Thursday, November 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវ ដួង វណ្ណា ស្នើឲ្យគ្រប់ផ្នែកទាំងអស់ ខិតខំចុះផ្សព្វផ្សាយ ដល់បងប្អូនប្រជាពលរដ្ឋ ឲ្យយល់ដឹងអំពី វិធានការការពារ និងបង្ការជំងឺឆ្លងជំងឺកូវីដ-១៩

ខេត្តស្វាយរៀង ៖ លោកជំទាវ ដួង វណ្ណា ប្រធាន តំណាងរាស្ត្រមណ្ឌលស្វាយរៀង និងសហការី
កាលពី ថ្ងៃទី ៤ ខែ ឧសភា ឆ្នាំ ២០២១ រី បាននាំយក ម៉ាស់ ចំនួន ១៦០.០០០ បន្ទះ ទឹកត្រី ៩០ យួរ អាកុល ៥៤០ លីត្រ ទឹកក្រូច ៩ កេស ថវិកា ២ លានរៀល ជាអំណោយរបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្ររីក្រសួង ទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច រួមនឹងលោកជំទាវ ដួង វណ្ណា នូវ អង្ករ ចំនួន ១០ តោន ដែលជាអំណោយ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ចៅ ភិរុណ និងលោកជំទាវ ហៅ ច័ន្ទសិរីទេពី ផ្តល់ជូនឃុំចំនួន ៩ ក្នុងស្រុកស្វាយជ្រំ ដើម្បីត្រៀមបម្រុង សម្រាប់ឆ្លើយតបនៅពេលមាន គ្រោះមហន្តរាយកើតឡើងក្នុងដំណាក់កាល ការរីករាលដាលនៃជំងឺកូវីដ-១៩ ។

ជាការឆ្លើយតបយ៉ាងយកចិត្តទុកដាក់ ចំពោះអនុសាសន៍ណែនាំ ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល គឺសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានអំពាវនាវ ផ្ដាំផ្ញើចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ រួមនឹងសប្បុរសជនគ្រប់មជ្ឈដ្ឋានឲ្យមានការរួបរួម សាមគ្គីគ្នាជាកម្លាំង ដើម្បីរួមចំណែករំលែក ការលំបាករបស់ប្រជាពលរដ្ឋ ស្របពេលដែលប្រទេសកម្ពុជាកំពុង ទទួលរងនូវវិបត្តិសាកល នៃការឆ្លងរាតត្បាត ជំងឺកូវីត-១៩ ដែលជាបន្ទុកធ្ងន់ធ្ងរលើរាជរដ្ឋាភិបាល ។

ក្នុងឱកាសនោះលោកជំទាវ ដួង វណ្ណា បានមានប្រសាសន៍ថា ក្រោយពេលមានការផ្ទុះឡើងនៃជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជាពិសេសព្រឹត្តិការណ៍ថ្ងៃ ២០ កុម្ភៈ អាជ្ញាធរមូលដ្ឋាន បានខិតខំប្រឹងប្រែង ធ្វើកិច្ចការងារជាច្រើន ដូចជាការចុះអប់រំផ្សព្វផ្សាយអំពីជំងីកូវីដ-១៩ ចុះណែនាំអំពីវិធីបង្ការ ការធ្វើអនាម័យ រស់នៅតាមមូលដ្ឋាន ចុះបាញ់ថ្នាំសម្លាប់មេរោគនៅតាមតំបន់ និងមូលដ្ឋានប្រឈមនឹងការឆ្លងមេរោគជាច្រើនកន្លែង ។

លោកជំទាវក៏បានថ្លែងអំណរគុណ និងកោតសរសើរ ព្រមទាំងបានចាត់ទុកសកម្មភាព ទាំងអស់ខាងលើមិនអាច ខ្វះបានឡើយ ពីការចូលរួមជំរុញ លើកទឹកចិត្ត តាមរយៈអំណោយជាសម្ភារៈ ថវិការបស់សប្បុរសជន និងសកម្មភាពរបស់កាកបាទក្រហម អាជ្ញាធរ កងកម្លាំង ប្រដាប់អាវុធ និងស្ថាប័នគ្រប់ថ្នាក់ គ្រប់ផ្នែក ព្រមទាំង កម្លាំងយុវជន និងអ្នកពាក់ព័ន្ធផ្សេងទៀត ដែលបាន ខិតខំយកចិត្តទុកដាក់ អស់កម្លាំងកាយចិត្ត ក្នុងការចុះផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋឲ្យយល់ដឹងអំពី វិធានការការពារនិងបង្ការជំងឺឆ្លងជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ ។

លោកជំទាវ ដួង វណ្ណា ក៏បានបញ្ជាក់ទៀតថា អំណោយដែលបានប្រគល់នាពេលនេះ គឺពិតជាការរួមចំណែក ក្នុងសកម្មភាពនានា ដើម្បីប្រយុទ្ធ នឹងជំងឺកូវីដ-១៩ និងដើម្បីជួយរំលែកការលំបាកខ្វះខាត សម្រាប់ប្រជាពលរដ្ឋ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់អំពាវនាវ និងណែនាំដល់គ្រប់ស្ថាប័នរដ្ឋ វិស័យឯកជន អង្គការជាតិ អន្តរជាតិ និងប្រជាពលរដ្ឋ រួមគ្នាប្រយុទ្ធនឹងជំងឺឆ្លងកូវីដ-១៩ ដែលជាជំងឺរាតត្បាតជាសកល ។

លោកជំទាវក៏បាន ផ្ដាំផ្ញើដល់អាជ្ញាធរភូមិ ឃុំទាំងអស់ ក្រោយពីទទួលអំណោយនាពេលនេះ ត្រូវបន្តយកចិត្តទុកដាក់ចែកចាយដល់មូលដ្ឋានរបស់ខ្លួន ឲ្យបានសមស្រប ពិសេសត្រូវបន្តការផ្សព្វផ្សាយ សារជាសំឡេង និងខិតប័ណ្ណ ស្ដីពីវិធានការ បង្ការ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ នៅតាមបណ្ដាក្រុង ស្រុកឃុំសង្កាត់ ឲ្យជាប់ជាប្រចាំ ។ អំណោយដែលបាន ប្រគល់ដល់ឃុំទាំង ៩ ក្នុង ១ ឃុំទទួលបាន អង្ករ ៥១០ គ.ក្រ ម៉ាស់ ២០.០០០ បន្ទះ ទឹកត្រី ១០ យួរ អាកុល ៣០ លីត្រ និងទឹកក្រូច ១ កេស ៕ រក្សាសិទ្ធិដោយ៖វ៉ៃកូ

×