Monday, December 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាតករចិត្តជា ! ដេីរចូលឲ្យសន្តិសុខវាយខ្នោះក្រោយ ផ្ទុះកំហឹងទាញកាំបិតបុ័ងតោ កាប់ទៅប្រពន្ធ៤កាំបិត ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ

ភ្នំពេញ ៖ បុរសជាកម្មករ សំណង់ម្នាក់បានផ្ទុះកំហឹងទាញកាំបិតប៉័ងតោ កាប់ទៅលើស្រ្តីជាប្រពន្ធចំនួន ៤កាំបិត បណ្តាលឲ្យស្លាប់បាត់បង់ជីវិត នៅពេលបញ្ជូន ទៅកាន់មន្ទីរពេទ្យដោយសារតែខឹងប្រពន្ធ ជេរម៉ែហើយបានទៅគេងលើអង្រឹងរអ៊ូរទាំង៉ូវៗ។

ការប្រើហឹង្សានេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ១០ព្រឹកថ្ងៃទី០៤ ខែ ឧសភា ឆ្នាំ ២០២១ នៅចំណុច រោង របស់កម្មករ បុរីភ្នំពេញផាក ស្ថិតនៅ តាមផ្លូវជាតិលេខ ៦ក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ បន្ទាប់ពីប្រើហឹង្សា លោកប្តី រូបនោះក៏បានកាន់កាំបិតប៉័ងតោ ដើរចូល ទៅកន្លែងយាមរបស់សន្តិសុខ ប្រគល់ខ្លួនឲ្យចាប់តែម្តង។

ឃាតករដៃឆៅដែលកាប់សម្លាប់ប្រពន្ធមានឈ្មោះ ញឹម ពិសិដ្ឋ អាយុ៣៥ឆ្នាំ ជាកម្មករសំណង់ ស្នាក់នៅរោងកម្មករ កន្លែងកើតហេតុខាងលើ ។ ចំណែកជនរងគ្រោះ ដែលជាប្រពន្ធឈ្មោះវែង នី អាយុ ៣៥ឆ្នាំ មុខរបរក់អីវ៉ាន់ចាប់ហួយ ស្នាក់នៅកន្លែងកើតហេតុខាងលើ បានត្រូវចំនួន ៤ កាំបិត ស្លាប់នៅពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ព្រះកុសុមៈ ។

តាមនគរបាលប៉ុស្តិ៍ ព្រែកលៀប បានឲ្យដឹងថា ជនដៃដល់បានប្រើកាំបិតប៉័ងតោ កាប់ទៅលើនារីជាភរិយាចំនួន ៤កាំបិត នៅពេលកំពុងតែដេកលើអង្រឹង បន្ទាប់ពីមានទំនាស់គ្នាក្នុងគ្រួសារ។

តាមព័ត៌មានឲ្យដឹងទៀតថា នៅវេលាម៉ោងប្រមាណ៩និង២០នាទីព្រឹកថ្ងៃកើតហេតុ ខណៈពេលដែលនារី ជាប្រពន្ធបានទៅផ្សារ បុរសជាប្តី ក៏បានទៅទិញស្រាថ្នាំឲ្យកម្មករដូចគ្នាកន្លះដបទឹកសុទ្ធក្នុងតម្លៃ ១៥០០រៀល ។ បន្ទាប់ពីទិញស្រាបានហើយ ត្រូវបានកម្មករដូចគ្នា ឲ្យផឹកមួយកែវ រួចក៏បានធ្វើដំណើរ ត្រឡប់មកកន្លែងលក់ចាប់ហួយវិញ ។ លុះនៅវេលាម៉ោងប្រមាណ១០ ព្រឹកនារីជាប្រពន្ធ ក៏បានធ្វើដំណើរ ត្រឡប់ មកពីផ្សារវិញហើយទំនងជាខឹងប្រពន្ធទៅផ្សារយូរ ក៏មានទំនាស់គ្នាយ៉ាងខ្លាំង។

តាមព័ត៌មានឲ្យដឹងទៀតថា បន្ទាប់ពីទាស់ទែងគ្នា នារីជាប្រពន្ធ ក៏បានដើរទៅគេងយោលអង្រឹង ហើយបានស្រែក ជេរម៉ែបុរសជាប្តីដដែលនិងរអ៊ូង៉ូវៗ បានធ្វើឲ្យបុរសជាប្តី ទ្រាំមិនបានផ្ទុះកំហឹងស្ទុះទៅយកប៉័ងតោកាប់ទៅលើ ស្រ្តីជាប្រពន្ធចំនួន ៤កាំបិតចំថ្ពាល់ឆ្វេង ១កាំបិត,ដៃឆ្វេងចំនួន២កាំបិត និងស្មាឆ្វេង១កាំបិត បណ្តាលឲ្យរងរបួសធ្ងន់ឈាមហូរពេញអង្រឹង។ ភ្លាមៗ ត្រូវបានបងប្អូន និងអ្នកជិតខាងបញ្ជូនទៅកាន់មន្ទីរពេទ្យ ព្រះកុសុមៈ តែត្រូវបានក្រុមគ្រួសារឲ្យដឹងថា ស្លាប់បាត់ទៅហើយ។

តាមនគរបាលឲ្យដឹងថា បន្ទប់ពីប្រើហឹង្សា ជនដៃដល់ក៏បានកាន់កាំបិតដើរចូលទៅកន្លែងសន្តិសុខ ចាប់វាយខ្មោះ ហើយ នគរបាលប៉ុស្តិ៍ ចុះទៅអន្តរាគមន៍នាំខ្លួន មកសាកសួរ និងចាត់ការតាមច្បាប់។ សពត្រូវបានក្រុមគ្រួសារ នាំយកទៅធ្វើបុណ្យតាមប្រពៃណី នៅឈាបនដ្ឋានវត្តបាក់ខែង៕ រក្សាសិទ្ធិដោយ៖សារឿន

×