Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជួយស៊ែរឲ្យគាត់បានដឹងផង! ឃើញវីដេអូសង្វេគចិត្តខ្លាំងពេក ថៅកែពេជ្រ ទ្រី ដាណា ប្រកាសចង់ធ្វើរឿងនេះជូន ដោយបានបញ្ជាក់ថា…

spot_img

ភ្នំពេញ ៖ អាកាសធាតុដ៏អាក្រក់ប៉ុន្មានថ្ងៃជាប់ៗគ្នានេះ ដែលបង្កឲ្យមានភ្លៀងធ្លាក់ និងខ្យល់កន្រ្តាក់ខ្លាំង បានបណ្តាលឲ្យផ្ទះសំបែងប្រជាពលរដ្ឋជាច្រើន ត្រូវរងការខូចខាតយ៉ាងដំណំ និងព្រមទាំងដើមឈើតូចធំមួយចំនួន ក៏ត្រូវដួលរលំផងដែរ។

ជាក់ស្តែង ផ្ទះស្រ្តីក្រីក្រដ៏កំសត់ម្នាក់ នៅឃុំកោះត្រាច ស្រុកកំពង់រោ ខេត្តព្រៃវែង ត្រូវប៉ើងរលើងគ្មានសល់ រកតែកន្លែងជ្រកភ្លៀងគ្មាននោះទេ និងសូម្បីតែចានឆ្នាំង បន្ទាប់ពីត្រូវបានខ្យល់កន្រ្តាក់វាយប្រហារយ៉ាងសាហាវ កាលពីរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១។

ពិតណាស់ ក្រោយពីបានឃើញវីដេអូ ស្រ្តីរូបនោះ និងកូនៗស្រែកទ្រហ៊ោយំខ្លាំងៗ ដែលឃើញហើយគួរឲ្យសង្វេគខ្លាំងពេក អ្នកស្រី ទ្រី ដាណា ក៏បានប្រកាសជួយដល់គាត់។ ក្នុងនោះ តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន ថៅកែហាងពេជ្ររូបនេះ បានបង្ហោះសារយ៉ាងខ្លីថា៖ «លោកអើយអាណិតណាស់ មានបងប្អូនណាស្គាល់គាត់ទេ ប្រាប់ខ្ញុំផង»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×