Monday, December 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការសម្រេចឃុំខ្លួន តៃកុងរថយន្ត ដឹកខ្សាច់ បណ្តោះអាសន្ន ករណីបុកមន្ត្រីនគរបាលស្លាប់ភ្លាមៗ

ភ្នំពេញ ៖ យោងតាមលោក គុជ គឹមឡុង អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៥ខែឧសភានេះបានឲ្យដឹងថា ការឃុំខ្លួនធ្វើឡើង ដោយចៅក្រមស៊ើបសួរលោក ហម ម៉េងសែ កាលពីថ្ងៃទី៤ខែឧសភាឆ្នាំ២០២១។

លោកចៅក្រមបានសម្រេចចេញដីកាឃុំខ្លួន ជនជាប់ចោទឈ្មោះ លី សុខខេង ភេទប្រុសអាយុ៣៣ឆ្នាំ មុខរបរ បើកបររថយន្ត ដាក់ពន្ធនាគារព្រៃសជាបណ្តោះអាសន្ន រង់ចាំបើកសវនាការពេលក្រោយ។

ការឃុំខ្លួននេះ ក្រោមបទចោទប្រកាន់ពីបទ បើកបរបណ្តាលឲ្យស្លាប់ដល់អ្នកដ៏ទៃ តាមមាត្រា៨៣ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ពាក់ព័ន្ធនឹងករណីបញ្ជាក់ បើករថយន្តដឹកខ្សាច់ បុកមន្ត្រីនគរបាលផ្នែកអន្តរាគមន៍ ខណ្ឌដង្កោ បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ ។

ជនរងគ្រោះលោកអនុសេនីយ៍ទោ ម៉ៅ ចាន់ឌូ ជាមន្ដ្រីអន្ដរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ(ស្លាប់) អ្នករួមដំណើរ ០២នាក់ ប្រពន្ធ និងកូន រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យម្លិះ នៅខណ្ឌដង្កោ។

សូមជម្រាបថា កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ ២០២១ វេលាម៉ោង ១៩និង៥៦នាទី ជនរងគ្រោះបន្ទាប់ពីចប់ភារកិច្ច បានឆ្លៀតពេលមកដឹកប្រពន្ធ ទៅផ្ទះនៅម្តុំរង្វង់មូលគួរស្រូវ ដោយធ្វើដំណើរស្របទិសគ្នា ពីជើងទៅត្បូង (ពីភ្នំពេញ ទៅខេត្តកណ្ដាល) លុះដល់ចំណុចកើតហេតុ រថយន្ដដឹកខ្សាច់ បានបត់ចូលក្នុងការដ្ឋាន ក៏បានបុកកិនជនរងគ្រោះ បណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុតែម្ដង ៕រក្សាសិទ្ធិដោយ៖CEN

×