ឆ្នាំជូត
-ម៉ោងនៃលាភសំណាងគឺម៉ោង ៧ព្រឹក ដល់ម៉ោង៨យប់។
-ពណ៌នៃលាភសំណាងគឺពណ៌ផ្ទៃមេឃ និងស្វាយ។
-លេខនៃលាភសំណាងគឺលេខ ៤៥ និងលេខ ៦៦។
-សូមខមិនលេខ ៦៧៨ យកលាភសម្បត្តិឧកញ៉ានឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំជូត ពង្សទេវតាប្រុស ធាតុទឹក រាសីឡើងខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះឃើញថាដំណើរជីវិតដួងរាសីរបស់លោកអ្នកនៅតែល្អប្រសើរដដែលទេ ម្ល៉ោះហើយបើចង់ទំនាក់ទំនងដល់មនុស្សចាស់ ឬទំនាក់ទំនងអ្នកដទៃពីរឿងអ្វីមួយក៏តែងផ្តល់ផលល្អដូចគ្នា។ បើជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញមានការទិញចូលលក់ចេញគ្រាន់រស់រវើកគួរសម ហើយបើចង់ជួញទីជិតឆ្ងាយទៀតសោតក៏តែងតែហុចផលជានិច្ច។ ចំពោះស្នេហាប្រុសស្រីរស់នៅជាមួយគ្នាបានសេចក្តីសុខសាន្តណាស់៕
ឆ្នាំឆ្លូវ
-ម៉ោងនៃលាភសំណាងគឺម៉ោង ៥ព្រឹកដល់ម៉ោង៦ល្ងាច ។
-ពណ៌នៃលាភសំណាងគឺពណ៌ស និងផ្កាឈូក។
-លេខនៃលាភសំណាងគឺលេខ ២១ និងលេខ ៨២ ។
-សូមខមិន ១៦៨ យកលាភសម្បត្តិអភិជននិងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរមិនខ្វះចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំឆ្លូវ ពង្សមនុស្សប្រុស ធាតុដី រាសីល្អជាធម្យម។ ក្នុងថ្ងៃនេះធ្វើអ្វីក៏ដោយត្រូវប្រយ័ត្នទទួលរងការខូចខាតអ្វីមួយរកនឹកស្មានមិនដល់ ក្រៅពីនេះបើមានទំនាក់ទំនការងារ ឬធ្វើអ្វីមួយលោកអ្នកងាយភ្លាំងភ្លាត់ណាស់ លោកអ្នកគប្បីមានការប្រយ័ត្នប្រយែងទើបចៀសផុតពីផលលំបាកទាំងពួងទៅរួច។ ការធ្វើដំណើរទីជិតឆ្ងាយប្រយ័ត្នក្រុមមនុស្សបៀតបៀនដោយប្រការណាមួយ។ រីឯបញ្ហាស្នេហាប្រុសស្រីមានការខ្វាយខ្វល់ច្រើន ព្រោះតែការគិតច្រើនតែម្នាក់ឯង៕
ឆ្នាំខាល
-ម៉ោងនៃលាភសំណាងគឺម៉ោង ៤ព្រឹក ដល់ម៉ោង៤ល្ងាច។
-ពណ៌នៃលាភសំណាងគឺពណ៌ទឹកក្រូច និងឈាមជ្រូក។
-លេខនៃលាភសំណាងគឺលេខ ២៧ និងលេខ ៤៩។
-សូមខមិនលេខ ១៦៨ យកលាភសម្បត្តិអភិជននឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភធំលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំខាល ពង្សមនុស្សស្រី ធាតុឈើ រាសីល្អជាមធ្យម។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានក្រុមមនុស្សតាមឈ្នានីស និងព្យាបាទខ្លះ ម្ល៉ោះហើយត្រូវរក្សាភាពស្ងប់ស្ងាត់ ហើយមកការពារតែអាត្មាខ្លួនវិញទើបអាចចៀសផុតពីផលលំបាកទាំងពួងទៅរួច។ បើលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញការជួញទីជិតឆ្ងាយការរកផលកម្រៃមានភាពធូរស្បើយជាងមុនដោយលោកអ្នកអាចរកប្រាក់ចំណូលគ្រាន់ចិញ្ចឹមឆ្នាំងបាយអញ្ចឹងដែរ។ ចំណែកបញ្ហាស្នេហាប្រុសស្រីមានភាពស្រស់ស្រាយព្រោះតែម្នាក់ៗមានការយកចិត្តទុកដាក់ចំពោះគ្នាច្រើនជាងមុន៕
ឆ្នាំថោះ
-ម៉ោងនៃលាភសំណាងគឺម៉ោង ៥ព្រឹក ដល់ម៉ោង៦ល្ងាច។
-ពណ៌នៃលាភសំណាងគឺពណ៌ខ្មៅ និងស។
-លេខនៃលាភសំណាងគឺលេខ ១ និងលេខ ៦៩។
-សូមខមិនលេខ ៩៩៩ ដើម្បីយកលាភសម្បត្តិអភិជននិងលុយស្តុកស្តម្ភនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំថោះ ពង្សមនុស្សស្រី ធាតុឈើ រាសីល្អជាមធ្យម។ នៅថ្ងៃនេះលោកអ្នកត្រូវមានចិត្តត្រជាក់ និងត្រូវគិតអោយបានគ្រប់ជ្រុងជ្រោយបន្តិចទើបគ្មានបញ្ហាមិនល្អណាមួយកើតឡើង។ ក្រៅពីនេះបើមានការធ្វើដំណើរឆ្ងាយជិតលោកអ្នកគប្បីមានការប្រុងប្រយ័ត្នបន្តិចក៏ប្រសើរដែរ។ បើលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញ លោកអ្នកជួបរឿងខ្វាយខ្វល់មិនសមដូចប្រកបទេ។ ចំពោះបញ្ហាស្នេហាប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនផ្អែមល្ហែម ជួនពាក់មុខយក្សដាក់គ្នា៕
ឆ្នាំរោង
-ម៉ោងនៃលាភសំណាងគឺម៉ោង ៦ព្រឹកដល់ម៉ោង ៨យប់។
-ពណ៌នៃលាភសំណាងគឺពណ៌ខ្មៅ និងស្វាយ។
-លេខនៃលាភសំណាងគឺលេខ ១៩ និងលេខ ២៩។
-សូមខមិនលេខ ៥៥៥ យកលាភសម្បត្តិទេវតាទ្រព្យនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរមិនខ្វះចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំរោង ពង្សទេវតាប្រុស ធាតុមាស រាសីឡើងខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះលោកអ្នកអាចធ្វើអ្វីសម្រេចជោគជ័យ ពិសេសនឹងងាយទទួលផលមកវិញផងដែរ។ ចំពោះលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញមានភាពប្រសើរឡើងតែទោះធ្វើអ្វីៗលោកអ្នកតោងតែចេះបែងចែកល្អអាក្រក់អោយបានត្រឹមត្រូវ ទើបគ្មានរឿងចម្រូងចម្រាសជាមួយអ្នកដទៃ។ ការរស់នៅវិញលោកអ្នកគួរប្រយ័ត្នប្រយែងក្នុងការជួយយកអាសាគេ។ ចំណែកសម្ព័ន្ធស្នេហាកម្លោះក្រមុំ ពោះម៉ាយ មេម៉ាយក្តីមានភាពភ្លឺថ្លានិងចេះអត់ឱនអោយគ្នាល្អប្រពៃ៕
ឆ្នាំម្សាញ់
-ម៉ោងនៃលាភសំណាងគឺម៉ោង ៨ព្រឹកដល់ម៉ោង ១០យប់។
-ពណ៌នៃលាភសំណាងគឺពណ៌ប្រផេះ និងពណ៌បៃតង។
-លេខនៃលាភសំណាងគឺលេខ ២០ និងលេខ ៦៦។
-សូមខមិនលេខ ៩៩៨ យកលាភសម្បត្តិឧកញ៉ានិងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរមិនខ្វះចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំម្សាញ់ ពង្សមនុស្ស ធាតុភ្លើង រាសីល្អជាមធ្យម។ ថ្ងៃនេះដំណើរជីវិតលោកអ្នកមិនមានអ្វីជាឧបសគ្គធំចូលមកយាយីទេ ប៉ុន្តែក្រៅពីនេះបើមានការប្រកបការងារអ្វីមួយមិនត្រូវមើលស្រាលក្រុមមនុស្សឡើយត្រូវតែប្រុងប្រយ័ត្នជានិច្ច ពីព្រោះគេចាំតែមើលចន្លោះប្រហោងរបស់លោកអ្នកទេដើម្បីវាយប្រហារប៉ុណ្ណោះ។ ចំពោះលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញការរកផលកម្រៃគ្រាន់កក់ក្តៅទៅរួច។ រីឯសម្ព័ន្ធស្នេហាកម្លោះក្រមុំ មានភាពផុយស្រួយជម្លោះវិវាទណាស់គួរប្រយ័ត្នប្រយែងពាក្យសម្តីបន្តិចទើបជាការប្រពៃបំផុត៕
ឆ្នាំមមី
-ម៉ោងនៃលាភសំណាងគឺម៉ោង ៤ព្រឹក ដល់ម៉ោង៩យប់។
-ពណ៌នៃលាភសំណាងគឺខ្មៅ និងស។
-លេខនៃលាភសំណាងគឺលេខ ៦៩ និងលេខ ៩៩។
-សូមខមិនលេខ ៨៩៩ យកលាភសម្បត្តិគហិបតីជាន់ខ្ពស់នឹងប្រទានសម្បត្តិមានលាភមានជ័យមានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំមមី ពង្សទេវតាស្រី ធាតុភ្លើង រាសីល្អជាមធ្យម។ ការប្រកបការងារថ្ងៃនេះចូរប្រយ័ត្នប្រយែងកើតជម្លោះវិវាទណាមួយព្រោះតែសម្តីប៉ប៉ាច់ប៉ប៉ោចឥតបានការ ក្រៅពីនេះលោកអ្នកមិនត្រូវចាំចាប់កំហុសអ្នកដទៃច្រើនឡើយ ប្រយ័ត្នផ្តល់ភាពលំបាកដល់ខ្លួនឯងវិញ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញជួបផលលំបាកក្នុងការរកផលកម្រៃបន្តិច ព្រោះលាភច្រើនបោលហួសពុំសូវជាប់ទេ ហើយបើលោកអ្នកប្រឡងប្រជែងតម្លៃទៀតនោះ ចូរប្រយ័ត្នកើតជម្លោះវិវាទឈានពីតូចតាចដល់ធំ។ រីឯសម្ព័ន្ធស្នេហាកម្លោះក្រមុំ ឬពោះម៉ាយ មេម៉ាយក្តីកុំលេងម៉េះម៉ោះច្រើននាំកើតជម្លោះវិវាទ ហើយមានតែរឿងរ៉ាវសៅហ្មងដាក់គ្នា៕
ឆ្នាំមមែ
-ម៉ោងនៃលាភសំណាងគឺម៉ោង ៤ព្រឹក ដល់ម៉ោង ៦ល្ងាច។
-ពណ៌នៃលាភសំណាងគឺពណ៌បៃតង និងពណ៌ក្រហម។
-លេខនៃលាភសំណាងគឺលេខ ៧៧ និងលេខ ៩៩។
-សូមខមិនលេខ ១៦៨ យកលាភសម្បត្តិសំពៅហ្លួងនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំមមែ ពង្សទេវតាស្រី ធាតុមាស រាសីឡើងខ្ពស់ត្រដែត។ នៅថ្ងៃនេះដួងរាសីរបស់លោកអ្នកនៅតែខ្ពស់ដដែលទេ ម្ល៉ោះហើយបើទោះធ្វើអ្វីក៏តែងមានភាពភ្លឺថ្លា និងទទួលជោគជ័យជានិច្ច ការរស់នៅជួបភាពស្រស់ស្រាយនិងមានការជួបសេចក្តីសុខដុមល្អណាស់។ បើអ្នកប្រកបមុខរបររកស៊ីជួញដូរវិញមានការរីកលូតលាស់ទៅមុខគួរសម ហើយបើលោកអ្នកចង់បើករបរថ្មី ឬចេញធ្វើជំនួញទីជិតឆ្ងាយ តែងហុចផ្លែផ្កាមកវិញគួរជាទីពេញចិត្តជានិច្ច។ ចំណែកសម្ព័ន្ធស្នេហាកម្លោះក្រមុំ ឬពោះម៉ាយមេម៉ាយក្តីបើលោកអ្នកចង់ផ្សំផ្គុំគ្រួសារជាពេលវេលាល្អប្រពៃបំផុត៕
ឆ្នាំវក
-ម៉ោងនៃលាភសំណាងគឺម៉ោង ៧ព្រឹក ដល់ម៉ោង ៧ល្ងាច។
-ពណ៌នៃលាភសំណាងគឺពណ៌ទឹកក្រូច និងក្រហម។
-លេខនៃលាភសំណាងគឺលេខ ៧៧ និងលេខ ៨៩។
-សូមខមិនលេខ ៧៧៩ យកលាភសម្បត្តិអ្នកមានជាន់ខ្ពស់នឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភធំចូលផ្ទះ លុយកាក់មាសប្រាក់មិនខ្វះចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំវក ពង្សយក្សប្រុស ធាតុដែក រាសីឡើងខ្ពស់។ នៅថ្ងៃនេះលោកអ្នកទទួលដំណឹងល្អ និងជោគលាភអ្វីមួយចូលមកអោយសប្បាយចិត្តផង។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរជិតឆ្ងាយតែងតែទទួលជោគជ័យដោយកើបផលចំណេញត្រឡប់មកផ្ទះវិញមួយចំនួនថែមទៀតដែរ។ ការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមដូចសព្វមួយដង។ រីឯសម្ព័ន្ធស្នេហាប្រុសស្រីវិញមានភាពផ្អែមល្ហែមល្អប្រៀបដូចជាទឹកនិងត្រីនារដូវខែវស្សា៕
ឆ្នាំរកា
-ម៉ោងនៃលាភសំណាងគឺម៉ោង ៥ព្រឹកដល់ម៉ោង ៦ល្ងាច។
-ពណ៌នៃលាភសំណាងគឺពណ៌ស និងផ្កាឈូក។
-លេខនៃលាភសំណាងគឺលេខ ២១ និងលេខ ៨២។
-សូមខមិនលេខ ៨៨៨ យកលាភសម្បត្តិអភិជន នឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យ មានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំរកា ពង្សយក្សប្រុស ធាតុដែក រាសីឡើងខ្ពស់។ រាល់ការបំពេញភារកិច្ចនៅក្នុងថ្ងៃនេះមានសភាពរលូនទៅមុខដូចសព្វមួយដង ប៉ុន្តែក្នុងនោះក៏ទាមទារអោយលោកអ្នកមានការប្រឹងប្រែងខ្លាំងមិនតិចដែរ ដើម្បីសម្រេចអោយបានដល់គោលបំណងដែលចង់បាន។ បើលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញប្រាក់កម្រៃបានមកកាក់កបគ្រាន់បើអាចអោយលោកអ្នកសន្សំទុកបានខ្លះទៀតដែរ។ រីឯបញ្ហាគូស្នេហ៍ការចេះយល់ចិត្តគ្នាជាការប្រសើរបំផុត៕
ឆ្នាំច
-ម៉ោងនៃលាភសំណាងគឺម៉ោង ៦ព្រឹក ដល់ម៉ោង ៦ល្ងាច។
-ពណ៌នៃលាភសំណាងគឺពណ៌ស និងក្រហម។
-លេខនៃលាភសំណាងគឺលេខ ១១ និងលេខ ៦១។
-សូមខមិនលេខ ៧៧៧ យកលាភសម្បត្តិអភិជនលុយស្តុកស្តម្ភ នឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភធំចូលផ្ទះលុយកាក់មាសប្រាក់មិនខ្វាយចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាច ពង្សយក្សស្រី ធាតុដី រាសីល្អជាមធ្យម។ នៅថ្ងៃនេះទោះធ្វើអ្វីក៏ដោយគប្បីមានការប្រយ័ត្នប្រយែងបន្តិច ព្រោះថាមានផលមិនល្អងាយឈានចូលនាំផលលំបាកត្រូវរែកពន់ទៅថ្ងៃក្រោយ។ បើលោកអ្នកជាអ្នកប្រកបរបររកស៊ីជួញដូរវិញមានភាពកាក់កបគ្រាន់បើបន្តិចវិញហើយ តែយ៉ាងណាលោកអ្នកកុំគប្បីសេពគប់ល្បែងស៊ីសងឡើយ នាំកើតជាឧបទ្រព្យចង្រៃរកតែរឿងដាក់ខ្លួន។ រីឯបញ្ហាស្នេហាកម្លោះក្រមុំមានភាពជឿនលឿនទៅមុខ និងកំពុងបើកគេហទំព័រថ្មីសម្រាប់អ្នកហើយ៕
ឆ្នាំកុរ
-ម៉ោងនៃលាភសំណាងគឺម៉ោង ៥ព្រឹកដល់ម៉ោង ៨យប់ ។
-ពណ៌នៃលាភសំណាងគឺពណ៌ស និងលឿង។
-លេខនៃសំណាងគឺលេខ ៤៨ និងលេខ ៩៩។
-សូមខមិនលេខ ១៦៨ យកលាភសម្បត្តិមហាសេដ្ឋីនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយធំចូលផ្ទះលុយកាក់មាសប្រាក់មិនខ្វះចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំកុរ ពង្សមនុស្សស្រី ធាតុទឹក រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះជួបលើកំណាត់ផ្លូវលំបាកបន្តិច ហើយមានធ្វើអ្វីមួយផងតែងមានក្រុមមនុស្សតាមចាក់ឆ្កឹះឆ្កៀលនាំអោយជួបរឿងសៅហ្មងមិនតិចឡើយ ចំពោះអ្នកប្រកបការងាររាជការ ឬក្រុមហ៊ុនឯកជនវិញមានការប្រទាំងប្រទើសជាមួយមិត្តភក្តិបន្តិច ចូរលោកអ្នកប្រយ័ត្នកើតមានជម្លោះវិវាទណាមួយ។ បើលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញ មានការជឿនលឿនទៅមុខយ៉ាងរហ័ស ហើយរឿងរ៉ាវអាក្រក់ទាំងឡាយដែលធ្លាប់មានពីពេលមុននោះក៏ត្រូវបានរលត់រលាយទៅឆ្ងាយតាមកាលវេលាដែរ។ រីឯស្នេហាវិញមានការខ្វាយខ្វល់តែម្នាក់ឯងហួសព្រំដែន៕

