Saturday, May 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាំយកអំណោយចែកជូនដល់កម្លាំងសមត្ថកិច្ចនគរបាល និងប្រជាការពារឃុំ នៅតាមគោលដៅចំនួន៥ នៅក្នុងចំណុចភូមិឃួច ឃុំក្រោលគោ ស្រុកស្វាយជ្រំ

spot_img

ខេត្តស្វាយរៀង ៖ លោក កែវ ចន្ទ័លី ប្រធានមន្ទីរព័ត៌មានខេត្តនិងសហការី លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត និងសហការី កាលពីរសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ បាននាំយកអំណោយមួយចំនួន ដើម្បីចែកជូនដល់កម្លាំងសមត្ថកិច្ចនគរបាល និងប្រជាការពារឃុំ នៅតាមគោលដៅចំនួន៥ នៅក្នុងចំណុចភូមិឃួច ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

លោក សុខ សុទ្ធាវុធ បានបញ្ជាក់ពីគោលបំណង នៃការយកអំណោយមកចែកជូនពេលនេះ គឺដើម្បីជួយឧបត្ថម្ភ និងលើកទឹកចិត្ត ដល់កងកម្លាំងសមត្ថកិច្ច អាជ្ញាធរដែនដី ដែលខិតខំការពារគោលដៅនីមួយៗ កុំឱ្យមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចូលទៅក្នុងមូលដ្ឋានសហគមន៍របស់យើង។

លោក កែវ ចន្ទ័លី បានធ្វើការកោតសរសើរ ដល់កម្លាំងសមត្ថកិច្ចការពារគោលដៅទាំងអស់ ដែលបានខិតខំលះបង់ ពេលវេលាក្នុងការជួយទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ មិនឲ្យចូលក្នុងមូលដ្ឋានរបស់ខ្លួន និងបានផ្ដាំផ្ញើដល់អាជ្ញាធរដែនដី និងកម្លាំងសមត្ថកិច្ចនៅទីនោះ បន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យអនុវត្តវិធានការរបស់ក្រសួងសុខាភិបាលគឺ ៣កុំ ៣ការពារ និង២ចូលរួម ដើម្បីកុំឲ្យឆ្លងជំងឺកូវីដ-១៩បន្តទៀត។

លោក ភោគ វណ្ណថន មេឃុំក្រោលគោ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះទឹកចិត្ត របស់ក្រុមការងារ ចុះមូលដ្ឋានឃុំក្រោលគោ ដែលរយៈពេលកន្លងមក នឹងពេលនេះតែងតែផ្ដល់ការ ជួយឧបត្ថម្ភជាស្បៀងអាហារ និងថវិកាមួយចំនួន ដល់កម្លាំងសមត្ថកិច្ចនិងប្រជាការពារក្នុងឃុំ ជាបន្តបន្ទាប់ទោះតិចក្តីច្រើនក្តី តាមលទ្ធភាពជាក់ស្ដែង។

សូមបញ្ជាក់ផងដែរថា: អំណោយដែលបានផ្តល់ជូន នៅពេលនេះរួមមាន: ទឹកសុទ្ធ ៨០យូរ, អង្ករ១០០គីឡូ, មី ១២កេះ, ត្រីខកំប៉ុង ៨យូរ, ម៉ាស់ ៤ប្រអប់, អាកុល ១២ដបតូច, និងថវិកា៨០ម៉ឺនរៀល។ ដោយឡែកសម្រាប់រដ្ឋបាលឃុំក្រោលគោ លោក កែវ ច័ន្ទលី បានផ្ដល់ជូននូវ អង្ករ ១០០គីឡូ ទឹកត្រី២យូរ, ទឹកស៊ីអ៊ីវ ២យូរ ផងដែរ៕ រក្សាសិទ្ធិដោយ៖វ៉ៃកូ

spot_img
×