Saturday, May 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃ​ពុធ ទី​០៥ ខែឧសភា ឆ្នាំ ២០២១

spot_img

ឆ្នាំជូត​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៤​ព្រឹក ដល់​ម៉ោង​៥​ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ផ្ទៃមេឃ និង​ឈាមជ្រូក​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ២៧ និង​លេខ ៤៩​។​
-​សូម​ខ​មិន​លេខ ៩៩៩ យក​លាភ​សម្បត្តិ​អភិជន​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំជូត ពង្ស​ទេវតា​ប្រុស ធាតុទឹក រាសី​ល្អជា​មធ្យម ។ នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​មិនសូវ​ជា​ល្អ​គាប់ប្រសើរ​ប៉ុន្មាន​ទេ ដូច្នេះ​ធ្វើ​អ្វីៗ​ត្រូវ​ចេះ​ប្រយ័ត្នប្រយែង​ព្រោះ​តែង​ងាយ​ភ្លាំងភ្លាត់​ណាស់ លោកអ្នក​អាច​ត្រូវបាន​គេ​បន្ទោស​ឬ​បង្ករឿង​អាក្រក់​ណាមួយ​ផង​។ បើជា​អ្នក​ប្រកប​មុខ​រកស៊ី​ជួញដូរ​វិញ​លាភ​តូចធំ​ពុំ​សូវ​មាន​សម្បូរ​ទេ ព្រោះ​បើ​មិន​បោល​ហួស​ក៏ត្រូវ​អ្នកដទៃ​ដណ្តើមយក​អស់ៗ​មុន​ដែរ​។ រីឯ​បញ្ហា​ស្នេហា​ក​ម្លោះ​ក្រមុំ ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កើតមាន​ភាព​ប្រទាំង​ប្រទើស​និង​ប្រឆាំង​គ្នាច្រើន​៕

ឆ្នាំឆ្លូវ​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៥​ព្រឹក​ដល់​ម៉ោង​៦​ល្ងាច ។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស និង​ក្រហម​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ១ និង​លេខ ៤៩ ។​
-​សូម​ខ​មិន ១៦៨ យក​លាភ​សម្បត្តិ​អភិជន​និង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​មិន​ខ្វះ​ចាយ​ឡើយ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំឆ្លូវ ពង្សមនុស្ស​ប្រុស ធាតុដី រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដួង​រាសី​ស្រុតចុះ​ឆាប់រហ័ស​ដូច្នេះ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ចាក់​ឆ្កឹះឆ្កៀល​បន្តិច ពីព្រោះ​លោកអ្នក​ងាយ​ទទួលរង​គ្រោះ​គេ​ណាស់ដែរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ លោកអ្នក​ត្រូវ​ចេះ​ចាយវាយ​ត្បិតត្បៀត​បន្តិច​កុំ​ចាយវាយ​ដៃ​ធំ​ព្រោះ​បើ​មាន​ប្រាក់​ទុក​ក្នុង​បង្វិច​ក្រែង​អាចជួយ​ដោះ​ទាល់​នៅ​គ្រា​លំបាក​នា​ថ្ងៃ​ខាងមុខ​។ ចំណែក​បញ្ហា​សេ្ន​ហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ផ្អែមល្ហែម​ជួន​ពាក់មុខយក្ស​ដាក់គ្នា​៕

ឆ្នាំខាល​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៨​ព្រឹក ដល់​ម៉ោង​៨​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ផ្ទៃមេឃ និង​ក្រហម​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៤៥ និង​លេខ ៦៦​។​
-​សូម​ខ​មិន​លេខ ៨៩៨ យក​លាភ​សម្បត្តិ​ឧកញ៉ា​លុយ​វាល់​លាន​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​ធំ​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំខាល ពង្សមនុស្ស​ស្រី ធាតុឈើ រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ក្រុមមនុស្ស​តាម​ឈ្នានីស​និង​ព្យាបាទ​ខ្លះ ម្ល៉ោះហើយ​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់ ហើយ​មក​ការពារ​តែ​អាត្មា​ខ្លួន​វិញ​ទើប​អាច​ចៀស​ផុតពី​ផល​លំបាក​ទាំងពួង​ទៅរួច​។ បើ​លោក​អ្នកជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​ការ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ភាព​ធូរស្បើយ​ជាង​មុន​ដោយ​លោកអ្នក​អាច​រកប្រាក់​ចំណូល​គ្រាន់​ចិញ្ចឹម​ឆ្នាំង​អញ្ចឹង​ដែរ​។ ចំណែក​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាពស្រស់​ស្រាយ​ព្រោះតែ​ម្នាក់ៗ​មានការ​យកចិត្តទុកដាក់​ចំពោះ​គ្នា​គ្រាន់បើ​ជាង​មុន​៕

​ឆ្នាំថោះ​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៧​ព្រឹក ដល់​ម៉ោង​៧​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ទឹកក្រូច និង​ស​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៧៧ និង​លេខ ៨៩​។​
-​សូម​ខ​មិន​លេខ ៩៩៩ ដើម្បី​យក​លាភ​សម្បត្តិ​អ្នកមាន​ជាន់ខ្ពស់​និង​លុយ​ស្តុកស្តម្ភ​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំថោះ ពង្សមនុស្ស​ស្រី ធាតុឈើ រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​អាច​សម្រុក​ការងារ​ពេញទី​បាន​ហើយ ពីព្រោះ​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​គួរ​ជាទី​ពេញចិត្ត​ផង ពេល​នេះដែរ​លោកអ្នក​គ​ប្បី​មាន​គម្រោង​ផែនការ​ល្អៗ​ព្រោះ​ឆ្លង​ដល់​ខែ​ក្រោយនេះ​នឹងមាន​ការផ្លាស់ប្តូរ​គាប់ប្រសើរ​ជាង​នេះ​។ បើ​លោក​អ្នកជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ ទោះ​លោកអ្នក​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក ផ្លូវទឹក​ក្តី​គ្រាន់​ហុច​ផ្លែផ្កា​មកវិញ​ជាទី​កក់ក្តៅ​ផង​។ ចំពោះ​ការធ្វើដំណើរ​ទៅ​ពឹងពាក់​អ្នកដទៃ​តែងមាន​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​និង​អាណិត​ស្រឡាញ់​ជានិច្ច​។ រីឯ​បញ្ហា​ស្នេហា​ក​ម្លោះ​ក្រមុំ​កំពុង​ជឿនលឿន​ទៅមុខ​និង​បើក​ទំព័រ​ថ្មី​សម្រាប់​អ្នក​ហើយ​៕

ឆ្នាំរោង​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៤​ព្រឹក​ដល់​ម៉ោង ៩​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ខ្មៅ និង​ក្រហម​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ​៦៩ និង​លេខ ៩៩​។​
-​សូម​ខ​មិន​លេខ ៧៧៧ យក​លាភ​សម្បត្តិ​គ​ហិប​តី​ជាន់ខ្ពស់​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​មិន​ខ្វះ​ចាយ​ឡើយ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំរោង ពង្ស​ទេវតា​ប្រុស ធាតុមាស រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកឃើញ​ថា​មិន​កើតជា​ផល​ល្អ​ប៉ុន្មាន​ទេ គឺ​ធ្វើ​អ្វី​តែង​ខកបំណង​នោះ​មាន​ខ្ពស់​ផង​។ បើ​លោក​អ្នកជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​មានការ​ជឿនលឿន​ល្អ ហើយ​បើ​ចង់​បើក​របរ​អ្វីមួយ​ថ្មី​ផង​ក៏​ជា​ឱកាសល្អ​មួយចំនួន​ផងដែរ​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។ ចំណែក​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​លូតលាស់​ទៅមុខ​និង​បើ​ចង់​ផ្សះផ្សា​ជម្លោះ​វិវាទ​ក៏​ជា​ពេលវេលា​ល្អ​ផងដែរ​៕

ឆ្នាំម្សាញ់​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៥​ព្រឹក​ដល់​ម៉ោង ៦​ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ក្រហម និង​ពណ៌​ស​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ២១ និង​លេខ ៩៧​។​
-​សូម​ខ​មិន​លេខ ១៩៨ យក​លាភ​សម្បត្តិ​អភិជន​និង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​មិន​ខ្វះ​ចាយ​ឡើយ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំម្សាញ់ ពង្សមនុស្ស ធាតុភ្លើង រាសី​ខ្ពស់ត្រដែត​។ ថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែង​មានការ​ចម្រើន​លូតលាស់​ទៅមុខ ហើយ​ធ្វើ​អ្វី​ងាយស្រួល​ផង ក្រៅពីនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ឬ​ចរចា​អ្វីមួយ​ពីព្រោះ​ផល​សម្រេច​នោះ​ក៏មាន​ខ្ពស់​ណាស់ដែរ​។ ចំពោះ​លោក​អ្នកជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​ការ​ជួញ​ទីជិត​ឆ្ងាយ​ពុំ​ទាស់ខុស​អ្វី​ទេ ពិសេស​ការចង់​បើកហាង​ថ្មី ឬ​ផ្លាស់ប្តូរ​មុខរបរ​តែង​ហុច​ផល​ល្អៗ​មកវិញ​ដូច​សមប្រកប​ជានិច្ច​។ រីឯ​សម្ព័ន្ធ​ស្នេហា​ក​ម្លោះ​ក្រមុំ ឬ​ពោះម៉ាយ មេម៉ាយ​ក្តី​មាន​ភាព​ផ្អែមល្ហែម​ចាក់ទឹកមិនលេច​ប៉ុន្មាន​ទេ​៕

ឆ្នាំមមី​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៦​ព្រឹក ដល់​ម៉ោង​៨​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ក្រហម និង​ស​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ១៩ និង​លេខ ៦៦​។​
-​សូម​ខ​មិន​លេខ ១៦៨ យក​លាភ​សម្បត្តិ​ទេវតា​ទ្រព្យ​នឹង​ប្រទាន​សម្បត្តិ​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំមមី ពង្ស​ទេវតា​ស្រី ធាតុភ្លើង រាសី​ល្អជា​មធ្យម​។ ការប្រកប​ការងារ​ថ្ងៃនេះ​ចូរ​ប្រយ័ត្ន​ពាក្យសម្តី​ប៉ប៉ាច់ប៉ប៉ោច​ឥត​បានកា​រ ក្រៅពីនេះ​លោកអ្នក​មិនត្រូវ​ចាំ​ចាប់កំហុស​អ្នកដទៃ​ច្រើន​ឡើយ​ប្រយ័ត្ន​ផ្តល់​ភាពលំបាក​ដល់​ខ្លួនឯង​វិញ​។ ចំណែក​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ ជួប​ផល​លំបាក​ក្នុង​ការរក​ផល​កម្រៃ​បន្តិច​ព្រោះ​លាភ​ច្រើន​បោល​ហួស​ពុំ​សូវ​ជាប់​ទេ បើ​លោកអ្នក​ប្រឡងប្រជែង​តម្លៃ​ទៀត​នោះ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ឈាន​ពី​តូចតាច​ដល់​ធំ​។ រីឯ​សម្ព័ន្ធ​ស្នេហា​ក​ម្លោះ​ក្រមុំ ឬ​ពោះម៉ាយ មេម៉ាយ​ក្តី​កុំ​លេង​មេះ​មោះ​ច្រើន​នាំ​កើត​ជម្លោះ​ដាក់គ្នា​៕

ឆ្នាំមមែ​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៥​ព្រឹក ដល់​ម៉ោង ៨​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស និង​ពណ៌​លឿង​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៤៨ និង​លេខ ៥៩​។​
-​សូម​ខ​មិន​លេខ ១៦៨ យក​លាភ​សម្បត្តិ​មហាសេដ្ឋី​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំមមែ ពង្ស​ទេវតា​ស្រី ធាតុមាស រាសី​ឡើង​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នក​នៅតែ​ខ្ពស់​ដដែល​ទេ ម្ល៉ោះហើយ​បើ​ទោះ​ធ្វើ​អ្វី​ក៏​តែងមាន​ភាព​ភ្លឺ​ថ្លា និង​ទទួលជោគជ័យ​ជានិច្ច ការរស់នៅ​ជួប​ភាពស្រស់​ស្រាយ​និង​មានការ​ជួប​សេចក្តី​សុខដុម​ល្អ​ណាស់​។ បើ​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​មានការ​រីកលូតលាស់​ទៅមុខ​គួរសម ហើយ​បើ​លោកអ្នក​ចង់​បើក​របរ​ថ្មី ឬ​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ តែង​ហុច​ផ្លែផ្កា​មកវិញ​គួរ​ជាទី​ពេញចិត្ត​ជានិច្ច​។ ចំណែក​សម្ព័ន្ធ​ស្នេហា​ក​ម្លោះ​ក្រមុំ ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​លោកអ្នក​ចង់​ផ្សំផ្គុំ​គ្រួសារ​ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត​៕

ឆ្នាំវក​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៦​ព្រឹក ដល់​ម៉ោង ៦​ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស និង​ក្រហម​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ១១ និង​លេខ​៩១​។​
-​សូម​ខ​មិន​លេខ ៩៩៩ យក​លាភ​សម្បត្តិ​ទេវតា​ទ្រព្យ​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​ធំ​ចូល​ផ្ទះ លុយកាក់​មាសប្រាក់​មិន​ខ្វះ​ចាយ​ឡើយ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំវក ពង្សយក្ស​ប្រុស ធាតុដែក រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ​ដូចនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​ត្រូវប្រកាន់យក​ចិត្ត​ត្រជាក់​ដាក់ខ្លួន​ទើប​មិន​មិនមាន​បញ្ហា​អាក្រក់​ណាមួយ​ជ្រាបចូល​កើត​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​ចំណាយ​ប្រាក់កាស​ដាក់ទុន​លើ​អ្វីមួយ​ត្រូវ​គិតគូរ​អោយបាន​ច្បាស់លាស​ចៀសវាង​ដាក់ទុន​ទៅហើយ​ត្រូវ​កប់​បាត់អស់ ហើយ​ត្រូវ​ខ្ចី​អ្នកដទៃ​នាំ​តែ​គេ​ប្រមាថ ។ រីឯ​គូស្នេហ៍​ក​ម្លោះ​ក្រមុំ ឬ​ពោះម៉ាយ មេម៉ាយ​ក្តី​ក្នុង​ពេលនេះ​ពុំ​គាប់​ដើរហើរ​ពាសវាល​កាល​ប្រយ័ត្ន​ជួប​រឿងរ៉ាវ​អាក្រក់​ហើយ​រែកពន់​ភាព​ទុក​សោក​មកវិញ​៕

​ឆ្នាំរកា​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៨​ព្រឹក​ដល់​ម៉ោង ១០​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ប្រផេះ និង​ក្រហម​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ២១ និង​លេខ ៩៩​។​
-​សូម​ខ​មិន​លេខ ៨៦៨ យក​លាភ​សម្បត្តិ​ឧកញ៉ា នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំរកា ពង្សយក្ស​ប្រុស ធាតុដែក រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេ ហើយ​ពិសេស​ងាយ​ប៉ះទង្គិច​ជាមួយ​អ្នកដទៃ​ថែម​ទៀតផង​។ បើ​លោក​អ្នកជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ នៅថ្ងៃនេះ​ការរក​ផល​ចំណូល​ពុំ​សូវ​ដូច​គាប់​បំណង​ប៉ុន្មាន​ទេ​គឺ​ច្រើន​បោល​ហួស​និង​ហោះ​រំលង​ជានិច្ច​។ រីឯ​បញ្ហា​ស្នេហា​ក​ម្លោះ​ក្រមុំ​កុំ​គប្បី​យក​កំហឹង​ទល់​កំហល់​ដាក់គ្នា​ឈានដល់​ការបែកបាក់ ហើយ​មក​ស្តាយក្រោយ​នៅពេល​ក្រោយ​៕

​ឆ្នាំច​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៥​ព្រឹក ដល់​ម៉ោង ៦​ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស និង​ក្រហម​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៩៩ និង​លេខ ៧៧​។​
-​សូម​ខ​មិន​លេខ ១៦៨ យក​លាភ​សម្បត្តិ​អភិជន​លុយ​ស្តុកស្តម្ភ នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​ធំ​ចូល​ផ្ទះ​លុយកាក់​មាសប្រាក់​មិន​ខ្វា​យ​ចាយ​ឡើយ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នា​ច ពង្សយក្ស​ស្រី ធាតុដី រាសី​ស្រុតចុះ​។ នៅក្នុង​ថ្ងៃនេះ​ដួង​រាសី​ធ្លាក់​ស្រុតចុះ ម្ល៉ោះហើយ​ធ្វើអោយមាន​ការប្រែប្រួល​ទាំង​ការងារ​និង​អារម្មណ៍​ផង លោកអ្នក​ចូរ​ប្រយ័ត្ន​ការ​មាន​ជម្លោះ​វិវាទ​ជាមួយ​ក្រុមមនុស្ស​ដោយ​ប្រការ​ណាមួយ​។ សម្រាប់​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​ដួង​រាសី​ពុំសូវល្អ​ទេ​ដូចនេះ​លោកអ្នក​ពុំគប្បី​ហក់លោត​ខ្លាំងពេក​ឡើយ ព្រោះ​ផល​ចំណូល​ប្រមូល​មកវិញ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ មិន​ស្រួលៗ​ត្រូវ​ចំណាយ​កម្លាំង​ឥតអំពើ​ថែម​ទៀតផង​។ រីឯ​បញ្ហា​ស្នេហា​ក​ម្លោះ​ក្រមុំ​លោកអ្នក​ត្រូវ​ចេះ​ពូន​ជ្រោយ​សេចក្តីស្នេហា​របស់ខ្លួន ទើប​ឈានដល់​ក្លោងទ្វារ​អាពាហ៍ពិពាហ៍​៕

​ឆ្នាំកុរ​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៤​ព្រឹក​ដល់​ម៉ោង ៧​យប់ ។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ក្រហម និង​បៃតង​។​
-​លេខ​នៃ​សំណាង​គឺ​លេខ ៧៧ និង​លេខ ៨៨​។​
-​សូម​ខ​មិន​លេខ ៨៩៩ យក​លាភ​សម្បត្តិ​សំពៅ​ហ្លួង​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ធំ​ចូល​ផ្ទះ​លុយកាក់​មាសប្រាក់​មិន​ខ្វះ​ចាយ​ឡើយ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំកុរ ពង្សមនុស្ស​ស្រី ធាតុទឹក រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​ដោយសារ​ដំណើរ​ជីវិត​មិនល្អ​ប្រសើរ ម្ល៉ោះហើយ​ធ្វើអោយមាន​អារម្មណ៍​តប់ប្រមល់ ការងារ​រាំងស្ទះ​ញឹកញាប់​ទៀតផង សម្រាប់​ពេលវេលា​មិនល្អ​សម្រាប់​ថ្ងៃនេះ​ពី​ម៉ោង ១១ ដល់ ១២៖៥៩ នាទី​ព្រឹក គប្បី​ប្រយ័ត្នប្រយែង​បន្តិច​។ បើ​លោក​អ្នកជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ មានការ​ចំណាយ​ច្រើន​ធ្វើអោយ​ទទួល​អ​ម្រែ​ក​ធ្ងន់​ជាង​មុន ហើយ​ត្រូវខិតខំ​ប្រឹងប្រែង​ខ្លះ​ទើប​អាច​ជោគជ័យ​ទៅរួច​។ រីឯ​ស្នេហា​ក​ម្លោះ​ក្រមុំ ឬ​ពោះម៉ាយ មេម៉ាយ​ក្តី​មាន​បញ្ហា​ពិបាក​ក្នុងការ​ចុះសម្រុង​និង​តាម​ចាប់កំហុស​គ្នាច្រើន​៕​

spot_img
×