ភ្នំពេញ ÷ បន្ទាប់ពីមានភ្លៀងមួយមេយ៉ាងធំ និងលាយឡំខ្យលកន្រ្តាក់ យ៉ាងខ្លាំងបណ្តាលឲ្យ
ដំបូលបន្ទប់ជួល២បន្ទប់ ត្រូវបានខ្យលបោកបក់ប៉ើងហោះ ទៅជាប់លើខ្សែភ្លើង តែដោយសំណាងមិនមានគ្រោះថ្នាក់ដល់មនុស្ស។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥និង ៥០ នាទីល្ងាច ថ្ងៃព្រហស្បតិ៍ទី៦ ខែឲសភា ឆ្នាំ២០២១ ស្តិតនៅតាមបណ្តោយផ្លូវ៣៧១ ក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមសំដីប្រជាពលរដ្ឋរសនៅជិតកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុខាងលើ ដោយឃើញស្តានភាពភ្លៀងមួយមេដ៏ធំលាយឡំ និងខ្យលកន្រ្តាក់បោកបក់យ៉ាងខ្លាំង រួចក៏បក់គួចនៅលើដំបូលផ្ទះបន្ទប់ជួល អស់២បន្ទប់បណ្តាលឲ្យប៉ើងស័ង្កសី ហោះទៅលើទើរជាប់ខ្សែភ្លើង និងបោកបក់បណ្តាលឲ្យបាក់ស្លាកប៉ាណូពេទ្យ និងបង្គោលមួយចំនួនទៀត ត្រូវរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ។
បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចបានទំនាក់ទំនង ទៅខាងជំនាញអគ្គិសនី ឲ្យចុះមកពិនិត្យនិងយកស័ង្កសីនៅជាប់ខ្សែភ្លើងខាងលើ ចុះមកក្រោមវិញ៕ រក្សាសិទ្ធិដោយ៖ សា មេត