Saturday, May 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លើកទីមួយហើយ សម្រាប់ខេត្តតាកែវ ដែលមានអ្នកជម្ងឺកូវីដ១៩ម្នាក់ ស្លាប់

spot_img

តាកែវ ៖ ខេត្តតាកែវមានអ្នកស្លាប់ដោយសារជម្ងឺកូវីដ១៩ម្នាក់ហើយ និងរកឃើញអ្នកឆ្លងថ្មី ៥នាក់បន្ថែមទៀត នៅក្នុងថ្ងៃទី ០៤ ខែឧសភា ឆ្នាំ២០២១នេះ ។

លោក នុត ស៊ីណាត បានឲ្យភ្នាក់ងារសារព័ត៌មានយើងដឹងនៅរសៀលថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ២០២១នេះថា នៅវេលាម៉ោង១រសៀលនេះ គឺមានអ្នកជម្ងឺម្នាក់មានឈ្មោះ សោម ស៊ីណាត អាយុ៤៥ឆ្នាំ មានទីលំនៅ នៅឃុំជំរះពេន ស្រុកសំរោង បានចូលមកមន្ទីរពេទ្យបង្អែកខេត្តតាកែវ ដើម្បីព្យាបាលជម្ងឺ ហើយក្រុមគ្រូពេទ្យបានធ្វើការពិនិត្យ និងធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ ឃើញថាអ្នកជម្ងឺខាងលើមានវិជ្ជមានកូវីដ១៩ ដោយស្ថានភាពអ្នកជម្ងឺហាក់បីមានសភាពធ្ងន់ធ្ងរ ពិបាកក្នុងការដកដង្ហើមខ្លាំងពេក ក្រុមគ្រូពេទ្យបានព្យាយាមជួយសង្គ្រោះ តែមិនបានប៉ុន្មាននាទីផង អ្នកជម្ងឺក៏ដាច់ខ្យល់ស្លាប់បាត់តែម្តង ។

លោកប្រធានមន្ទីរសុខាភិបាល បានឲ្យដឹងទៀតថា អ្នកជម្ងឺស្លាប់ដោយសារកូវីដ១៩ខាងលើ គឺមានជម្ងឺរាំរៃជាប្រចាំក្នុងខ្លួនផង ដោយសេរីរាងតម្រងនោមខូចអស់ មុនពេលស្លាប់អ្នកជម្ងឺខាងលើ បានទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជនមួយកន្លែង ដែលមានយីហោ មន្ទីរសម្រាកព្យាបាល តឹកប៊ុនហ៊ូញ នៅផ្សារថ្នល់បទ ឋិតក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ជាច្រើនថ្ងៃមកហើយ ដោយស្ថានភាពអ្នកជម្ងឺមិនមានការធូរស្រាលសោះ ក៏បញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្តតាកែវតែម្តង តែជាអកុសលអ្នកជម្ងឺខាងលើ ត្រូវបានដាច់ខ្យល់ស្លាប់បាត់ បន្ទាប់ពីគ្រូពេទ្យធ្វើតេស្តរហ័សឃើញថា មានវិជ្ជមានកូវីដ១៩ ហើយក្នុងថ្ងៃដដែលនេះដែរ ពេទ្យឯកជនដែលមានយីហោ មន្ទីរសម្រាកព្យបាលតឹកប៊ុនហ៊ូញ គឺត្រូវបានបិទជាបណ្តោះអាសន្ន និងធ្វើការស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ជាមួយនិងអ្នកជម្ងឺកូវីដ១៩ដែលស្លាប់នេះ ។

សូមបញ្ជាក់ផងដែរថា ករណីកូវីដ១៩នេះ ខេត្តតាកែវ មានអ្នកជម្ងឺកូវីដ១៩ ចំនួន ១៣៦នាក់ ក្នុងនោះស្លាប់ ១នាក់ និងព្យាបាលជាសះស្បើយ ៣៣នាក់ ៕ រក្សាសិទ្ធិដោយ៖តាកែវ

spot_img
×