ការបញ្ចេញក្បាច់រាំ នៅមឈូសអ្នកស្លាប់ ជាពិសេសនៅក្នុងប្រទេសថៃ គឺមិនមែនជារឿងទើបតែចម្លែកទេ ប៉ុន្តែ វាហាក់ក្លាយជាប្រពៃណីមួយទៅហើយ សម្រាប់គ្រួសារមួយចំនួន ដែលពួកគេបានអះអាងថា ការធ្វើឡើងដ៏ចម្លែកបែបនេះ គឺទៅតាមបណ្តាំរបស់សពប៉ុណ្ណោះ។

ជាក់ស្តែង កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ តាមរយៈទំព័រហ្វេសប៊ុកឈ្មោះ Samut Prakan បានបង្ហោះវីដេអូមួយ ឃើញថាទទួលការចាប់អារម្មណ៍ជាខ្លាំង ខណៈបានបញ្ជាក់ប្រាប់ថា នាងៗដែលរាំចាក់ក្បាច់នៅមុខមឈូស គឺជាកូនៗក្រមុំរបស់បុរសម្នាក់ ដែលបានស្លាប់កាលពីពេលថ្មីៗនេះ។

បើតាមការបញ្ជាក់បន្ថែមពីប្រភពខាងលើ បានឲ្យដឹងថា មូលហេតុគឺដោយសារតែបុរស ជាឪពុកមុនពេលទទួលមរណភាព បានផ្តាំផ្ញើកូនៗថា៖ «ប្រសិនបើប៉ាស្លាប់ សូមកូនៗកុំក្រៀមក្រំចិត្តអី និងផ្ទុយទៅវិញ គួរបង្ហាញនូវអារម្មណ៍សប្បាយៗទៅណ៎ា!!» ហេតុដូច្នេះ កូនស្រី២នាក់របស់គាត់ ក៏បានធ្វើតាមបណ្តាំរបស់ឪពុកបែបនេះទៅ ដើម្បីឱ្យវិញ្ញាណឪពុកពួកគេ បានសប្បាយចិត្ត និងចាកលោកទៅ ដោយសេចក្តីស្ងប់សុខ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



