Saturday, May 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានសម្ព័ន្ធសហជីពជាតិ ថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន គិតគូរពីការចាក់វ៉ាក់សាំង ជូនដល់កម្មករនិយោជិត និងប្រជាពលរដ្ឋទូទាំងប្រទេស

spot_img

ភ្នំពេញ ៖ ប្រធានសម្ព័ន្ធសហជីពជាតិ បានថ្លែងអំណរសម្តេចតេជោ ហ៊ុន សែន ប្រមុខគុណរាជរដ្ឋាភិបាល បានរិះរកគ្រប់មធ្យោបាយចាក់វ៉ាក់សាំងជូនកម្មករ និយោជិត ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម ដែលមានដូចជានៅខណ្ឌមានជ័យ ខណ្ឌពោធិសែនជ័យ ខណ្ឌដង្កោ និងខណ្ឌកំបូល គឺបានឆ្លុះបញ្ចាំងឲ្យឃើញថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ទាក់ទង ដល់បញ្ហាសុខមាលលភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាកម្មករនិយោជិត។

លោកហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានថ្លែងថា រាជរដ្ឋាភិបាលបានគិតគូរយ៉ាងត្រឹមត្រូវ និងល្អិតល្អន់ទាក់ទងទៅនិងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់កម្មករនិយោជិតទូទាំងប្រទេស។ ហើយជាភាពចាំបាច់នោះរាជរដ្ឋាភិបាល បានរិះរកគ្រប់មធ្យោបាយចាក់វ៉ាក់សាំងជូនកម្មករ និយោជិត ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម ដែលមានដូចជានៅខណ្ឌមានជ័យ ខណ្ឌពោធិសែនជ័យ ខណ្ឌដង្កោ និងខណ្ឌកំបូល គឺបានឆ្លុះបញ្ចាំងឲ្យឃើញថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ទាក់ទង ដល់បញ្ហាសុខមាលលភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាកម្មករនិយោជិត។

លោកហ្វា សាលី បានបន្តថា សម្ព័ន្ធសហជីពជាតិក៏បានទទួលព័ត៍មានថា រាជរដ្ឋាភិបាលបានប្រឹងប្រែងខិតខំរិះរកគ្រប់មធ្យោបាយ ធ្វើយ៉ាងណាដើម្បីចាក់វ៉ាក់សាំងជូនកម្មករ កម្មការិនី ក៏ដូចជាប្រជាពលរដ្ឋឲ្យបានគ្រប់ៗគ្នាតែម្តង ដើម្បីជៀសផុតពីការរីករាលដាល នៃជំងឺកូវីដ១៩ និងធ្វើយ៉ាងណាឲ្យបានប្រហាក់ប្រហែល ឬក៏អាចឈានទៅដូចប្រទេសសិង្ហបុរី ក៏ដូចជាប្រទេសអ៊ីស្រាអែលជាដើម ដែលគេបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋរបស់គេបានស្ទើរតែទាំងស្រុង។

ជាមួយគ្នានេះ ប្រធានសម្ព័ន្ធសហជីពជាតិ បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល ក្រសួងការងារ និងក្រុមគ្រូពេទ្យដែលបានយកចិត្តទុកដាក់ទៅលើបញ្ហាសុខភាពកម្មករ កម្មការិនី និងប្រជាពលរដ្ឋទូទាំងប្រទេស និងបានខិតខំអស់ពីកម្លាំងកាយចិត្តដើម្បីប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩។

តាមរយៈសារសម្លេងពិសេសផ្ញើជូនជនរួមជាតិ នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឲ្យចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅ «តំបន់ក្រហម» ជាង៥២ម៉ឺននាក់។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ពេលនេះ វ៉ាក់សាំងដែលគណកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ បានផ្ដល់ជូនត្រឹម៩០ម៉ឺនដូសប៉ុណ្ណោះ។ តែយ៉ាងណា វ៉ាក់សាំងរបស់យើងនឹងមកបន្តបន្ទាប់ នៅថ្ងៃទី១១ ខែឧសភាខាងមុខមកដល់៥០ម៉ឺនដូសទៀត និងនិងថ្ងៃទី១៥ ខែឧសភា និងមកដល់៥០ម៉ឹនដូសបន្ថែមទៀត សរុបទាំងពីរលើកនេះគឺ១លានដូស។ សម្តេចស្នើសូមបងប្អូនប្រជាពលរដ្ឋ កុំបារម្ភខ្លាចអស់វ៉ាក់សាំង។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ត្រូវតែចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅ «តំបន់ក្រហម» ចាក់រហូតអស់ប្រជាពលរដ្ឋ បើមិនអស់មិនដកថយជាដាច់ខាត៕ រក្សាសិទ្ធិដោយៈ ចេស្តារ

spot_img
×