ព័ត៌មានមួយបានរាយការណ៍នៅថ្ងៃអង្គារ ទី៤ថា របបយោធាមីយ៉ាន់ម៉ា បានចោទប្រកាន់អ្នកសារព័ត៌មានជនជាតិជប៉ុនម្នាក់ ក្រោមបទចោទ ព័ត៍មានក្លែងក្លាយ ដែលនេះបានជៈឥទ្ធិពលដល់សេរីភាពអ្នកសារព័ត៌មាន ចាប់តាំងពីយោធាបានកាន់កាប់អំណាចមក។
បើយោងទៅតាមការរាយការណ៍របស់ទីភ្នាក់ងារ បានបញ្ជាក់ថា អ្នករាយការណ៍ព័ត៌មានឯករាជ្យមួយរូបឈ្មោះថា ត្រូវបានចាប់ខ្លួនកាន់ពីអំឡុងខែមុន និងបានចោទប្រកាន់កាលពីថ្ងៃចន្ទ(ទិវាសិទ្ធសេរីភាពសារព័ត៍មាន) ជាមួយនឹងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ។
លោក Kitazumi គឺជាអ្នកសារព័ត៌មានម្នាក់ ក្នុងចំណោមអ្នកសារព័ត៌មានចំនួន ៥០ នាក់ផ្សេងទៀត ដែលបច្ចុប្បន្នត្រូវបានឃុំខ្លួននៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលជាផ្នែកមួយនៃការបង្ក្រាបរបស់ក្រុមយោធាទៅលើការតវ៉ា ដែលកំពុងមានការរីករាលដាលប្រឆាំងនឹងរដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភៈ។

សារព័ត៍មាន Kyodo បានដកស្រង់សម្តីមន្ត្រីស្ថានទូតជប៉ុនម្នាក់ដែលមិនបញ្ចេញឈ្មោះបាននិយាយថា លោក Kitazumi មិនមានបញ្ហាសុខភាពទេ បើទោះបីជាចំណាយពេលច្រើនសប្តាហ៍នៅក្នុងពន្ធនាគារ Insein ក្នុងទីក្រុង យ៉ាំងហ្គួន ដែលមានកេរ្តិ៍ឈ្មោះល្បីយូរមកហើយ ជាពិសេសទាក់ទងនឹងការឃុំខ្លួនអ្នកទោសនយោបាយ។
លោក Kitazumi បានជាប់ឃុំឃាំងចាប់តាំងពីថ្ងៃទី ១៨ ខែមេសាដែលនេះជាលើកទី ២ ដែលលោកត្រូវបានចាប់ខ្លួនចាប់តាំងពីរដ្ឋប្រហារមក។ កាលពីខែកុម្ភៈលោកត្រូវបានគេវាយដំ និងត្រូវបានឃុំខ្លួនយ៉ាងខ្លី ក្នុងអំឡុងពេលនៃការបង្ក្រាបបាតុករ ប៉ុន្តែក្រោយមកត្រូវបានគេដោះលែងលោកវិញ។ ប្រទេសជប៉ុនដែលជាប្រទេសផ្តល់ជំនួយកំពូល ដល់ប្រទេសមីយ៉ាន់ម៉ាអស់រយៈពេលជាច្រើនឆ្នាំមកហើយ បាននឹងកំពុងជំរុញរបបមេយោធា ឱ្យមានការដោះលែងអ្នកកាសែតជនជាតិជប៉ុនវិញ។
រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន លោក Toshimitsu Motegi បានប្រាប់អ្នកកាសែតជប៉ុន ក្នុងអំឡុងពេលធ្វើដំណើរទៅកាន់ប្រទេសអង់គ្លេសថា“ តាមធម្មជាតិយើងនឹងបន្តប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បី ដោះលែងជនជាតិជប៉ុនដែលកំពុងត្រូវបានឃុំខ្លួន” ។
ក្រុមឃ្លាំមើលក្នុងតំបន់បាននិយាយថា ជនស៊ីវិលសរុប ៧៦៦ នាក់ត្រូវបានសម្លាប់ នៅក្នុងការបង្ក្រាបរបស់យោធាទៅលើការតវ៉ានេះ ។ នេះបើយោងតាមសមាគម ជំនួយសម្រាប់អ្នកទោសនយោបាយ (AAPP)ថ្លែងប្រាប់។ ក៏ដូចជាការចាប់ខ្លួនអ្នកកាសែតផងដែងនោះ ឧត្តមសេនីយ៍ក៏បានព្យាយាមគាប់សង្កត់ ទៅលើព័ត៌មានដែលផ្សព្វផ្សាយពីវិបត្តិនៅមីយ៉ានម៉ា ដោយតម្រូវអោយបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងល្បឿនអ៊ីនធឺណិត។
ក្រុមអ្នកឃ្លាំស្ថានភាពក្នុងតំបន់ និងសមាគមជំនួយសម្រាប់អ្នកទោសនយោបាយ បាននិយាយថាមានអ្នកសារព័ត៌មានចំនួន ៥០ នាក់ដែលកំពុងជាប់ឃុំ នៅពេលនេះមាន ២៥ នាក់ត្រូវបានកាត់ទោស ខណៈពេលដែលដីកាចាប់ខ្លួនត្រូវបានដោះលែងសម្រាប់មនុស្ស ២៩ នាក់ផ្សេងទៀត៕
ប្រភពៈ រ៉យទ័រ
រក្សាសិទ្ធិដោយ៖CEN

