បើយោងតាមទិន្នន័យ real world បានចេញផ្សាយដោយកូវ៉េខាងត្បូងកាលពីថ្ងៃពុធបានបង្ហាញថា វ៉ាក់សាំងកូវីដចំនួន១ដូសរបស់អាស្ត្រាសេនីកា និង ភីហ្វាយហ្ស៊ឺគឺមានប្រសិទ្ធភាពរហូតដល់៨៦,៦ភាគរយក្នុងការការពារការឆ្លងកូវីដ១៩ ក្នុងចំណោមក្រុមមនុស្សដែលមានអាយុចន្លោះពី៦០ឆ្នាំឡើងទៅ។
ទិន្នន័យដោយទីភ្នាក់ងារគ្រប់គ្រង និងការពារបង្ការជំងឺរបស់ប្រទេសកូរ៉េ បានបង្ហាញថា វ៉ាក់សាំង Pfizer ត្រូវបានអភិវឌ្ឍរួមគ្នាជាមួយ វ៉ាក់សាំង BioNTech គឺមានប្រសិទ្ធភាពរហូតដល់៨៩ ៧ភាគរយចំពោះការបង្ការឆ្លងមេរោគ ដោយយ៉ាងហោចណាស់២សប្តាហ៍បន្ទាប់ពីការចាក់វ៉ាក់សាំងដូសទី១ ខណៈវ៉ាក់សាំងអាស្ត្រាសេនីកាមានប្រសិទ្ធភាពចំនួន៨៦ភាគរយផងដែរ។
ការវិភាគរបស់ទីភ្នាក់ងារខាងលើគឺផ្នែកទៅលើចំនួនប្រជាជនជាង៣.៥ លាននាក់ក្នុងប្រទេសកូរ៉េ ដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅសម្រាប់រយៈពេល២ខែដោយគិតចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ និងរួមទាំងប្រជាជនចំនួន៥២១.១៣៣នាក់ ដែលបានទទួលបានវ៉ាក់សាំងដូសទី១នៃវ៉ាក់សាំងអាស្ត្រាសេនីកា និង Pfizer។

ទិន្នន័យត្រូវបានបង្ហាញថា វ៉ាក់សាំងទាំងពីរ ផ្តល់នូវការការពារខ្ពស់ប្រឆាំងនឹងជំងឺបន្ទាប់ពីការចាក់លើកដំបូង។ ប្រជាជនគួរតែទទួលការចាក់វ៉ាក់សាំងឱ្យបានពេញលេញ តាមកាលវិភាគដែលបានណែនាំព្រោះអត្រា ការពារនឹងកើនឡើងបន្ថែមទៀតបន្ទាប់ពីការចាក់លើកទី ២ ។
ការរកឃើញនេះបានកើតឡើងនៅពេលដែលប្រទេសកូរ៉េខាងត្បូង ស្វែងរកការចូលរួមក្នុងការចាក់ថ្នាំបង្ការមេរោគរបស់ពីប្រជាជន បន្ទាប់ពីមានរបាយការណ៍អំពីបញ្ហាសុវត្ថិភាពសក្តានុពល បានលើកទឹកចិត្តឱ្យមនុស្សមួយចំនួនមិនឱ្យចាក់វ៉ាក់សាំង។
ក្រសួងសុខាភិបាលលោក Yoon Tae-ho បាននិយាយខ្លីៗកាលពីថ្ងៃពុធថា ប្រមាណ៩៦ភាគរយនៃចំនួនប្រជាជនត្រូវបានស្លាប់ ដោយសារមេរោគកូរ៉ូណាក្នុងប្រទេសរបស់យើង គឺជាមនុស្សវ័យចំណាស់ដែលមានអាយុលើសពី៦៩ឆ្នាំ ហើយវ៉ាក់សាំងនឹងបន្ថយនិភ័យសម្រាប់មនុស្សទាំងនោះ។ លោក Yoon Tae-ho បាននិយាយថា លទ្ធភាពនៃផលប៉ះពាល់រួមទាំងការកកឈាមគឺ ទាបបំផុតហើយភាគច្រើនវាអាចព្យាបាលបាន។
រហូតមកដល់ពេលនេះប្រទេសកូរ៉េខាងត្បូង បានចាក់វ៉ាក់សាំងចំនួន ៦,៧ ភាគរយនៃប្រជាជនចំនួន ៥២ លាននាក់របស់ខ្លួន ប៉ុន្តែប្រទេសនេះ បានកំណត់គោលដៅប្រកបដោយមហិច្ឆតាក្នុងការចាក់ថ្នាំបង្ការដល់ប្រជាជនចំនួន ៧០ ភាគរយនៃដង់ស៊ីតេសរុប នៅត្រឹមខែកញ្ញា និងឈានដល់អភ័យឯកសិទ្ធិនៅត្រឹមខែវិច្ឆិកា។
ចាប់ផ្តើមពីថ្ងៃពុធនេះ ជនជាតិកូរ៉េខាងត្បូងដែលបានចាក់វ៉ាក់សាំងរួចរាល់ ហើយបង្ហាញការធ្វើតេស្តិ៍អវិជ្ជមាន កូវីដ-១៩ ហើយគ្មានរោគសញ្ញាណាមួយនោះ គឺត្រូវបានលើកលែងពីការដាច់ដោយឡែករយៈពេល ២ សប្តាហ៍នៅពេលពួកគេវិលត្រឡប់ពីការធ្វើដំណើរ មកពីបរទេសដើម្បីលើកទឹកចិត្តដល់ការចាក់វ៉ាក់សាំងបន្ថែមទៀត៕ ប្រភព៖ CNA
រក្សាសិទ្ធិដោយ៖CEN

