រដ្ឋបាលចំណីអាហារ និងឱសថរបស់ថៃកាលពីពេលថ្មីៗនេះ បានអនុម័តវ៉ាក់សាំងចំនួន៣ប្រភេទ សម្រាប់ប្រើប្រាស់ក្នុងប្រទេសថៃ ខណៈក្រុមហ៊ុនផលិតវ៉ាក់សាំងចំនួន៣ផ្សេងទៀត កំពុងស្ថិតក្នុងដំណើរការចុះបញ្ជី។ នេះបើយោងទៅតាមការថ្លែង ឱ្យដឹងពីលោកវេជ្ជបណ្ឌិត Dr Phaisan Dankhum រដ្ឋលេខាធិការទូទៅ នៃរដ្ឋបាលចំណីអាហារ និងឱសថFDA កាលពីថ្ងៃច័ន្ទកន្លងទៅ។
លោកវេជ្ជបណ្ឌិតថា វ៉ាក់សាំងដែលបានអនុម័តទាំងអស់នោះរួមមាន វ៉ាក់សាំងអាស្ត្រាសេនីកាដែលជាវ៉ាក់សាំង ក្នុងស្រុក(ថៃ) និងជាផលិតផលក្នុងស្រុករបស់ក្រុមហ៊ុន Siam Bioscience Ltd។ ក្នុងនោះ វ៉ាក់សាំងស៊ីណូវ៉ាក់ គឺនាំចូលដោយរដ្ឋាភិបាលអង្គការឱសថ (GPO)និងវ៉ាក់សាំង Johnson & Johnson របស់ក្រុមហ៊ុន Janssen-Cilag Ltd ។

លោកបន្ថែមទៀតថា នាពេលថ្មីៗនេះ រដ្ឋបាលថ្មីចំណីអាហារ និងឱសថកំពុងអនុម័តវ៉ាក់សាំងប្រភេទ Moderna ដែលជាការនាំចូលដោយក្រុមហ៊ុន Zuellig Pharma បន្ទាប់ពីមានការចុះបញ្ជីរាល់ឯកសារ សម្រាប់ប្រើប្រាស់ក្នុងប្រទេសថៃ។ ស្របគ្នានោះដែរ ក្រុមហ៊ុនវ៉ាក់សាំងចំនួន២ផ្សេងទៀត ក៏បានចុះបញ្ជីនូវឯកសារមួយចំនួនហើយផងដែរ ក្នុងនោះមានដូចជាក្រុមហ៊ុនឈ្មោះ Bio Genetech Ltd នឹងធ្វើការនាំចូលវ៉ាក់សាំងប្រភេទ Covaxin និងក្រុមហ៊ុន Kingen Biotech Ltd នឹងធ្វើការនាំចូលវ៉ាក់សាំងឈ្មោះ Sputnik V ។
លោកបណ្ឌិត Phaisan បានបន្ថែមថា ជាធម្មតាការអនុម័តវ៉ាក់សាំងត្រូវការរយៈពេល៣០ថ្ងៃរបស់រដ្ឋបាលចំណីអាហារ និងឱសថដើម្បីបញ្ចប់ដំណើរការអនុម័ត បន្ទាប់ពីឯកសារទាំងអស់ត្រូវបានចុះបញ្ជីរួចរាល់។
លោកថ្លែងថា៖ រដ្ឋបាលចំណីអាហារ និងឱសថគឺពិចារណាអោយម៉ឺងម៉ាត់អំពីគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាពរបស់វ៉ាក់សាំងការពារកូវីដ១៩ ដើម្បីឱ្យប្រាកដថា វ៉ាក់សាំងទាំងអស់នោះអាចប្រើប្រាស់ នៅក្នុងប្រទេសថៃនាពេលឆាប់ៗ ខាងមុខតាមតែអាចធ្វើទៅបាន ខណៈធ្វើឱ្យស្របតាមការអនុម័តស្តង់ដារវ៉ាក់សាំងអន្តរជាតិ៕
ប្រភព៖ The Nation
រក្សាសិទ្ធិដោយ៖CEN

