Saturday, May 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហ៊ានណាស់ ! យកឈ្មោះ និងគណនីផ្ទាល់លោកជំទាវ ហ៊ុន ស៊ីណាត ទៅបោកប្រាស់ទឹកចិត្តសប្បុរសជន វេលុយឲ្យ ដោយប្រាប់ថា…

spot_img

ភ្នំពេញ ៖ ករណីបុគ្គលជាជនអនាមិក ដែលតែងយកឈ្មោះ និងរូបបុគ្គលល្បីៗ មានមុខមាត់នៅក្នុងសង្គម យកទៅប្រើក្លែងបន្លំ ធ្វើជាប្រយោជន៍របស់ខ្លួន ដើម្បីបោកប្រាស់ទឹកចិត្តអ្នកដទៃ គឺមិនមែនជារឿងទើបកើតឡើងនោះទេ តែវាបានកើតឡើងជាញយៗដងរួចមកហើយ។

ជាក់ស្តែង ដូចជាករណីនេះ គឺពិតជាហ៊ានថ្លើមធំខ្លាំងណាស់ ដែលបុគ្គលមួយនេះមានគណនីហ្វេសប៊ុកដាក់ឈ្មោះថា Doung Nita បានយកឈ្មោះ និងគណនីហ្វេសប៊ុករូបលោកជំទាវ ហ៊ុន ស៊ីណាត ដើម្បីទៅបោកប្រាស់ទឹកចិត្តមហាជន តាមរយៈការធ្វើការងារមនុស្សធម៌។

ទាក់ទងនឹងករណីដ៏ហួសចិត្តនេះផងដែរ នៅមុននេះបន្តិច (ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១) លោកជំទាវ ហ៊ុន ស៊ីណាត បានបញ្ចេញមុខមាត់ និងឈ្មោះគណនីជនអនាមិក និងរូប Screenshot ឆាតឲ្យសប្បុរសជនវេលុយ ដោយលោកជំទាវបានបញ្ជាក់ឲ្យមហាជនបានជ្រាបថា៖ «សូមជំរាបដល់បងប្អូនក្នុងបណ្តាញសង្គមហ្វេសប៊ុកទាំងអស់អោយបានជ្រាបថា មានជនអនាមិកបន្លំយកឈ្មោះ និងគណនីហ្វេសប៊ុកនាងខ្ញុំ Sinath Hun ដោយតាំងខ្លួនថានាងខ្ញុំអោយបងប្អូនវេរលុយអោយគាត់ដើម្បីយកថវិការនោះមកធ្វើការងារមនុស្សធម៌។

នាងខ្ញុំសូមបដិសេធទាំងស្រុងនូវគណនី Duong Nita និង គណនីដទៃណាដែលបានប្រើប្រាស់ឈ្មោះរឺរូបនាងខ្ញុំដើម្បីប្រព្រឹត្តអំពើទុច្ចរិតគ្រប់រូបភាព។ ហើយនាងខ្ញុំក៏កំពុងចាត់វិធានការតាមផ្លូវច្បាប់លើម្ចាស់គណនីក្លែងបន្លំនេះផងដែរ។»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×