាប បង្ក្រាបបាន។៊

ប្រភពដដែលបានបន្តថា: ម្ចាស់រថយន្តតាក់ស៊ី ប្រហែលជាដឹកជនជាតិចិន៦នាក់ខាងលើ មកពីក្រុងបាវិត តាមផ្លូវជាតិលេខ១ បម្រុងឆ្ពោះទៅរាជធានីភ្នំពេញ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ឃើញសមត្ថកិច្ចដាក់កម្លាំងត្រួតពិនិត្យយានយន្ត តាមដងផ្លូវ ទើបទម្លាក់ជនជាតិចិនឲ្យដើរវាង ហើយរថយន្តបើកទៅចាំនៅខាងមុខ ក៏ប៉ុន្តែទំនងជនជាតិចិន មិនស្គាល់ភូមិសាស្ត្រច្បាស់ ទើបមិនហ៊ានដើរវាងឆ្ងាយពីផ្ទះអ្នកស្រុក ក៏ត្រូវអ្នកស្រុកបានឃើញប្តឹងសមត្ថកិច្ចតែម្តង។

ប្រភពបានឲ្យដឹងបន្ថែមទៀតថា: ក្រោយពីសមត្ថកិច្ចឃាត់ខ្លួនមកសាកសួរ រួចក៏ហៅរថយន្តសាមុយមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប ដឹកជនជាតិចិនទាំង៦នាក់ទៅ មណ្ឌល់ធ្វើចត្តាឡីស័កស្រុកស្វាយទាប និងយកសំណាកពិនិត្យភ្លាមៗធ្វើតេស្តរហ័ស លទ្ធផល អវិជ្ជមាន ទាំង៦នាក់ ហើយនៅព្រឹកថ្ងៃទី០៤ឧសភា២០២១នេះ សមត្ថកិច្ចបានបញ្ជូនជនជាតិចិនខាងលើ ឲ្យធ្វើចត្តាឡីស័ក១៤ថ្ងៃ នៅផ្ទះសំណាក់គ្រូបង្រៀន ស្ថិតនៅភូមិស្រះវង្ស សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ហើយធ្វើការស្រាវជ្រាវម្ចាស់រថយន្តតាក់ស៊ី ឲ្យមកទទួលខុសត្រូវចំពោះមុខច្បាប់៕រក្សាសិទ្ធិដោយ៖វ៉ៃកូ

×