Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់អំណោយដល់គ្រួសារនិវត្តន៍ជន នៅក្នុងខណ្ឌ៧មករា ចំនួន១១១គ្រួសារ

spot_img

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានផ្តល់អំណោយដល់គ្រួសារនិវត្តន៍ជន នៃសមាគមអតីតយុទ្ធជនកម្ពុជា ខណ្ឌ៧មករា រាជធានីភ្នំពេញ មកពីចំនួន០៨សង្កាត់ សរុប១១១គ្រួសារ ដែលមានជីវភាពលំបាក មិនអាចចេញប្រកបមុខរបររកស៊ីបាននៅ ក្នុងដំណាក់កាលរាជធានីភ្នំពេញ ផ្ទុះរីករាលជំងឺកូវីដ១៩ និងរងការបិតខ្ទប់។

ការផ្តល់អំណោយដល់គ្រួសារនិវត្តន៍ជន នៃសមាគមអតីតយុទ្ធជនកម្ពុជា គឺតាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានកិត្តិយសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ។
អំណោយស្បៀងអាហារទាំងនេះ ត្រូវបានអាជ្ញាធរខណ្ឌ៧មករា ធ្វើការប្រគល់ជូនស្ថិតនៅរដ្ឋបាលខណ្ឌមករា កាលពីថ្ងៃទី០៤ ខែឧសភា ដោយក្នុង០១គ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម , មី១កេស,ទឹកស៊ីអ៊ីវ០១យួរ និងទឹកត្រី១យួរ។

ការផ្តល់ជូនអំណោយជូនដល់គ្រួសារនិវត្តន៍ជន នៅក្នុងរាជធានីភ្នំពេញ គឺជាការឆ្លើយតបជាបន្ទាន់ ក្នុងដោះស្រាយឱ្យទាន់ពេលវេលាក្នុងការផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយកូវីដ១៩ នៅគ្រាដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា បញ្ជាឱ្យទាហានដឹកជញ្ជូនស្បៀង ជួយសង្រ្គោះប្រជពលរដ្ឋ ដែលប្រឈមការខ្វះខាតស្បៀងអាហារនៅក្នុងតំបន់ក្រហម ដែលរងការបិទខ្ទប់រយៈពេល០៧ថ្ងៃ ដែលត្រូវបានអនុវត្តជំហ៊ានទី២ កាលពីថ្ងៃទី២៩ មេសា រហូតដល់ថ្ងៃទី០៥ ខែឧសភា ។ តំបន់ក្រហមនោះ ជាតំបន់ផ្ទុះរីករាលដាលកូវីដ១៩ ត្រូវបានហាមឃាត់មិនឱ្យប្រជាពលរដ្ឋ ធ្វើដំណើរចេញ-ចូលបាននោះឡើយ៕ រក្សាសិទ្ធិដោយៈ ចេស្តារ

spot_img
×