Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការរងនគរបាលខេត្តព្រះវិហារម្នាក់ ទទួលមរណភាព ដោយសារជំងឺកូវីដ-១៩

spot_img

ភ្នំពេញ ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានចេញសេចក្តីជូនដំណឹងជម្រាបមកឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ពីមរណភាពមន្ត្រីនគរបាលជាតិជាន់ខ្ពស់ នៃស្នងការដ្ឋានគរបាលខេត្តព្រះវិហារ មានផ្ទុកមេរោគកូវីដ-១៩ ចំនួន០១រូប ។

តបតាមកម្មវត្ថុខាងលើ ស្នងការនគរបាលខេត្តមានកិត្តិយស សូមគោរពរាយការណ៍ជូនឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិមេត្តាជ្រាបថា៖ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង០៥និង៤៥នាទី លោកវរសេនីយ៍ឯក ចៅ ស៊ីផល អត្តលេខ០៣៨២៤ អាយុ ៥៦ឆ្នាំ មានឋានៈជាស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានទទួលមរណភាពនៅផ្ទះបងស្រីបង្កើត ស្ថិតនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមរបាយការណ៍ ធ្វើតេស្តសាកសព (Rapid est (+) វិជ្ជមាន) របស់មណ្ឌលសុខភាពទឹកថ្លា ពីវេជ្ជបណ្ឌិត ថាច់ សុគីរីដា Te: 016 65 37 22 ។ បច្ចុប្បន្នសាកសពត្រូវបានក្រុមគ្រូពេទ្យ ត្រៀមយកទៅបូជាតាមបច្ចេកទេសនៅកន្លែង បូជាសពអ្នកស្លាប់ដោយជម្ងឺកូវីដ-១៩។ កន្លងមកលោកវរសេនីយ៍ឯក ចៅ ស៊ីផល មានជម្ងឺប្រចាំកាយ ទឹកនោមផ្អែម និងលើសឈាមបណ្តាលឱ្យស្លាប់មួយចំហៀងខ្លួន ត្រូវបានអង្គភាពអនុញ្ញាត ឱ្យសម្រាកព្យាបាលនៅផ្ទះប្អូនស្រីបង្កើត នៅខេត្តសៀមរាប តាំងពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៣ នៅពេលមានស្ថានភាពជំងឺទ្រុឌទ្រោមខ្លាំង ត្រូវបានបងប្អូនបង្កើត បញ្ជូនទៅសម្រាកព្យាបាលនៅទីក្រុងភ្នំពេញ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×