Thursday, November 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់​៖ “​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ជូន​ដល់​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ក្រហម​ក្នុង​សង្កាត់​ឬ​ស្សី​កែវ នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃទី ៧ ខែឧសភា តទៅ​

ភ្នំពេញ ៖ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ អគ្គ​មេបញ្ជាការរង និង​ជា​នាយសេនាធិការ​ចម្រុះ នៃ​កងយោធពល​ខេមរភូមិន្ទ បាន​បញ្ជាក់ថា យុទ្ធនា​ការចាក់​វ៉ាក់សាំង​ជូន​ដល់​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ក្រហម​ក្នុង​សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃទី ៧ ខែឧសភា​ឆ្នាំ ២០២១ តទៅ ។

​ឯកឧត្តម ឥត សារ៉ាត់ បាន​បញ្ជាក់ថា យោងតាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្រុមការងារ​បាន​ចុះ​ពិនិត្យ​ទីតាំង​រួចហើយ ហើយ​នៅ​ថ្ងៃទី ៦ ខែឧសភា នឹង​ប្រុងប្រៀប​រៀបចំ​ទីតាំង​ឲ្យ​បាន​សមស្រប នឹង​បានដាក់​បញ្ជា​ដល់​កងពលតូច​អន្តរាគមន៍​លេខ ១ ជា​អ្នកទទួលខុសត្រូវ​ដំណើរ​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដោយ​ចាប់​អនុវត្ត​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ចាប់ពី​ថ្ងៃទី ៧​ខែឧសភា​ឆ្នាំ ២០២១ តទៅ​៕

​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×