ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ចំនួន ៦៥០នាក់ អ្នកជំងឺ៧៣៩នាក់ជាសះស្បើយ និងស្លាប់៤នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១៧,៦២១នាក់ ក្នុងនោះអ្នកជាសះស្បើយ ៦៨៤៣នាក់ និងស្លាប់សរុបចំនួ១១៤នាក់៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ


