Thursday, November 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងផែនការណែនាំដល់ថ្នាក់ដឹកនាំ បុគ្គលិក មន្ត្រីរាជការ ចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩

ភ្នំពេញ ៖ ក្រសួងផែនការបានចេញសេចក្ដីណែនាំស្ដីពីវិធានការអនុវត្តបន្ត សម្រាប់ថ្នាក់ដឹកនាំ បុគ្គលិក មន្ត្រីរាជការនៃក្រសួងផនការ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ទង់ទ្រាយធំនៅព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងសេចក្តីណែនាំបានឲ្យដឹងថា ឆ្លើយតបនឹងស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ ហាក់មានសភាពមិនទាន់ធូរ ស្រាលនៅឡើយ ស្របតាមសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការពង្រឹងការអនុវត្តវិធានការចាំបាច់មួយ ចំនួន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចបញ្ចប់ការបិទខ្ទប់ភូមិសាស្ត រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ក្រសួងផែនការសូមធ្វើការណែនាំបន្ថែមដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងគ្រប់អង្គភាពចំណុះក្រសួងផែនការទាំងអស់ ដូចខាងក្រោម៖

១.ត្រូវបានអនុញ្ញាតឱ្យមន្ដ្រីរាជការក្នុងក្របខណ្ឌក្រសួងផែនការទាំងអស់ បន្តឈប់សម្រាកធ្វើការតាម Online នៅផ្ទះ ចាប់ពីថ្ងៃនេះ រហូតដល់មានការណែនាំជាថ្មី លើកលែងតែមន្ត្រីដែលបានចាក់វ៉ាក់សាំងកូវីដ-១៩រួច (តំបន់លឿង) នៃនាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រ នៃអគ្គនាយកដ្ឋានផែនការ និងថ្នាក់ដឹកនាំនៃ អង្គភាពផ្សេងៗ រួមនឹងមន្ត្រីនៃអង្គភាពចំណុះនោះចំនួនយ៉ាងច្រើនបំផុត ២% ដែលមានការចាំបាច់ អាច មានវត្តមាននៅទីស្តីការក្រសួង ដោយត្រូវអនុវត្តនូវវិធានការសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ពិនិត្យវ៉ាស់កម្ដៅ លាងសំអាតដៃនឹងអាល់កុល និង ស្កេនQR Code “ទប់ស្កាត់កូវីដ-១៩(Stop Covid-19) ។

២.ត្រូវបន្តផ្អាកជាបណ្តោះអាសន្ន ចំនួន ១សប្តាហ៍ នូវ បេសកកម្ម, កិច្ចប្រជុំសិក្ខាសាលាវគ្គបណ្តុះបណ្តាល ឬ ការជួបជុំទាំងឡាយ រហូតដល់មានបទបញ្ជាជាថ្មីរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លើកលែងតែថ្នាក់ ដឹកនាំដែលមានភារកិច្ចចុះអនុវត្តកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រតែប៉ុណ្ណោះ។ អង្គភាពនិមួយៗ អាច រៀបចំជំនួសមកវិញតាមប្រព័ន្ធ Onlire (នៅផ្ទះ)។

៣.ចំពោះបុគ្គលិក មន្ត្រីរាជការក្នុងក្របខណ្ឌក្រសួងផែនការ ដែលមានលំនៅដ្ឋាននៅក្នុង តំបន់ក្រហម និង តំបន់លឿងទុំ ដែលស្ថិតក្រោមការកំណត់ស្របតាមវិធានការថ្មីរបស់អាជ្ញាធររាជធានី-ខេត្ត ត្រូវបន្តបំពេញ ការងារនៅផ្ទះតាមប្រព័ន្ធ Online និងត្រូវតែគោរពអនុវត្តអោយបានម៉ឺងម៉ាត់ជាទីបំផុតតាមវិធានការរឹតត្បិត ទាំងឡាយបស់អាជ្ញាធររាជធានី-ខេត្ត ដែលបានដាក់ចេញ។ ៤.ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការ * ៣ ការពារ និង៣កុំ “ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ទទួលបានសេចក្ដីណែនាំបន្ថែមនេះ សូម ថ្នាក់ដឹកនាំ បុគ្គលិក មន្រ្តីរាជការ គ្រប់បណ្តាអង្គភាពចំណុះ ក្រសួងផែនការទាំងអស់ ត្រូវតែអនុវត្តអោយបានម៉ឺងម៉ាត់បំផុត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕ រក្សាសិទ្ធិដោយ : ចេស្តារ

×