Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ម្នាក់​រួមជាមួយ​កូនប្រុស​និង​ចៅស្រី​ត្រូវ​រថយន្តបុក​ខណៈ​ជិះ​ម៉ូតូ​ឆ្លងផ្លូវ​បណ្ដាល​ឲ្យ​របួសធ្ងន់​និង​ស្រាល​

spot_img

ភ្នំពេញ​៖ ស្ត្រី​ម្នាក់​រួមជាមួយ​កូនប្រុស​និង​ចៅស្រី បាន​រងរបួស​យ៉ាងដំណំ​នៅក្នុង​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​មួយ ខណៈដែល​ពួកគាត់​កំពុង​ជិះ​ម៉ូតូឌុប​គ្នា​ឆ្លងផ្លូវ​ហើយ​ត្រូវ​បាន​រថយន្ត​១​គ្រឿង​ដែល​បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់​ជ្រុល​ទៅបុក​ចំ​ទទឹង​ខ្លួន​។​

​ហេតុការណ៍​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង​១១​និង​១៥​នាទី​ព្រឹក​ថ្ងៃទី​០៧ ខែឧសភា ឆ្នាំ​២០២១ នៅលើ​ផ្លូវ​រណប​ផ្លូវជាតិ​លេខ​៤ ជិត​វ​ត្ជ​ម្ពូ​វ័ន ស្ថិតនៅ​ក្នុងភូមិ​ថ្នល់បំបែក សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។​

​តាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​រងរបួស​ធ្ងន់​និង​ស្រាល​ទាំង​៣​នាក់​ខាង​លើ​នោះ​រួមមាន​ទី​១,​ឈ្មោះ តាក់ សុខុម ភេទ​ស្រី អាយុ​៤៩​ឆ្នាំ ត្រូវជា​ម្តាយ ទី​២,​ឈ្មោះ ភា​ច ស្រី​នី ភេទ​ស្រី អាយុ​៥​ឆ្នាំ ត្រូវជា​ចៅ និង​ទី​៣៣,​ឈ្មោះ មាន តារា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ត្រូវជា​កូន រស់នៅ​ក្បែរ​ទីតាំង​កើតហេតុ​នោះដែរ​។​ពួកគាត់​ជិះ​ម៉ូតូ​ម៉ូតូ​ម៉ាក​ហុងដា​ឃ្លី​ក ពណ៌​ខ្មៅ ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1HD- 0317​។ ចំណែក​រថយន្ត​ម៉ាក REVO ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2BJ-5988 បើកបរ​ដោយ​បុរស​ជន​ជាតិ​ចិន​ម្នាក់​។​

​ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹងថា នៅមុន​ពេល​កើតហេតុ​រថយន្ត​និង​ម៉ូតូ​បាន​បើកបរ​ធ្វើដំណើរ​ក្នុងទិសដៅ​ស្របគ្នា​ពី​លិច​ទៅលើ​ត​តាមផ្លូវ​រណប​ផ្លូវជាតិ​លេខ​៤​នោះ​។​លុះ​ពេលទៅដល់​ចំណុចកើតហេតុ​ម៉ូតូ​បាន​បត់​ស្តាំ​ដៃ​ដើម្បី​ចូល​ផ្លូវលំ​ដើម្បី​ទៅផ្ទះ​ធ្វើ​ឲ្យ​រថយន្ត​វាក់​ក៏បាន​ជ្រុល​ទៅដល់​បុក​ចំ​ទទឹង​ខ្លួន​ពេញទំហឹង បណ្ដាល​ឲ្យ​ដួល​រងរបួស​ទាំង​៣​នាក់​តែម្ដង​។​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ហើយ​បុរស​ជនជាតិ​ចិន​បានចេញ​ថ្លៃ​ព្យាបាល​របួស​ដល់​ជនរងគ្រោះ​ចំនួន​៩០០​ដុល្លារ​បញ្ចប់រឿង​ភ្លាមៗ​នៅ​នឹង​តែម្ដង​៕​

សួង សាម​

spot_img