Thursday, November 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី នៃអគ្គាធិការដ្ឋាន ក្រសួងផែនការម្នាក់ រកឃើញមានវិជ្ជមានកូវីដ-១៩

ភ្នំពេញ ៖ ក្រសួងផែនការបានឲ្យដឹងថា ក្រសួងសុខាភិបាលកាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ០១នាក់ ជាមន្ត្រី នៃអគ្គាធិការដ្ឋាន ក្រសួងផែនការ ឈ្មោះ អ៊ុក ទិត្យសុភក្តិ ភេទប្រុស អាយុ ៤១ឆ្នាំ មានអាសយដ្ឋានបច្ចុប្បន្ន ផ្ទះលេខ១៤៤A ផ្លូវលេខ៩៧A ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្រសួងផែនការបានបន្តថា កាលពីព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ លោក អ៊ុក ទិត្យសុភក្ដិ បានអញ្ជើញមកទទួលការចាក់វ៉ាក់ សាំងដូសទី១ នៅទីស្តីការក្រសួងផែនការ នឹងបន្តអវត្តមានរហូតដល់រសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ទើបឃើញវត្តមានរូបលោក មកទទួលការចាក់វ៉ាក់សាំងដូសទី២ នៅទីស្តីការក្រសួងផែនការ។ ចំពោះទីស្នាក់ អាស្រ័យបច្ចុប្បន្នរបស់លោក អ៊ុក ទិត្យសុភក្តិ តំបន់រស់នៅរបស់លោក មានអ្នកជិតខាងចំនួន០៦រូប បានធ្វើតេស្តវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ហើយរូបលោក អ៊ុក ទិត្យសុភក្តិ ព្រមទាំងភរិយាត្រូវបានក្រុមគ្រូពេទ្យមកយកសំណាកធ្វើតេស្តនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ដោយលទ្ធផលបានបង្ហាញនូវថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ថា រូបលោក អ៊ុក ទិត្យសុភក្តិ និងភរិយាមានវិជ្ជមានកូវីដ-១៩។

ជាមួយគ្នានេះ ក្រសួងផែនការបានជូនដំណឹងជូនដល់អ្នកដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយនឹងអ្នកជំងឺ អ៊ុក ទិត្យសុភក្តិ ដោយផ្ទាល់ ត្រូវទៅយកសំណាកនៅតាមទីតាំងដែលក្រសួងសុខាភិបាលបានកំណត់ក្នុងនោះរួមមាន មន្ទីរពេទ្យខ្មែរ -សូវៀត , មជ្ឈមណ្ឌលសុខភាពចាក់អង្រែក្រោម, វិទ្យាល័យបាក់ទូក, វិទ្យាល័យបឹងត្របែក និងសាលាបឋមសិក្សាសុភមង្កល ព្រមទាំង ដាក់ខ្លួនឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ។

ចំពោះអ្នកពាក់ព័ន្ធដោយប្រយោល សូមមេត្តាធ្វើចត្តាឡីស័កនៅផ្ទះ ១៤ថ្ងៃ និងតាមដានសុខភាពខ្លួនឯង ដោយគោរពតាមវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាល។ ករណីស្ថានភាពសុខភាពមានការវិវត្តន៍ខុសពីធម្មតា សូមទាក់ទងទៅកាន់ទូរស័ព្ទទាន់ហេតុការណ៍ លេខ ១១៥ ដោយឥតគិតថ្លៃ។ ទន្ទឹមនឹងនេះ សូមអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ “៣កុំ និង ៣ការពារ” របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×