តាកែវ ៖ គិតត្រឹមយប់ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១នេះ អគ្គិភ័យដែលបានឆាបឆេះផ្សារត្រាំកក់ ខេត្តតាកែវ ត្រូវបានកម្លាំងនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះ អន្តរាគមន៍ពន្លត់បានទាំងស្រុងហើយ ដោយមិនឲ្យឆេះរាលដាលទៅតូបផ្សេងទៀតនោះទេ ដោយកម្លាំងសមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ១១គ្រឿង ឆេះតូបប្រមាណ២០តូប។ នេះបើតាមការបញ្ជាក់ពីកម្លាំងសមត្ថកិច្ចខេត្តតាកែវ ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ







