Monday, December 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហ្វីលីពីន​ប្រាប់​អ្នកនេសាទ​របស់ខ្លួន ​កុំ​ខ្វល់​ពីបម្រាម​នេសាទ​របស់​ចិន ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​

ប្រទេស​ហ្វីលីពីន​ បាន​ច្រានចោល​បម្រាម​នេសាទ​នៅក្នុងរ​ដូង​ក្តៅ​ ដែល​បង្កើត​ដោយ​ប្រទេស​ចិន​ក្នុង​តំបន់​មាន​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង និង​បាន​លើកទឹកចិត្ត​ឱ្យ​ទូក​របស់​ប្រទេស​ខ្លួន​នៅតែ​បន្ត​នេសាទ​ក្នុង​ដែនទឹក​ដដែល​ទៀត​។​

ការហាមឃាត់​ការនេសាទ​នេះ​ត្រូវបាន​ដាក់ចេញ​ដោយ​ប្រទេស​ចិន​ចាប់តាំងពី​ឆ្នាំ​១៩៩៩ ពោលគឺ​ចាប់ផ្តើម​ពីថ្ងៃ​ទី​០១ ខែឧសភា រហូតដល់​ថ្ងៃទី​១៦ ខែសីហា និង​គ្រប់​បណ្ត​ប់​តំបន់​នានា​នៃ​សមុទ្រ​ចិន​ខាងត្បូង ក៏ដូចជា​ដែនទឹក​ផ្សេងទៀត​ដែល​នៅក្បែរ​ប្រទេស​ចិន​។

ក្រុមការងារ​សមុទ្រ​ចិន​ខាងត្បូង​របស់​ប្រទេស​ហ្វីលីពីន​បាន​និយាយ​ក្នុង​សេចក្តី​ថ្លែង​ការ​កាលពី​ចុង​ថ្ងៃ​អង្គា​រថា ការដាក់​បម្រាម​នេសាទ​នេះ​គឺ​មិនអាច​អនុវត្ត​ចំពោះ អ្នកនេសាទ​របស់​យើង​ទេ​។​

​ក្រុមការងារ​បាន​ជំទាស់​នឹង​ការដាក់​បម្រាម​របស់​ចិន​លើ​តំបន់​នានា​ក្នុង​ដែនដី និង​ដែន​សមត្ថកិច្ច​របស់​ហ្វីលីពីន​ដោយ​បន្ថែមថា​“ អ្នកនេសាទ​របស់​យើង​ត្រូវបាន​លើកទឹកចិត្ត​ឱ្យ​ចេញទៅ​ក្រៅ និង​នេសាទ​នៅក្នុង​ដែនទឹក​របស់​យើង​នៅក្នុង​សមុទ្រ WPS (​សមុទ្រ​ហ្វីលីពីន​ខាងលិច​)” ។ ក៏ប៉ុន្តែ​ស្ថានទូត​ចិន​ប្រចាំ​ទីក្រុង​ម៉ានីល​មិនទាន់​សុំ​ការអត្ថាធិប្បាយ​បាន​នៅឡើយ​ទេ​។​

ទីក្រុង​ម៉ានីល​ដែល​សំដៅ​ទៅលើ​តំបន់​ដែលជា​សមុទ្រ​ហ្វីលីពីន​ខាងលិច​បានអូសបន្លាយ​អស់​ជាច្រើន​ឆ្នាំ​មកហើយ​នៅក្នុង​ជម្លោះ​មួយ​ជុំវិញ​ការទាមទារ​អធិបតេយ្យភាព​របស់​ទីក្រុង​ប៉េកាំង​លើ​សមុទ្រ​ចិន​ខាងត្បូង​។ តុលាការអន្ដរជាតិ​មួយ​នៅ​ឆ្នាំ ២០១៦ បានធ្វើឱ្យ​មោឃភាព​នូវ​ពាក្យបណ្តឹង​របស់​ប្រទេស​ចិន​ប៉ុន្តែ​ប្រទេស​ចិន​បាន​ច្រានចោល​សេចក្តីសម្រេច​មួយ​នេះឡើយ​។​

ភាព​តានតឹង​រវាង​ប្រទេស​ទាំងពីរ​នាពេល​ថ្មីៗ​នេះ​បាន​កើនឡើង​ខ្លាំង បន្ទាប់ពី​ទីក្រុង​ម៉ានីល​ចោទប្រកាន់​ចិន​ពី​ការ​លុកលុយ​ដែនទឹក​ដោយ​នាវា​នេសាទ​រាប់រយ​គ្រឿង​របស់​ចិន​មាន​សកម្មភាព​នៅក្នុង​តំបន់​ទឹក​ដែល​សម្បូរ​ទៅដោយ​ធនធានធម្មជាតិ​។ ប្រទេស​ភី​លី​ពី​ន​បានដាក់​កា​ទូត​តវ៉ា​ប្រឆាំង​ចិន​ជុំវិញ​អ្វីដែល​ខ្លួន​ហៅថា ខុសច្បាប់​ទាក់ទង​នៃ​នាវា​របស់​ចិន ដែល​ខ្លួន​ត្រូវបាន​គ្រប់គ្រង​ដោយ​កង​ជី​ពល​។

អ្នកការទូត​របស់​ប្រទេស​បាន​និយាយថា ទូក​ដែល​ចូល​ចត​នៅ​តំបន់​ថ្ម​ប​ប្រ៉ះ​ទឹក ដោយសារ​គេច​ពី​រលក​សមុទ្រ​ធំៗ​តែប៉ុណ្ណោះ និង​ដោយ​មិនមាន​កងពល​(​កង​ជី​ពល​)​ណា​ម្នាក់​នៅលើ​ទូក​នោះឡើយ​។ ក្រុមការងារ​ផ្នែក​សមុទ្រ​ចិន​ខាងត្បូង​របស់​ហ្វីលីពីន​បាន​និយាយថា ខ្លួន​បាន​ប្រទះឃើញ កងទ័ព​ល​សមុទ្រ​ចិន ចំនួន​៧​នាក់ នៅ​ឆ្នេរសមុទ្រ Sabina ក្នុង​ប្រជុំ​កោះ Spratly ដែលមាន​ជម្លោះ​កាលពី​ថ្ងៃទី ២៧ ខែមេសា​ដែល​បាន​បែកខ្ញែក​បន្ទាប់ពី​ត្រូវបាន​ឆ្មាំ​សមុទ្រ​ហ្វីលីពីន​ជំទាស់​។​

ក្រុមការងារ​បាន​និយាយថា​“ ប្រទេស​ហ្វីលីពីន​មិន​ត្រូវបាន​រារាំង​ពី​ការការពារ​ផលប្រយោជន៍​ជាតិ​របស់​យើង ភាពជា​បុព្វបុរស និង​សេចក្តីថ្លៃថ្នូរ​របស់​យើង ក្នុងនាម​ជា​ប្រជាជន​ម្នាក់​ដែល​យើង​មាន​នោះទេ​” ៕

ប្រភព​៖ រ៉​យ​ទ័​រ​

×