ប្រទេសហ្វីលីពីនបានច្រានចោលបម្រាមនេសាទ នៅក្នុងរដូងក្តៅដែលបង្កើតដោយប្រទេសចិន ក្នុងតំបន់មានជម្លោះសមុទ្រចិនខាងត្បូង និងបានលើកទឹកចិត្តឱ្យទូករបស់ប្រទេសខ្លួន នៅតែបន្តនេសាទក្នុងដែនទឹកដដែលទៀត។
ការហាមឃាត់ការនេសាទនេះ ត្រូវបានដាក់ចេញដោយប្រទេសចិនចាប់តាំងពីឆ្នាំ១៩៩៩ ពោលគឺចាប់ផ្តើមពីថ្ងៃទី០១ ខែឧសភា រហូតដល់ថ្ងៃទី១៦ ខែសីហា និងគ្រប់បណ្តប់តំបន់នានានៃសមុទ្រចិនខាងត្បូង ក៏ដូចជាដែនទឹកផ្សេងទៀតដែលនៅក្បែរប្រទេសចិន។
ក្រុមការងារសមុទ្រចិនខាងត្បូងរបស់ប្រទេសហ្វីលីពីនបាននិយាយក្នុងសេចក្តីថ្លែងការកាលពីចុងថ្ងៃអង្គារថា ការដាក់បម្រាមនេសាទនេះគឺមិនអាចអនុវត្តចំពោះ អ្នកនេសាទរបស់យើងទេ។
ក្រុមការងារបានជំទាស់នឹងការដាក់បម្រាមរបស់ចិនលើតំបន់នានាក្នុងដែនដី និងដែនសមត្ថកិច្ចរបស់ហ្វីលីពីនដោយបន្ថែមថា“ អ្នកនេសាទរបស់យើងត្រូវបានលើកទឹកចិត្តឱ្យចេញទៅក្រៅ និងនេសាទនៅក្នុងដែនទឹករបស់យើងនៅក្នុងសមុទ្រ WPS (សមុទ្រហ្វីលីពីនខាងលិច)” ។ ក៏ប៉ុន្តែស្ថានទូតចិនប្រចាំទីក្រុងម៉ានីលមិនទាន់សុំការអត្ថាធិប្បាយបាននៅឡើយទេ។

ទីក្រុងម៉ានីលដែលសំដៅទៅលើតំបន់ដែលជាសមុទ្រហ្វីលីពីនខាងលិចបានអូសបន្លាយអស់ជាច្រើនឆ្នាំមកហើយនៅក្នុងជម្លោះមួយជុំវិញការទាមទារអធិបតេយ្យភាពរបស់ទីក្រុងប៉េកាំងលើសមុទ្រចិនខាងត្បូង។ តុលាការអន្ដរជាតិមួយនៅឆ្នាំ ២០១៦ បានធ្វើឱ្យមោឃភាពនូវពាក្យបណ្តឹងរបស់ប្រទេសចិនប៉ុន្តែប្រទេសចិនបានច្រានចោលសេចក្តីសម្រេចមួយនេះឡើយ។
ភាពតានតឹងរវាងប្រទេសទាំងពីរនាពេលថ្មីៗនេះបានកើនឡើងខ្លាំង បន្ទាប់ពីទីក្រុងម៉ានីលចោទប្រកាន់ចិនពីការលុកលុយដែនទឹកដោយនាវានេសាទរាប់រយគ្រឿងរបស់ចិនមានសកម្មភាពនៅក្នុងតំបន់ទឹកដែលសម្បូរទៅដោយធនធានធម្មជាតិ។
ប្រទេសភីលីពីនបានដាក់កាទូតតវ៉ាប្រឆាំងចិនជុំវិញអ្វីដែលខ្លួនហៅថា ខុសច្បាប់ទាក់ទងនៃនាវារបស់ចិន ដែលខ្លួនត្រូវបានគ្រប់គ្រងដោយកងជីពល។
អ្នកការទូតរបស់ប្រទេសបាននិយាយថា ទូកដែលចូលចតនៅតំបន់ថ្មបប្រ៉ះទឹក ដោយសារគេចពីរលកសមុទ្រធំៗតែប៉ុណ្ណោះ និងដោយមិនមានកងពល(កងជីពល)ណាម្នាក់នៅលើទូកនោះឡើយ។ ក្រុមការងារផ្នែកសមុទ្រចិនខាងត្បូងរបស់ហ្វីលីពីនបាននិយាយថា ខ្លួនបានប្រទះឃើញ កងទ័ពលសមុទ្រចិន ចំនួន៧នាក់ នៅឆ្នេរសមុទ្រ Sabina ក្នុងប្រជុំកោះ Spratly ដែលមានជម្លោះកាលពីថ្ងៃទី ២៧ ខែមេសាដែលបានបែកខ្ញែកបន្ទាប់ពីត្រូវបានឆ្មាំសមុទ្រហ្វីលីពីនជំទាស់។
ក្រុមការងារបាននិយាយថា“ ប្រទេសហ្វីលីពីនមិនត្រូវបានរារាំងពីការការពារផលប្រយោជន៍ជាតិរបស់យើង ភាពជាបុព្វបុរស និងសេចក្តីថ្លៃថ្នូររបស់យើង ក្នុងនាមជាប្រជាជនម្នាក់ដែលយើងមាននោះទេ” ៕
ប្រភព៖ រ៉យទ័រ
រក្សាសិទ្ធិដោយ៖CEN

