Thursday, February 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូន​ខ្មែរ​នៅ​កូរ៉េ Idol កញ្ញា E E សម្តែង​ក្នុង​បទ «​លក់​គោយន្ត​» យ៉ាង​កំសត់ ធ្វើ​ឲ្យ​មហាជន​ផ្ទុះ​ការសរសើរ​គ្រប់គ្នា (​វីដេអូ​)

ចម្រៀង​មួយ​បទ​ដែលមាន​ចំណងជើង​ថា «​លក់​គោយន្ត​» ឃើញថា​បាននិងកំពុង​អង្រួន​ចិត្ត​យុវវ័យ​គ្រប់ៗ​គ្នា រហូត​សូម្បីតែ​មនុស្ស​ចាស់​ផងដែរ ពេញចិត្ត​យ៉ាងខ្លាំង ព្រោះថា​បទ​នេះ​ពុំ​ត្រឹមតែ​ពិ​រោះ​ទេ គឺ​ថែមទាំង​បង្កប់​នូវ​អត្ថន័យ​ដ៏​កំសត់​របស់​នារី​ម្នាក់ ដែល​ខំ​លះបង់​គ្រប់យ៉ាង​ដើម្បី​មនុស្ស​ប្រុស​ជាទី​ស្រឡាញ់​ម្នាក់ តែ​ចុងក្រោយ ត្រូវគេ​ក្បត់ពាក្យសន្យា​ទៅ​មាន​អ្នកថ្មី​…​។​

​ដោយឡែក ថ្មីៗ​នេះ មហាជន​ជា​អ្នកប្រើប្រាស់​បណ្តាញ​សង្គម ពិតជា​មានការ​ភ្ញាក់ផ្អើល​គ្រប់ៗ​គ្នា​តែម្តង ខណៈ​បានឃើញ​កូន​ខ្មែរ​កាត់​កូរ៉េ​វ័យ​ជំទង់​ដ៏​ស្រស់ស្អាត និង​ក៏​ជា Idol របស់​មហាជន​ជាច្រើន កញ្ញា អុី​អុី EE ស្រាប់តែ​យក​បទ​នេះ​មក​សម្តែង​ផ្ទាល់​តែម្តង​។​

​នេះ​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ EE Blac9 បាន​បង្ហោះ​វីដេអូ​ចម្រៀង​កំពុង​ល្បី គឺ​បទ «​លក់​គោយន្ត​» នេះ ដោយ​ក្នុងនោះ កញ្ញា EE បាន​សម្តែង​ជា​តួ​ស្រី​ដ៏​កំសត់ ជាមួយ​តួ​ប្រុស​ម្នាក់ និង​រួមទាំង​ម៉ាក់​ប៉ា​របស់​នាង​ផ្ទាល់​ផងដែរ​។ ហើយ​វីដេអូ​នេះ​ផងដែរ ឃើញថា​បានទទួល​ការសរសើរ​ជាខ្លាំង​ពី​សំណាក់​អ្នកទស្សនា ថា​ពិតជា​សម្តែង​បានល្អ ជាពិសេស​បានបង្ហាញ​ពី​ទិដ្ឋភាព​ទេសភាព​ស្អាតៗ​ស័ក្តិសម​ជាមួយ​សាច់រឿង​តែម្តង​៕

រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

×