ភ្នំពេញ ៖ ស្រ្តីម្នាក់កើតជំងឺកូវីដ ស្របពេលពោះធំគ្រប់ខែដល់ថ្ងៃឆ្លងទៀត ហើយនៅពេលបញ្ជូនយក ទៅសម្រាលនៅមន្ទីរពេទ្យ គាត់ក៏ឈឺពោះខ្លាំងនៅឡានតែម្តង ប៉ុន្តែ សំណាងល្អណាស់ ដែលបានអ្នកគ្រូពេទ្យរូបស្អាតម្នាក់ ក្លាហានជួយសម្រាលកូនឲ្យគាត់នៅលើឡាន ប្រកដោយសុវត្ថិភាពទាំងម្តាយ និងទារក។

នេះបើតាមអ្នកគ្រូពេទ្យ ដែលមានគណនីហ្វេសប៊ុកឈ្មោះថា Pich Srey Leak បានបញ្ជាក់ប្រាប់ឲ្យដឹងថា នៅវេលម៉ោង ៤ ទាបភ្លឺ ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ ស្រ្តីពោះធំម្នាក់បានឆ្លងជំងឺកូវីដ១៩ ខណៈគ្រប់ខែនិងកំពុងឈឺពោះទៀតផង។ នៅពេលកំពុងបញ្ជូនទៅទៅមន្ទីរពេទ្យ ដើម្បីឆ្លងទន្លេ ដោយសារតែស្ថានភាពរបស់ស្រ្តីនោះឈឺពោះកាន់តែខ្លាំង មិនអាចរង់ចាំរហូតដល់មន្ទីរពេទ្យបាន អ្នកគ្រូក៏បានជួយសម្រាលកូនឲ្យគាត់នៅលើឡានពេទ្យ ដោយជោគជ័យ មុនពេលបន្តបញ្ជូនទៅមន្ទីរពេទ្យ។

តែទោះយ៉ាងណា ទារកពុំទាន់អាចកំណត់បានថា ឆ្លងកូវីដ១៩ពីម្តាយដែរ ឬយ៉ាងណានោះទេ ដោយអ្នកគ្រូបានបញ្ជាក់ថា គឺទាល់តែតាមដានគាត់ បន្ទាប់ពីសម្រាល៕ រក្សាសិទ្ធិដោយ៖ លឹម ហុង







