ភ្នំពេញ ៖ អ្នកជំងឺកូវីដ១៩ មណ្ឌលសែនសុខ១ បានជាសះស្បេីយបន្ថែមចំនួន៣១៨នាក់ទៀតហេីយ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ នេះ អ្នកមានជំងឺកូវីដ១៩ ដែលសម្រាកនិងព្យាបាលដោយក្រុមគ្រូពេទ្យ សសយក រួមជាមួយមន្ទីពេទ្យបង្អែករាជធានីភ្នំពេញ ដែលមានទីតាំងនៅមណ្ឌលព្យាបាលជំងឺកូវីដ១៩ សែនសុខ១ និងអនុញ្ញាតជាលើកទី២ ឲ្យអ្នកជាសះស្បើយចំនួន៣១៨នាក់ទៀត ចាកចេញទៅផ្ទះរៀងៗខ្លួន នៅរសៀលថ្ងៃនេះ ។

នេះជាលេីកទី២ហេីយ ដែលមណ្ឌលព្យាបាលសែនសុខ ១ ( វិមានពិភពថ្មីសែនសុខ) អនុញ្ញាតឲ្យអ្នកជំងឺកូវីដ១៩ ដែលបានជាសះស្បេីយ ចំនួន៣១៨នាក់ ចេញពីមន្ទីរព្យាបាល ដោយតម្រូវ បងប្អូនប្រជាពលរដ្ឋ ដែលជាសះស្បេីយទៅបន្តធ្វេីចតាឡីស័ក១៤ថ្ងៃទៀត ក្នុងលំនៅដ្ឋានរបស់ខ្លួន ដេីម្បីតាមដានសុខភាពរៀងៗខ្លួន។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី០៤ខែឧសភាឆ្នាំ២០២១ ម្សិលមិញនេះ អ្នកជំងឺកូវីដ១៩ មណ្ឌលសែនសុខ១ (វិមានពិភពថ្មី) បានជាសះស្បេីយ ឲ្យត្រឡប់ទៅផ្ទះវិញចំនួន៣១១នាក់ និងរសៀលថ្ងៃទី០៥ខែឧសភាឆ្នាំ២០២១នេះ ចំនួនអ្នកជាសះស្បេីយបន្ថែមចំនួន៣១៨នាក់ ក្នុងចំណោមអ្នកមកព្យាបាលចំនួន៩៤៧នាក់ ក្នុងមណ្ឌលសែនសុខ១ ដែលបានជាសះស្បេីយ ក្នុងនោះក៏មានអ្នកជំងឺមកព្យាបាលបន្តបន្ទាប់ផងដែរ៕ រក្សាសិទ្ធិដោយ៖ សារឿន








