Saturday, May 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលមិនបានផាកពិន័យ លេីជាងសំណង់ពីរនាក់ ប្តីប្រពន្ធ មានជីវភាពខ្វះខាត ដែលបេីកបរល្មេីសវិធានការបិទខ្ទប់នោះទេ

spot_img

ភ្នំពេញ ៖ ដោយមានបញ្ជាក់ហេតុផលច្បាស់លាស់ និងមានបញ្ហាខ្វះខាតផ្នែកជីវភាព បងស្រីឈ្មោះ ហេង អ៊ុក និងប្តី ដែលបេីកបរល្មេីសវិធានការបិទខ្ទប់ មិនត្រូវបានធ្វេីការផាកពិន័យនោះទេ ។

កាលពីថ្ងៃទី២០ ខែមេសា វេលាម៉ោង ១៧:៣០នាទី កម្លាំងគណ:បញ្ជាការឯកភាពខណ្ឌដូនពេញ បានធ្វេីការឃាត់មនុស្ស ២ នាក់ ពាក់ព័ន្ធលេីករណីល្មើសវិធានការបិទខ្ទប់រាជធានីភ្នំពេញ នៅត្រង់ចំណុចផ្លូវព្រះសីហនុ កែងផ្លូវព្រះមុនីវង្ស សង្កាត់ចតុមុខ ខណ្ឌដូនពេញ ដោយត្រូវបានកម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដឹកនាំដោយ លោក ម៉ុក ចន្ទ័ករុណា អភិបាលរងខណ្ឌ ដោយបានចេញប័ណ្ណផាកពិន័យដែលមានរយ:ពេល៣០ថ្ងៃ ដោយទុកពេលឲ្យអ្នកល្មេីសមកបង់ប្រាក់ពិន័យ រហូតដល់រសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ នេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃេីញវីដេអូខ្លីបរបស់បងស្រី ដោយបាននិយាយអំពីមូលហេតុដែលគាត់ជិះចេញក្រៅល្មេីសនឹងវិធានការ ដេីម្បីយកទឹកដោះគោ និងម្ហូបទៅឲ្យកូនតូចរបស់គាត់ ហេីយថែមទាំងបញ្ជាក់ប្រាប់ពីទុក្ខលំបាកនៃការខ្វះខាតក្នុងដំណាក់កាលនេះ ស្របពេលដែលគាត់ពីរនាក់ប្តីប្រពន្ធជាជាងសំណង់ផងនោះ ទេីបសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ធ្វេីការស្រាវជ្រាវរកគាត់ និងបានអញ្ជេីញគាត់មកសាលាខណ្ឌដូនពេញ ។

ដោយឃេីញពីស្ថានភាពលំបាកជាក់ស្តែង និងហេតុផលច្បាស់លាស់ លោកអភិបាលខណ្ឌដូនពេញ បានសម្រេចមិនធ្វេីការផាកពិន័យគាត់នោះទេ ហេីយថែមទាំងផ្តល់អំណោយមួយចំនួនជូនគាត់ដេីម្បីដោះស្រាយជីវភាពក្នុងដំណាក់កាលនេះផងដែរ ។

គាត់ទាំង២នាក់ប្តីប្រពន្ធ មានឈ្មោះ
១. ឈ្មោះ ធឿន ប៊ុនធឿន ភេទប្រុស អាយុ ៣០ ឆ្នាំ មុខរបរជាងសំណង់
២. ឈ្មោះ ហេង អ៊ុក ភេទស្រី អាយុ ២៩ឆ្នាំ មុខរបរជាងសំណង់

អ្នកទាំងពីរខាងលើស្នាក់នៅការដ្ឋានសំណង់ផ្លូវ ៥០ម៉ែត្រ ខណ្ឌមានជ័យ ជិះម៉ូតូមួយគ្រឿងម៉ាក C 125 ពាក់ស្លាកលេខភ្នំពេញ ១FD- 1073 ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×