Monday, December 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងត្បូង​និយាយថា​វ៉ាក់សាំង អា​ស្ត្រា​សេនីកា និង Pfizer មាន​ប្រសិទ្ធភាព ​៨៧​ភាគរយ ​ចំពោះ​ដូ​ស​ទី​១

បើ​យោងតាម​ទិន្នន័យ real world បានចេញ​ផ្សាយ​ដោយ​កូ​វ៉េ​ខាងត្បូង​កាលពី​ថ្ងៃ​ពុធ​បាន​បង្ហាញថា វ៉ាក់សាំង​កូ​វីដ​ចំនួន​១​ដូ​សរប​ស់អា​ស្ត្រា​សេនី​កា និង ភី​ហ្វា​យ​ហ្ស៊ឺ​គឺមាន​ប្រសិទ្ធភាព​រហូតដល់​៨៦,៦​ភាគរយ​ក្នុងការ​ការពារ​ការឆ្លង​កូ​វីដ​១៩ ក្នុងចំណោម​ក្រុមមនុស្ស​ដែលមាន​អាយុ​ចន្លោះ​ពី​៦០​ឆ្នាំ​ឡើងទៅ​។​

​ទិន្នន័យ​ដោយ​ទីភ្នាក់ងារ​គ្រប់គ្រង និង​ការពារ​បង្ការ​ជំងឺ​របស់​ប្រទេស​កូរ៉េ បាន​បង្ហាញថា វ៉ាក់សាំង Pfizer ត្រូវបាន​អភិវឌ្ឍ​រួមគ្នា​ជាមួយ វ៉ាក់សាំង BioNTech គឺមាន​ប្រសិទ្ធភាព​រហូតដល់​៨៩ ៧​ភាគរយ​ចំពោះ​ការបង្ការ​ឆ្លង​មេរោគ ដោយ​យ៉ាងហោចណាស់​២​សប្តាហ៍​បន្ទាប់ពី​ការចាក់​វ៉ាក់សាំង​ដូ​ស​ទី​១ ខណៈ​វ៉ាក់សាំង​អា​ស្ត្រា​សេនី​កា​មាន​ប្រសិទ្ធភាព​ចំនួន​៨៦​ភាគរយ​ផងដែរ​។​

ការវិភាគ​របស់​ទីភ្នាក់ងារ​ខាងលើ​គឺ​ផ្នែក​ទៅលើ​ចំនួន​ប្រជាជន​ជាង​៣.៥ លាន​នាក់​ក្នុងប្រទេស​កូរ៉េ​ដែលមាន​អាយុ​ចាប់ពី​៦០​ឆ្នាំ​ឡើងទៅ​សម្រាប់​រយៈពេល​២​ខែ​ដោយ​គិត​ចាប់ពី​ថ្ងៃទី​២៦ ខែកុម្ភៈ និង​រួមទាំង​ប្រជាជន​ចំនួន​៥២១.១៣៣​នាក់​ដែល​បាន​ទទួលបាន​វ៉ាក់សាំង​ដូ​ស​ទី​១​នៃ​វ៉ាក់សាំង​អា​ស្ត្រា​សេនី​កា និង Pfizer​។​

ទិន្នន័យ​ត្រូវបាន​បង្ហាញថា វ៉ាក់សាំង​ទាំងពីរ​ផ្តល់នូវ​ការការពារ​ខ្ពស់​ប្រឆាំងនឹង​ជំងឺ​បន្ទាប់ពី​ការចាក់​លើកដំបូង​។ ប្រជាជន​គួរតែ​ទទួល​ការចាក់​វ៉ាក់សាំង​ឱ្យបាន​ពេញលេញ​តាម​កាលវិភាគ​ដែល​បាន​ណែនាំ​ព្រោះ​អត្រា​ការពារ​នឹង​កើនឡើង​បន្ថែមទៀត​បន្ទាប់ពី​ការចាក់​លើក​ទី ២ ។​

ការរកឃើញ​នេះ​បាន​កើតឡើង​នៅពេលដែល​ប្រទេស​កូរ៉េខាងត្បូង​ស្វែងរក​ការចូលរួម​ក្នុង​ការចាក់​ថ្នាំ​បង្ការ​មេរោគ​របស់​ពី​ប្រជាជន បន្ទាប់ពី​មាន​របាយការណ៍​អំពី​បញ្ហា​សុវត្ថិភាព​សក្តានុពល​បាន​លើកទឹកចិត្ត​ឱ្យ​មនុស្ស​មួយចំនួន​មិនឱ្យ​ចាក់​វ៉ាក់សាំង​។​

ក្រសួងសុខាភិបាល​លោក Yoon Tae-ho បាន​និយាយ​ខ្លីៗ​កាលពី​ថ្ងៃ​ពុធ​ថា ប្រមាណ​៩៦​ភាគរយ​នៃ​ចំនួន​ប្រជាជន​ត្រូវបាន​ស្លាប់​ដោយសារ​មេរោគ​កូ​រ៉ូ​ណា​ក្នុងប្រទេស​របស់​យើង គឺជា​មនុ​ស្សវ័យ​ចំណាស់​ដែលមាន​អាយុ​លើសពី​៦៩​ឆ្នាំ ហើយ​វ៉ាក់សាំង​នឹង​បន្ថយ​និ​ភ័យ​សម្រាប់​មនុស្ស​ទាំងនោះ​។ លោក Yoon Tae-ho បាន​និយាយថា លទ្ធភាព​នៃ​ផលប៉ះពាល់​រួមទាំង​ការ​កកឈាម​គឺ ទាប​បំផុត​ហើយ​ភាគច្រើន​វា​អាច​ព្យាបាល​បាន។​

រហូតមកដល់​ពេលនេះ​ប្រទេស​កូរ៉េខាងត្បូង​បាន​ចាក់​វ៉ាក់សាំង​ចំនួន ៦,៧ ភាគរយ​នៃ​ប្រជាជន​ចំនួន ៥២ លាន​នាក់​របស់ខ្លួន ប៉ុន្តែ​ប្រទេស​នេះ បានកំណត់​គោលដៅ​ប្រកបដោយ​មហិច្ឆតា​ក្នុង​ការចាក់​ថ្នាំ​បង្ការ​ដល់​ប្រជាជន​ចំនួន ៧០ ភាគរយ​នៃ​ដង់ស៊ីតេ​សរុប នៅត្រឹម​ខែកញ្ញា និង​ឈានដល់​អភ័យឯកសិទ្ធិ​នៅត្រឹម​ខែវិច្ឆិកា​។​

​ចាប់ផ្តើម​ពីថ្ងៃ​ពុធ​នេះ ជនជាតិ​កូរ៉េខាងត្បូង​ដែល​បាន​ចាក់​វ៉ាក់សាំង​រួចរាល់ ហើយ​បង្ហាញ​ការធ្វើ​តេ​ស្តិ៍​អវិជ្ជមាន កូ​វីដ​-១៩ ហើយ​គ្មាន​រោគសញ្ញា​ណាមួយ​នោះ គឺ​ត្រូវបាន​លើកលែង​ពី​ការ​ដាច់ដោយឡែក​រយៈពេល ២ សប្តាហ៍​នៅពេល​ពួកគេ​វិលត្រឡប់​ពី​ការធ្វើដំណើរ​មកពី​បរទេស​ដើម្បី​លើកទឹកចិត្ត​ដល់​ការចាក់​វ៉ាក់សាំង​បន្ថែមទៀត​៕

ប្រភព​៖ CNA​

×