Monday, December 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឌុបកូនមកទិញម្ហូប ត្រូវម៉ូតូបើកបរមិនប្រកាន់ស្ដាំ បុករងរបួសធ្ងន់២នាក់ នៅស្រុកស្វាយទាប

ខេត្តស្វាយរៀង ៖ មនុស្សប្រុសស្រី២នាក់ បានរងរបួសធ្ងន់ ខណៈបើកបរមិនប្រកាន់ស្តាំ (បញ្ច្រាសទិសគ្នា) បានបុកគ្នាពេញទំហឹង បណ្តាលឲ្យមានអ្នករងរបួសតែម្តង។ ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង១៩និង៥៥នាទីយប់ថ្ងៃទី ៤ ខែ ឧសភា ឆ្នាំ២០២១នេះ នៅលើចំណុចផ្លូវគ្រួសក្រហម ស្ថិតក្នុងភូមិ ព្រៃឈើទាល ឃុំ ប្រសូតិ ស្រុក ស្វាយទាប ខេត្ត ស្វាយរៀង ។

យោងតាមសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានម៉ូតូមួយគ្រឿង ម៉ាក ហុងដា ពណ៌ ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ ស្វរ 1M 6362 ធ្វើដំណើរពីទិសដៅពីកើតទៅលិច (មិនប្រកាន់ស្តាំ) បើកបរដោយឈ្មោះ យិន វន្នី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ រោងចក្រ រស់នៅភូមិត្រពាំងឆ្លូញ ឃុំញ ស្រុក កំពងរោទ៍ ខេត្តស្វាយរៀង របួសធ្ងន់សន្លប់នៅកន្លែងកើតហេតុ (ពាក់មួកសុវត្ថិភាព)។

ប្រភពបានបន្តទៀតថា លុះមកដល់ចំណុចកើតហេតុខាងលើ បានទៅបុកម៉ូតូមួយគ្រឿង ម៉ាក ហុងដា ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ផ្កាកលេខ ភ្នំពេញ 1.GO.6237 ទិសដៅពីលិចទៅកើត បើកបរដោយឈ្មោះ ឈូក ថារី ភេទស្រី អាយុ២៦ឆ្នាំ មុខរបររោងចក្រ រស់នៅភូមិព្រៃឈើទាល ឃុំប្រសូតិ ស្រុកស្វាយទាប ខេត្តស្វាយរៀង រងរបួសធ្ងន់ (មិនពាក់មួកសុវត្តិភាព) និងអ្នករួមដំណើរម្នាក់ទៀតឈ្មោះ ផាត់ រីហ្សា ភេទស្រី អាយុ៣ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ត្រូវជាកូនរងរបួសស្រាល។

បច្ចុប្បន្នអ្នករងរបួសបានបញ្ជួន ទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកស្វាយទាប។ មូលហេតុ អ្នកបើកបរម៉ូតូម៉ាកហុងដាសេ៊រីឆ្នាំ២០១៩ បើកបរមិនប្រកាន់ស្ដាំបញ្ច្រាសទិសគ្នា។ រីឯមធ្យោបាយទាំងពីរ ត្រូវបានយកមករក្សាទុក នៅប៉ុស្តិ៍នគរបាលប្រសូតិ ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖ វ៉ៃកូ

×