Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គួរឲ្យអាណិតណាស់ ! ក្រោយមហាជនចាប់អារម្មណ៍ខ្លាំង លើក្មេងប្រុសតូច ចាកចេញពីមណ្ឌលព្យាបាលជំងឺកូវីដ-១៩ មិនមែនឪពុកម្តាយ ពេលនេះគ្រូពេទ្យបញ្ជាក់ច្បាស់ថា….

spot_img

ភ្នំពេញ ៖ ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងជំងឺកូវីដ១៩ (TYDA) កាលពីយប់មិញបានប្រកាសថា អ្នកជំងឺចំនួន ១២៧ នាក់ បន្ថែមទៀត ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះវិញ កាលពីព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ក្រោយពីទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងជំងឺកូវីដ១៩។ ប៉ុន្តែ ទោះយ៉ាងណា ពួកគាត់ដែលបានជាសះស្បើយ នឹងត្រូវធ្វើចត្តាឡីស័កខ្លួនឯងដាច់ដោយឡែករយៈពេល១៤ថ្ងៃបន្តទៀត ដើម្បីតាមដានសុខភាព។

តែយ៉ាងណាមិញ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺក្នុងចំណោមអ្នកជំងឺដែលបានជាសះស្បើយទាំងនោះ ក៏មានក្មេងប្រុសតូចម្នាក់ផងដែរ ដែលត្រូវបានគ្រូពេទ្យជូនដំណើរតែម្នាក់ឯងប៉ុណ្ណោះ ដោយពុំឃើញមានឪពុកម្តាយ ឬ សាច់ញាតិណាម្នាក់ ដែលឆ្លងដូចរូបគេ ឬយ៉ាងណានោះទេ?។

ដើម្បីស្រាយបញ្ជាក់ចំពោះចម្ងល់ខាងលើ នៅមុននេះបន្តិច ទំព័រហ្វេសប៊ុក TYDA ក៏បានបង្ហោះសារបញ្ជាក់បន្ថែម ទាក់ទងនឹងក្មេងប្រុសរូបនោះ ឲ្យដឹងថា «មានបងប្អូនជាច្រើនដែល បានចាប់អារម្មណ៍ចំពោះរូបថតមួយនេះ តាមការឲ្យដឹងពីឪពុករបស់គាត់បានបញ្ជាក់ថា ម្ដាយឪពុករបស់ក្មួយប្រុស មិនមានវិជ្ជមានកូវីដ១៩នោះទេ ក្មួយប្រុសបានមកព្យាបាលជាមួយមីងរបស់គេ ក្មួយប្រុសបានជាសះស្បើយមុនមីងរបស់គេ ហេតុដូចនេះទើបក្រុមគ្រូពេទ្យ បានអនុញ្ញាឲ្យគាត់បានត្រឡប់ទៅផ្ទះមុន មីងរបស់គេ ។ ជូនពរក្មួយសុខភាពល្អ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×