Saturday, May 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កុំចះតែហ៊ាន ! ឃាត់ខ្លួនមនុស្ស ៤៥០នាក់ , ឃុំខ្លួន ១១នាក់ ល្មើសបម្រាបបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ

spot_img

ភ្នំពេញ ៖ សមត្ថកិច្ចឃាត់ខ្លួនបុគ្គលដែលល្មើសទៅនឹងការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ ចំនួនជាង ៤០០នាក់ ដោយក្នុងនោះបានបញ្ជូនទៅកាន់តុលាការ ធ្វើការអប់រំណែនាំ ធ្វើការផាកពិន័យអន្តរការ។ ក្នុងចំណោមមនុស្សនោះក៏មានមន្ត្រីនគរបាលផ្កាយពីរម្នាក់ មន្ត្រីយោធា រួមទទាំងប្រជាពលរដ្ឋផងដែរ។ ការឃាត់ខ្លួននេះ គឺចាប់ពីថ្ងៃទី១៥ មេសា រហូតមកដល់ត្រឹមថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកសាន សុខសីហា បានមានប្រសាសន៍ប្រាប់សារព័ត៌មាន CEN ឲ្យដឹងថា ចាប់ពីថ្ងៃអនុវត្តវិធានការបិទខ្ទប់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ គិតចាប់ពីថ្ងៃទី១៥ មេសា មកដល់ត្រឹមថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន ៤៥០នាក់ ដោយក្នុងនោះតុលាការបាន ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារចំនួន ១១នាក់ , បានធ្វើការអប់រំណែនាំចំនួន ៨៥នាក់ , បញ្ជូនទៅធ្វើចត្តាឡីស័កចំនួន ៣១នាក់ និងពិន័យអន្តរការណ៍ចំនួន ៣២១នាក់។
លោកសាន សុខសីហា បានបន្តថា ចំពោះបុរសម្នាក់ដែលលក់ដូរនៅផ្សារអូរឫស្សី លួចគេចវេសពីការធ្វើចត្តាឡីស័ក ត្រូវបានតុលាការ ចេញដីកាឃុំខ្លួនបណ្តោះអាសន្នហើយ នៅរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១។

សូមជម្រាបថា កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ រាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចស្តីពីការ បិទខ្ទប់ភូមិសាស្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។ ការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ជាបណ្ដោះអាសន្នសម្រាប់ រយៈពេល ១៤ថ្ងៃ គិតចាប់ពីវេលាម៉ោងសូន្យនាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ និងបានបន្តពីថ្ងៃទី២៨ ខែមេសា រហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ដោយបានធ្វើការបែងចែកភូមិសាស្ត្របិទខ្ទប់ជា ៣ ក្នុងនោះរួមមាន “តំបន់ក្រហម” សម្រាប់ភូមិសាស្ត្រដែល មានការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ “តំបន់លឿងទុំ” សម្រាប់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលកម្រិតមធ្យមនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ និង “តំបន់លឿង សម្រាប់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលកម្រិតស្រាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍” និងក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាល ទៅតំបន់ផ្សេងទៀត។

ហើយនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ រាជរដ្ឋាភិបាលបានចេញសេចក្តីណែនាំ សម្រេចបញ្ចប់ការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ចាប់ពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ តទៅ ដោយប្រគល់សមត្ថកិច្ចជូនអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងអភិបាលនៃគណៈអភិបាលខេត្តកណ្តាល ក្នុងការដាក់ចេញវិធានការសមស្របនិងចាំបាច់នានា ដើម្បីឆ្លើយតបបានទាន់ពេលវេលា ទៅនឹងស្ថានភាពវិវត្តន៍ ជាក់ស្តែងនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន៕ រក្សាសិទ្ធិដោយៈ ចេស្តារ

spot_img
×