Saturday, May 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បដិសេធ និងបកស្រាយ រឿងអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ កិបកេងថវិការបស់មន្ត្រី

spot_img

ភ្នំពេញ ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបកស្រាយបំភ្លឺ និងបដិសេធ ទាក់ទងទៅនឹងសារព័ត៌មានមួយចំនួនតូច ដែលបានចុះផ្សាយព័ត៌មានមិនពិត ចោទប្រកាន់ថា លោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ កិបកេងថវិការបស់មន្ត្រី ទៅលេីការមបែកចែកថវិការបស់សាលារាជធានីភ្នំពេញ។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបន្តថា ជាក់ស្តែងការចុះផ្សាយព័ត៌មានមិនពិត របស់សារព័ត៌មានមួយចំនួន ដែលមិនបានទទួលព័ត៌មានគ្រប់ជ្រុងជ្រោយ និងច្បាស់លាស់ បែរជាចុះផ្សាយទាំងមិនច្បាស់ធ្វេីឲ្យថ្នាក់ដឹកនាំ ក៏ដូចជាមជ្ឍដ្ឋានទូទៅមានការយល់ច្រឡំ ។


ដំណេីររឿងជាក់ស្តែង អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានទទួលថវិកាពីផែនភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលជាការឧបត្ថម្ភរបស់សាលារាជធានីភ្នំពេញ សម្រាប់ផ្តល់ជូនកងកម្លាំងអនុវត្តវិធានការបិទខ្ទប់រាជធានីភ្នំពេញ រយ:ពេល ១៤ថ្ងៃ ដោយក្នុងផែនការ ត្រូវប្រេីប្រាស់កម្លាំងខណ្ឌចំនួន ១៣០នាក់ ក្នុង ១៣គោលដៅ ជាក់ស្តែងកម្លាំងសរុប របស់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ មានរហូតដល់ ២៤០នាក់ ហេីយកម្លាំងដែលមិនមាន ក្នុងផែនការក៏បានចូលរួមជួយឆ្លាស់វេនគ្នា ប្រចាំការតាមគោលដៅដូចគ្នា ដូច្នេះហេីយទេីបពេលទទួលបានថវិកាសរុបភ្លាម លោកអធិការបានធ្វេីការកោះប្រជុំ ជាមួយលោកអធិការរង សួរទៅគ្រប់ប៉ុស្តិ៍ គ្រប់គោលដៅ និងមន្ត្រីផងដែរ ដេីម្បីទទួលបានការឯកភាព និងចុះសម្រុងគ្នាជាមុន មុននឹងធ្វេីការបែកចែកថវិកានេះផង ដែរ ព្រោះថាដោយការគិតគូរ និងយកចិត្តទុកដាក់របស់លោកអធិការ ក៏ដូចជាចង់ឲ្យកម្លាំងទាំងអស់ចំណុះអធិការមានការសាមគ្គីគ្នាល្អ ទេីបលោកអធិការ សម្រេចចិត្តបែងចែកថវិការួម ដែលបានទទួលមកនោះ ចែករំលែកពីការផ្តល់ជូនកម្លាំង ១៣០នាក់ ទៅជាការបែកចែក ជូនកម្លាំងសរុបចំនួន ២៤០នាក់វិញ ព្រោះថាកម្លាំងទាំងអស់សុទ្ធតែហត់ និងធ្វេីការដូចគ្នា បេីទទួលបានតែ ១៣០ នាក់ ហេីយ ១១០នាក់ទៀតធ្វេីការដែរ តែមិនបានទទួល នោះបាតុភាពនិងកេីតមានឡេីង ហេីយប្រាកដជា មានការអាក់អន់ចិត្ត មិនសប្បាយចិត្ត ព្រោះធ្វេីការដូចគ្នា ម្នាក់បាន ម្នាក់អត់បាន ដូច្នេះហេីយនេះជាហេតុផល ដែលលោកអធិការសម្រេចចិត្តបែងចែក ថវិកាទាំងនោះឲ្យបានដល់កម្លាំងគ្រប់ៗគ្នាទាំងអស់ ។

ក្រុមការងាររបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏ដូចជាផែនភស្តុភា និងហិរញ្ញវត្ថុ ក្រោមការណែនាំរបស់លោកស្នងការ តែងតែយកចិត្តទុកដាក់ ជានិច្ចក្នុងការពិនិត្យមេីលលេីការបែងចែកថវិកាទាំងនោះ ជាពិសេសឯកឧត្តមស្នងការតែងតែ ណែនាំដល់គ្រប់អង្គភាពចំណុះ ត្រូវបែងចែងថវិកាដល់មន្ត្រីឲ្យបានត្រឹមត្រូវ មិនឲ្យមានការបាត់បង់ឡេីយ ។

ដេីម្បីចូលរួមទប់ស្កាត់រាល់ព័ត៌មានមិនពិត ដែលចុះផ្សាយក្នុងន័យបង្ខូចកិត្តិយសរបស់នគរបាលជាតិ សូមសារព័ត៌មានមួយចំនួនតូចមេត្តា ចូលរួមគោរពនូវវិជ្ជាជីវ:របស់ខ្លួន ឲ្យបានត្រឹមត្រូវ មុននឹងចុះផ្សាយរាល់ព័ត៌មានទាំងឡាយណា ដែលធ្វេីឲ្យប៉ះពាល់ដល់កិត្តិយសបុគ្គល ឬអង្គភាព សូមធ្វេីការស្រាវជ្រាវ និងសាកសួរឲ្យបានច្បាស់លាស់ជាមុនសិន ព្រោះអង្គភាពនីមួយៗមានអ្នកនាំពាក្យ ជាអ្នកផ្តល់ព័ត៌មានពិតនិងច្បាស់លាស់ ជាពិសេសកុំចេះតែចុះផ្សាយ ក្នុងគោលបំណងអាក្រក់ត្រឹមតែចង់ឲ្យផេករបស់ខ្លួន បានល្បីនោះឡេីយ ៕ រក្សាសិទ្ធិដោយ: ចេស្តារ

spot_img
×