Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ៖ បើធ្វើដូច្នេះប្រជាពលរដ្ឋហាក់ដូចជា នៅក្នុងទ្រុងដដែល អ៊ីចឹងសូមឱ្យឯកឧត្តម លោកជំទាវ អភិបាលខេត្តណា ដែលបានចេញសេចក្តីសម្រេចហួសទៅហើយ ត្រូវកែប្រែនូវសេចក្តីសម្រេចនោះវិញជាបន្ទាន់

ភ្នំពេញ ៖ តាមរយៈសារសំឡេង នាល្ងាចថ្ងៃទី៦ខែឧសភានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានបិទបញ្ចប់ការធ្វើដំណើររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ក៏ដូចជាបិទបញ្ចប់ការធ្វើដំណើរឆ្លងខេត្តរួចហើយ តែដោយពិនិត្យឃើញថា នៅក្នុងខេត្តខ្លះបានដាក់បម្រាមរហូតដល់កម្រិត ប្រជាពលរដ្ឋកម្ពុជាខ្លួនឯងដែលចូលទៅកាន់ខេត្តខ្លួន ចាំបាច់ត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ នេះមិនខុសពីការបង្កើតរដ្ឋ ក្នុងរដ្ឋ នោះទេ បើធ្វើយ៉ាងដូចច្នេះ វាស្មើនឹងការបិទរដ្ឋឡើងវិញ បិទប្រទេសឡើងវិញ ។

ការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីអភិបាលខេត្តមួយចំនួន បានសម្រេចអនុវត្តន៍វិធានការតម្រូវ ឱ្យប្រជាពលរដ្ឋធ្វើចត្តាឡីស័ក នៅពេលចូលទៅកាន់ខេត្តរបស់ខ្លួន។

សម្តេចតេជោ បានបញ្ជាក់ទៀតថា យើងត្រូវបន្តធ្វើចត្តាឡីស័កចំពោះអ្នក ដែលសង្ស័យថា មានហានិភ័យអាចនឹងមានកូវីដ-១៩ ដើម្បីយកសំណាក ហើយឲ្យធ្វើចត្តាឡីស័ក ប៉ុន្តែមិនមែនធ្វើគ្រប់មនុស្សទាំងអស់ដែលឆ្លងកាត់ខេត្តរបស់ខ្លួននោះទេ បើធ្វើយ៉ាងដូច្នេះប្រជាជនហាក់ដូចជានៅក្នុងទ្រុងដដែល ។

សម្តេចតេជោហ៊ុន សែន សូមឲ្យ អភិបាលខេត្តណាដែលចេញសេចក្តីសម្រេចរួចហើយត្រូវកែប្រែ នូវសេចក្តីសម្រេចនោះវិញជាបន្ទាន់ ដើម្បីសម្រួលឲ្យមានការចរាចរណ៍សម្រាប់ប្រជាពលរដ្ឋ ហើយខ្ញុំនិយាយនេះមិនមែន សំដៅមិនឲ្យទប់ស្កាត់ចំពោះអ្នកដែលមានករណីសង្ស័យ ដែលយើងតម្រូវឱ្យយកសំណាក នឹងនាំទៅដល់ការធ្វើចត្តាឡីស័ក ដែលចៀសវាងមិនបាននោះទេ ក៏ប៉ុន្តែ ការធ្វើនេះគឺសំដៅដើម្បីឲ្យកែសម្រួលសេចក្ដីសម្រេចដើម្បីបើកឲ្យប្រជាពលរដ្ឋអាចធ្វើដំណើរបាន។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំដល់អភិបាលរាជធានី ខេត្ត អនុវត្តវិធានការធ្វើចត្តាឡីស័ក ចំពោះប្រជាពលរដ្ឋចូលទៅខេត្តខ្លួននោះ សម្រាប់តែអ្នកមានហានិភ័យ ឬសង្ស័យមានជំងឺកូវីដ១៩ប៉ុណ្ណោះ។

ក្នុងសារសំឡេងពិសេស សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសម្រេចអនុវត្តវិធានការបែបនេះ មិនខុសពីការបិទប្រទេសនោះទេ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា យើងត្រូវបន្តគ្រប់គ្រង និងធ្វើចត្តាឡីស័កចំពោះតែអ្នកដែលសង្ស័យ មានហានិភ័យអាចមានជំងឺកូវីដ១៩ ទៅយកសំណាក ហើយឱ្យធ្វើចត្តាឡីស័ក ប៉ុន្តែមិនមែនធ្វើគ្រប់មនុស្សដែលឆ្លងខេត្តនោះទេ។ បើធ្វើដូច្នេះប្រជាពលរដ្ឋហាក់ដូចជានៅក្នុងទ្រុងដដែល។ អ៊ីចឹងសូមឱ្យឯកឧត្តម លោកជំទាវ អភិបាលខេត្តណា ដែលបានចេញសេចក្តីសម្រេចហួសទៅហើយ ត្រូវកែប្រែនូវសេចក្តីសម្រេចនោះវិញជាបន្ទាន់ ដើម្បីសម្រួលឱ្យមានការចរាចរណ៍។

សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យអភិបាលខេត្ត ដែលបានដាក់ចេញសេចក្តីសម្រេចបែបនេះ ត្រូវប្រញាប់កែសម្រួលឡើងវិញ ដើម្បីកុំឱ្យប៉ះពាល់ដល់ការធ្វើចរាចរណ៍ និងការធ្វើអាជីវកម្មរបស់ប្រជាពលរដ្ឋ។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា សម្តេចមិនបានឱ្យទម្លាក់ចោល វិធានការប្រយុទ្ធប្រឆាំងនឹងការរីករាលដាល ជំងឺកូវីដ១៩នោះទេ គ្រាន់តែត្រូវអនុវត្តវិធានការ ទន់ភ្លន់មួយចំនួនដូចរាជធានីភ្នំពេញ ដោយកំណត់តំបន់ត្រូវបិទខ្ទប់ ក្នុងករណីតំបន់នោះមានការរីករាលដាលខ្លាំង៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×