Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចៅក្រមសម្រេចឃុំខ្លួន បុគ្គលិកក្រុមហ៊ុនតេឡាម្នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន ជាប់ចោទពីបទ.លួច ករណីបូមប្រេងសាំង របស់ក្រុមហ៊ុន

spot_img

ភ្នំពេញ ៖ ការឃុំខ្លួននេះបានធ្វើឡើងដោយចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញលោក កូយ សៅ នៅថ្ងៃទី៧ខែឧសភាឆ្នាំ២០២១ នេះ ដែលបានសម្រេចចេញដីកាឃុំខ្លួនបណ្តោះអាសន្ន លើជនត្រូវចោទឈ្មោះ មូល ប៊ុនថុន ភេទប្រុសអាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្តក្រុមហ៊ុនតេឡា។ ការសម្រេចឃុំខ្លួនជន ជាប់ចោទជាបុគ្គលិកក្រុមហ៊ុនតេឡា រូបនេះដោយរង់ចាំបើកសវនាការពេលក្រោយ ។

សមត្ថកិច្ចបានបញ្ជាក់ថាមុនចាប់ឃាតខ្លួនជនជាប់ចោទមានទីកន្លែងកំណើត នៅភូមិស្វាយជ្រុំថ្មី ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានទីលំនៅបច្ចុប្បន្នស្នាក់នៅភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដាក់ពន្ធនាគារព្រៃសម១ជាបណ្តោះអាសន្នពីបទ.លួច ប្រព្រឹត្តនៅចំណុចភូមិកប់ស្រូវ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ តាមមាត្រា៣៥៣.៣៥៦ នៃក្រមព្រហ្មទណ្ឌ។

សូមបញ្ជាក់ថា យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ពាក់ព័ន្ធនឹងករណីលួចនេះ គឺជនត្រូវចោទខាងលើបានលួចប្រេងរបស់អាជីវករ ដោយបានលួចបូមប្រេងពីឡានដែលខ្លួនបើក ហើយបានយកដុំដែកឆក់មួយដុំធំ យកទៅចងពីដុងទឹកបីបួនដបរួចទម្លាក់ចូលទៅ ក្នុងស៊ីទែនសាំង ពេលដែលអាជីវកគាត់វាស់គឺប្រេងគ្រុបចំនួន ពេលបូមដាក់ក្នុងការ៉ាសរួច អាជីវកមានការសង្ស័យក៏បានវាស់ក្នុងស៊ីទែនសាំង ការ៉ាសរបស់ខ្លួនគឺមិនគ្រប់លីត្រ ទើបអាជីវករ ប្តឹងកម្លាំងកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ មកឃាត់ខ្លួនតែម្តងដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕រក្សាសិទ្ធិដោយ៖CEN

spot_img
×