Thursday, November 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមអភិបាលខេត្ត បើកកិច្ចប្រជុំបន្ទាន់ជាមួយអភិបាល ស្រុក ក្រុង និងមន្រ្តីជំនាញពាក់ព័ន្ធ ក្រុមការងារប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងបង្ការ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩

តាកែវ ៖ នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់ជាមួយ លោក លោកស្រី អភិបាលរងខេត្ត លោក អភិបាល ស្រុក ក្រុង និងអាជ្ញាធរពាក់ព័ន្ទ កងកម្លាំងប្រដាប់អាវុធ ទាំងបីប្រភេទ នៅក្នុងក្រុមការងារប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងបង្ការ ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ នៅទូទាំងខេត្តតាកែវ ដែលបានរៀបចំធ្វើឡើងនៅសាលប្រជុំសាលាខេត្ត។

នៅក្នុងឱកាសនោះ អភិបាលខេត្តតាកែវ ឯកឧត្តម អ៊ូច ភា បានបញ្ជាក់ទៀតថា កាលពីម្សិលមិញនេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីសម្រេច ស្ដីពីការបិទបញ្ចប់ ការបិទខ្ទប់ ភូមិសាស្រ្ត រាជធានីភ្នំពេញ និង ក្រុងតាខ្មៅ នៃខេត្តកណ្ដាល ដូច្នេះហើយទាមទារឱ្យ អាជ្ញាធរខេត្ត រួមនិងស្ថាប័នពាក់ព័ន្ធ ត្រូវពង្រឹងការចេញចូល នៅតាមច្រកព្រំប្រទល់ខេត្ត តាកែវនិងខេត្តដទៃទៀត ព្រោះបន្ទាប់ពីការបិទបញ្ចប់ ភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្ត កណ្ដាល និងមានបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរពី រាជធានីភ្នំពេញ មកកាន់ខេត្ត ជាក់ជាពុំខាន ដូច្នេះហើយ អាជ្ញាធរមានសមត្ថកិច្ច ត្រូវពង្រឹង និងតាមដានបងប្អូនប្រជាពលរដ្ឋ នៅពេលដែលពួកគាត់វិលត្រឡប់មកស្រុកកំណើតវិញ បើសិនមានករណីសង្ស័យត្រូវយក ពួកគាត់ទៅធ្វើចត្តាឡីស័ក ដើម្បីយកសំណាករកជំងឺកូវីដ-១៩៕រក្សាសិទ្ធិដោយ៖សារឿន

×