Thursday, February 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​ផ្អាក​កិច្ចសន្ទនា​សេដ្ឋកិច្ច ជាមួយ​អូ​ស្រា្ត​លី​ដោយសារ​ចំណង​ការទូត​ធ្លាក់ចុះ​

ក្រុម​អ្នកធ្វើ​ផែនការ​សេដ្ឋកិច្ច​របស់​រដ្ឋ​ចិន​បាន​និយាយថា ប្រទេស​ចិន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​ផ្អាក​នូវ​សកម្មភាព​ទាំងអស់​ជា​រៀងរហូត​ក្រោម​កិច្ចពិភាក្សា​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​ចិន អូ​ស្រា្ត​លី​ដែល​នេះ​ជាការ​ថយក្រោយ និង​ចុងក្រោយ​នៃ​បញ្ហា​តានតឹង​របស់​ប្រទេស​ទាំងពីរ​។​

​គណៈកម្មាធិការ​អភិវឌ្ឍ​ន៍ និង​កំណែទម្រង់​ជាតិ​របស់​ចិន (NDRC) បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​សម្រេច​ចិត្ត​ខ្លី​មួយ​ថា “​ថ្មីៗ​នេះ​មន្ត្រី​រដ្ឋាភិបាល​នៃ​ប្រទេស អូស្ត្រាលី​មួយចំនួន បានដាក់​ចេញ​នូវ​វិធានការណ៍​ជា​បន្តបន្ទាប់​ដើម្បី​រំខាន​ដល់​ការផ្លាស់ប្តូរ និង​សហប្រតិបត្តិ​ការធម្មតា​រវាង​ចិន និង​អូស្ត្រាលី​ដែល​ជាការ​ចេញពី​ផ្នត់គំនិត​បែប​សង្គ្រាមត្រជាក់ និង​ការរើសអើង​មនោគមវិជ្ជា​”​។​

​គណៈកម្មាធិការ​ខាងលើ​មិនបាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ទេ​ថា តើ​វិធានការ​ជាក់លាក់​អ្វីខ្លះ​ដែល​ជំរុញឱ្យមាន​សកម្មភាព​បែបនេះ​នោះទេ​។ តួយ៉ាង ប្រាក់​ដុល្លារ​អូស្ត្រាលី​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​នៅលើ​ព័ត៌មាន ហើយ​រូបិយវត្ថុ​របស់​អូស្ត្រាលី​មាន​កំរិត​ទាប​រហូតដល់ ០.៧៧០១ ដុល្លារ​អាមេរិក​។​

ចំណង​ទ្វេរ​ភាគី​នេះ គឺមាន​ភាព​តានតឹង​កាលពី​ឆ្នាំ​២០១៨ នៅពេលដែល​ប្រទេស​អូ​ស្រា្ត​លី​បាន​ក្លាយជា​ប្រទេស​ដំបូង​គេ ដែល​ហាមឃាត់​ជា​សាធារណៈ​នូវ​បច្ចេកវិទ្យា​យក្ស​របស់​ចិន​ពី​ក្រុមហ៊ុន​បណ្តាញ 5G របស់ខ្លួន​។ ទំនាក់ទំនង​នេះ​កាន់តែ​ដុនដាប​ទៅ ៗ កាលពី​ឆ្នាំមុន នៅពេល​អូស្ត្រាលី​បាន​អំពាវនាវ​ឱ្យមាន​ការស៊ើបអង្កេត​ឯករាជ្យ​លើ​ប្រភពដើម​នៃ​ការ​សាយភាយ​នូវ​មេរោគ​កូ​រ៉ូ​ណា ដែល​បង្កឱ្យមាន​ការសង​សឹក​ពាណិជ្ជកម្ម​ពី​ប្រទេស​ចិន​វិញ​។​

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អូស្ត្រាលី​លោក Dan Tehan មិនបាន​ឆ្លើយតប​ភ្លាមៗ​ចំពោះ​សំណើសុំ​ការអត្ថាធិប្បាយ​អំពី​ការសម្រេចចិត្ត​របស់​ចិន​នោះទេ​។ កិច្ចប្រជុំ​ចុងក្រោយ​ក្រោម​យន្តការ​ដែលមាន​គោលបំណង​ជា​ក្រប ខ័ណ្ឌ​សម្រាប់​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច គឺ​នៅ​ទីក្រុង​ប៉េកាំង​ក្នុង​ឆ្នាំ ២០១៧ នៅពេលដែល​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អូស្ត្រាលី​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើគ​ម្រោ​ង​ខ្សែក្រវាត់ និង​ផ្លូវ​នៅក្នុង​ប្រទេស​ភាគី​ទី​បី​។​

​ទោះយ៉ាងណា អូស្ត្រាលី​បាន​បដិសេធ​មិន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការចូលរួម​ដោយផ្ទាល់​នៅក្នុង​គំនិត​ផ្តួចផ្តើម​នយោបាយ​ការបរទេស​ដ៏​លេចធ្លោ​របស់​ចិន​មួយ​នេះ​ទេ​។​

​កាលពី​ខែមេសា​ទីក្រុង​កង់​បេ​រ៉ា​បាន​លុបចោល​កិច្ចព្រមព្រៀង​ខ្សែក្រវាត់ និង​ផ្លូវ​ចំនួន​ពីរ​ដែល​ត្រូវបាន​វាយប្រហារ​ដោយ​រដ្ឋ​វិច​តូ​រី របស់ខ្លួន​ដែល​ជំ​រុញឱ្យ​ស្ថានទូត​ចិន​ព្រមាន​ថា​ទំនាក់ទំនង​ទ្វេភាគី​ដែលមាន​ភាព​តានតឹង​ត្រូវបាន​រឹតបន្តឹង​បន្ថែមទៀត​។​

សភា​សហព័ន្ធ​អូស្ត្រាលី​បានផ្តល់​សិទ្ធិ​វ៉េតូ​លើ​កិច្ចព្រមព្រៀង​បរទេស​ដោយ​រដ្ឋ​នានា​កាលពី​ខែធ្នូ ចំពេល​ដែលមាន​ជម្លោះ​ការទូត​កាន់តែខ្លាំង​ជាមួយ​ប្រទេស​ចិន នៅពេលដែល​ចិន​បានដាក់​ទណ្ឌកម្ម​ពាណិជ្ជកម្ម​ជា​បន្តបន្ទាប់​លើ​ការនាំចេញ​របស់​អូស្ត្រាលី​រាប់​ចាប់តាំងពី​ស្រា​រហូតដល់​ធ្យូងថ្ម​។​

​ក្នុង​រយៈពេល ១២ ខែ ដល់​ខែមីនា​ប្រទេស​អូស្ត្រាលី​បាន​នាំចេញ​ទំនិញ​មានតម្លៃ ១៤៩ ពាន់​លាន​ដុល្លារ​អូស្ត្រាលី (១១៥.០៤ ពាន់​លាន​ដុល្លារ​) ទៅកាន់​ប្រទេស​ចិន​ដោយ​មិន​រាប់បញ្ចូល​សេវាកម្ម​ដែល​ក្នុងនោះ​រ៉ែ​ដែក​គឺជា​ផលិតផល​ធំជាងគេ​៕

ប្រភព​៖ រ៉​យ​ទ័​រ​

×