តាមកាសែត DailyMail ចុះផ្សាយថ្ងៃទី២៤ ខែ១០នេះ ថ្លែងទៅកាន់មហាយុវជនពិភពលោកលើក១៩ នៅ Sochi មេដឹកនាំពូទីន បានព្រមានអំពីអនាគតនៃយុគសម័យ “កំពូលអ្នកប្រយុទ្ធ” ដែលកើតឡើងដោយសារការធ្វើអន្តរាគមន៍ទៅលើហ្សែនរបស់មនុស្សដោយប្រើបច្ចេកវិទ្យាទំនើប។
លោកលើកឡើងថា មិនយូរមិនឆាប់ទេនិងមានវត្តមានកងឃាតករមួយត្រូវបានវឹកវឺនយ៉ាងអាជីព ប្រសិនបើមជ្ឈដ្ឋានអ្នកវិទ្យាសាស្ត្របន្តលេង”ល្បែង” ហ្សែនតំណពូជរបស់មនុស្ស ។ បើតាមប្រធានាធិបតីរុស្ស៊ី នោះ “កំពូលអ្នកប្រយុទ្ធ” វាកាចសាហាវជាងគ្រាប់បែកនុយក្លេអ៊ែរទៀត។
ប្រធានាធិបតី វ្លាឌី សម្តែងមតិ នារាត្រីបិទអង្គសន្និបាតយុវជនពិភពលោកលើកទី១៩ នៅ Sochi
លោកពូទីន បានស្នើសុំឲ្យមេដឹកនាំពិភពលោកទាំងអស់ ដើម្បីអនុម័តក្រមច្បាប់តឹងតែងមួយដើម្បីទប់ស្កាត់ការកើតមានឡើងនូវហ្វូងឃាតករដែលគ្មានមនោសញ្ចេតនា ពោលគឺគ្មានអារម្មណ៍ថា ឈឺ ឬភ័យខ្លាច ។
ប្រធានាធិបតីរុស្ស៊ីព្រមានថា ៖ “ពេលដែលយើងចាប់ផ្តើមធ្វើកិច្ចការអ្វីមួយនោះ រឿងអ្វីមួយនោះខ្ញុំចង់សង្កត់ធ្ងន់បន្តទៀតថា យើងចាំបាច់ពុំត្រូវបំភ្លេចពីគ្រឹះសីលធម៌”ឡើយ៕