Monday, December 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសថ្លែង ! ខំទុកចិត្ត ទារសុំលុយមុនប៉ុន្មានក៏ឲ្យ ព្រោះសង្ឃឹមបានផ្ទះល្អស្អាត តែលទ្ធផលបែបនេះ ហើយយកលេសថា… (វីដេអូ)

ភ្នំពេញ ៖ រឿងរ៉ាវជាងធ្វើផ្ទះលក់ឈ្មោះ ឬជាងគ្មានជំនាញបច្ចេកទេសស្តង់ដារ ដែលលទ្ធផលចុងក្រោយ ផ្ទះសង់រួចបែរជាគ្មានគុណភាព ដែលអាចមកពីដោយសារទង្វើចង់កេងចំណេញច្រើនហួសហេតុផងនោះ ដោយមិនគិតពីការខាតបង់ និងអាយុជីវិតគេ គឺតែងឮល្បីជារឿយៗ។

ជាក់ស្តែង ដូចជាករណីនេះជាគំរូ គឺយើងពិតជាមិននឹកស្មានដល់ និងក៏សូមចូលរួមសោកស្តាយជាខ្លាំង ចំពោះម្ចាស់ផ្ទះមួយ ដែលផ្ទះរបស់គាត់ប្រភេទថ្មក្រោមឈើលើ គឺត្រូវប្រេះស្រាំទាំងស្រុង ប្រៀបដូចកញ្ចក់ធ្លាក់បែកអុីចឹង។

បើតាមម្ចាស់ផ្ទះ បាននិយាយទាំងកំហឹងឈឺចាប់ថា សូមផ្តាំផ្ញើទៅជាងមួយចំនួនតូច ជាពិសេសពូកជាងប្រភេទនេះ គឺថោកមិនស្មើម្ទេស១កញ្ចប់តម្លៃ 3$ ដែលគេផ្ញើពីខ្មែរមកកូរ៉េឲ្យគាត់ផង។ ម្ចាស់ផ្ទះបន្តថា ប្រាប់ទៅពួកលោកឯងថា គេខំជឿជាក់ និងមានទំនុកចិត្ត ចង់ទារលុយប៉ុន្មានឲ្យប៉ុណ្ណឹង តាំងពីចាប់ផ្តើមចូលធ្វើ តែលទ្ធផលបែបនេះ បើជាពួកលោកឯងវិញ តើឈឺចាប់យ៉ាងណា!?។

ស្រ្តីជាម្ចាស់ផ្ទះ ក៏បានបញ្ជាក់ឲ្យដឹងថា ពេលគាត់ឲ្យមកកែធ្វើឡើងវិញ បែរជាលើកហេតុផលយកលេសនេះលេសនោះ ថាមកពីកូវីដ…៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

https://fb.watch/5hO8h39KRE/

×